Friday, September 20, 2013

ប្រេត ១២ ពួក


(ស្រាវជ្រាវរៀបរៀងដោយសង្ខេបៈ រ័ត្នន៍ សេនា)

ទី១ ប្រេតឈ្មោះ វន្តាសា

          មានមុខក្រញ៉ូវ ភ្នែកគ្រលូងដុះរោមពេញខ្លួន សក់រួញក្រញ៉ាង ស្មងកោង ដៃជើងក្រញ៉ង់ ពោះប៉ោងសសៃធំៗដូចខ្សែពួរ រាងស្គម ខ្ពស់ចង្គ្រោង មានដំបៅពេញរាងកាយរាប់រយលានឆ្នាំមក
ហើយ ធំក្លិនខ្មួរមិនដែលបានស្គាល់បាយទឹកឡើយ។ ច្រើនឈរនៅក្បែរផ្ទះអ្នក ស្រុករង់ចាំស្តាប់
ឱ្យតែឮមនុស្សណាខាកស្តោះ ក៏ស្ទុះទៅលិទ្ធកំហាក,ស្លេស និងសំបោរ។ វាមិនសូវរស់នៅក្នុងព្រៃ
ទេ ច្រើនដើរតាមកៀន កោះ ឈ្ងោករកកន្ថោរជាដើម។ កាលរស់នៅជាមនុស្ស មិនធ្វើបុណ្យទាន
ដោយជ្រះថ្លាទេ ធ្វើដោយអំណាចឫស្យា និងហ៊ានស្តោះដាក់ អាហាររបស់អ្នកមានសីលទៀតផង។

ទី២ ប្រេតឈ្មោះ កុណបា

          ប្រេតនេះ មានសក់វៃងអូសដី ច្រមុះខ្លី ក្បាលធំជាងខ្លួន កស្តួចដូចកដប ស៊ីតែសពខ្មោច ខ្ទុះ
ឈាម ស៊ីណាស់ឃ្លានណាស់។ កាល ជាតិមុនជ មានុស្សខូច ប្រមាទគ្រប់យ៉ាង បញ្ឆោតអ្នកបួសឱ្យ
ឆាន់អាហារ ១០ យ៉ាង់ (ដែលជាអាហារបម្រាមសម្រាប់អ្នកបួសរួមមានៈ ឆ្កែស្រុក ឆ្កែព្រៃ សេះ សឹង្ហ
ដំរី ខ្លាតូច ខ្លាធំ ខ្លារខិន សាច់មនុស្សប្រុសស្រី និងសាច់ពស់)

ទី៣ ប្រេតឈ្មោះ គូថៈ

          មានរូបរាងអាក្រក់ក្លិនស្អុយខ្មោះៗ ភ្នែកវិលទទឹង ដុះរោមជិតមាត់ ក្បាលធំដុះសក់ខាងៗ ស៊ី
តែលាមក ស៊ីឆ្អែតកាលណា គឺរិតតែ ឃ្លានកាលណោះ។ ប្រេតនេះកាលនៅរស់ជាមនុស្ស តែងតែ
លេងសើច បោកបញ្ឆោតអ្នកបួសឱ្យឆាន់អាចន៍គោ ក្របី ឈ្លូស..ជាដើម លុះ ស្លាប់ទៅ ទៅកើតជា
សត្វនរក សេសសល់ផលកម្មក៏មកកើតជាប្រេតសោយទុក្ខយ៉ាងនេះឯង។

ទី៤ ប្រេតឈ្មោះ អគ្ខិជាល

          មានភ្លើងឆេះពេញរាងកាយ និងឆេះចេញតាមមាត់ទាំងយប់ទាំងថ្ងៃ ច្រើនរស់នៅតាមដងគិរី
បព្វតាអត់បាយក្រហាយទឹក។ កម្ម ទាំងនេះ គឺបណ្តាលមកពីកាលប្រេតនេះនៅរស់ ជាមនុស្សប៉ោឡែ លេងសើចអ្នកមានសីល, អ្នកបួសឱ្យកាន់ដុំ របស់ក្តៅដោយភូតថា ត្រជាក់ ដល់ពេលព្រះសង្ឃកាន់ទៅក្តៅញាប់ញ័រទាំងរាងកាយ ឯខ្លួនតាំងសើចលេងសប្បាយ ហើយមាក់ងាយថា សង្ឃនោះឆោតល្ងង់។

ទី៥ ប្រេតឈ្មោះ សុចិមុខ

          មានដៃជើងធំ ខ្លួនប៉ុនភ្នំ តែមានមាត់ប៉ុនគូថម្ជុល កើតស្រែងដុះជុំជិត ហើយច្រើនរស់នៅលើ
ភ្នំគិដ្យកូដ។ ពេលមានអាហារ វេទនាខ្លោចផ្សារចិត្តព្រោះតែមាត់តូច មិនអាចតម្រូវតាមក្រពះដ៏ធំនោះ
បាន។ កាលខ្លួននៅជាមនុស្ស ជាអ្នកមានទ្រព្យតែកំណាញ់ស្វិត មិនធ្វើបុណ្យ លោភលន់ ស៊ូស៊ីអត់ស៊ី
ឃ្លាន សូម្បីតែម៉ែឪក៏ឱ្យហូបអត់ឃ្លានដែរ។

ទី៦ ប្រេតឈ្មោះ កណជ្ហិ

          មានខ្លួនធំដូចយក្ស, ក្បាលផ្អៀង, ភ្នែកស្រលៀង, បបូរមាត់ស្ខែះ, ស្បែកដុះស្លែ ដុះរោមដូច
ស្មៅ។ ពេលបានឃើញទឹក ឬម្ហូបអា ហារឃ្លានខ្លាំងណាស់ លុះទៅរៀបនឹងផឹក,ស៊ី ក៏ក្លាយជាភ្លើង,
ដុំថ្ម, គ្រួស..ជាដើម។ កាលជាតិមុន ជាមនុស្សទ៌ុជន ដឹកគោឱ្យចូលស៊ីដំណាំ ក្នុងវត្ត ឱ្យគោក្របី​​​
ចុះផឹកទឹក រួចជុះអាចន៍នោមដាក់ក្នុងស្រះទឹកស្អាតរបស់ព្រះសង្ឃ ទោះហាមឃាត់ក៏ពុំព្រមស្តាប់។

ទី៧ ប្រេតឈ្មោះ និជ្ឈា

          កន្ទុយដុះតាមមាត់ស៊ីអ្វីក៏មិនកើតវេទនាខ្លោចផ្សាររាល់ថ្ងៃ។ ច្រមុះកញ្ឆត ម្រាមជាប់គ្នាគ្មាន
ចន្លោះ ច្រើនរស់នៅតាមដងព្រៃលើ កោះជលស័យ។ កាលរស់នៅជាមនុស្ស ពេលដែលឃើញ
សមណៈ ឬស្មូមយាចក តែងធ្វើឫកអាក្រក់ សម្តីទ្រគោះ និយាយបោកបញ្ឆោត ឱ្យអ្នកមានសីល
បែកបាក់ចែកបក្សពួកគ្នា។

ទី៨ ប្រេតឈ្មោះ សព្វង្កា

          មានដំបៅពេញទាំងខ្លួន សុទ្ធតែពងរុយ ច្រមុះវែង, ភ្នែកលៀនត្លែ ធំក្លិនស្ងុយគគ្រុក។ ពេល
វាស្រេកឃ្លាន វាយកដៃអេះខ្វេះ ខ្វារសព្វពេញទាំងខ្លួន រលេះសាច់ក៏យកមកធ្វើជាអាហារ។ ពួកវា
ច្រើនរស់នៅលើកោះ ក្នុងព្រៃជាដើម។ ផលកម្មទាំងនេះ គឺកាលរស់នៅ ជាមនុស្ស ច្រើនវាយតប់
ឪពុកម្តាយ យាយតា ញាតិកា អ្នកមានគុណជាដើម..

ទី៩ ប្រេតឈ្មោះ បព្វង្កា

          ប្រេតនេះ មានខ្លួនខ្ពស់ដូចភ្នំ តែដៃជើងខ្លីប្រហែលមួយគក់ មានភ្លើងឆេះក្រហមរងាលជាប់
ជានិច្ច។ ឃ្លានអាហាររាប់លានឆ្នាំ មកហើយ ច្រើនរស់នៅក្នុងព្រៃនាភ្នំហេមពាន្ត។ កាលនៅរស់ ជា
មនុស្សទ៌ុជន រឹងរូស គំនុំព្យាបាទ បង្ហិនបង្ហោច ដុតព្រៃ និងផ្ទះសម្បែង។

ទី១០ ប្រេតឈ្មោះ អដតរៈ

          មានខ្លួនជាពស់ថ្លាន់ មានក្បាលច្រើនប្រការ (ជួនកាលជាក្បាលខ្លា, គោ, សេះ..ជាដើម) ភ្លើង
ឆេះទាំងយប់ទាំងថ្ងៃ ស្រេកឃ្លាន អាហារជាអនេគ។ ផលកម្មនេះ គឹកាលរស់នៅជាមនុស្សមិនចេះ
ធ្វើបុណ្យ, ធ្វើបាបអ្នកមានសីល, អ្នកមានគុណ ចូលចិត្តដុតបំផ្លាញស្រូវ ស្រែចំការ ផ្ទះសម្បែងជា
ដើម..

ទី១១ ប្រេតឈ្មោះ វេមានិកៈ

          ប្រេតនេះហៅថា យមរាជ ដុះរោមពេញខ្លួន សោយទុក្ខ និងសុខស្មើគ្នា មានកាន់អាវុធនៅ
ក្នុងដៃជានិច្ច ជាអ្នកគ្រប់គ្រងសត្វ នរកគ្រប់ឋានទាំងអស់។ ពេលដែលសោយទុក្ខ ក៏តាំងខឹងញ័រ
ពេញប្រាណវាយសួរចម្លើយ និងកាប់សម្លាប់សត្វនរកតាំងពីព្រឹកដល់ល្ងាច។ ពេលដែលសោយសុខ
ក៏ក្លាយជាទេវបុត្រកំលោះរូបស្រស់សង្ហានាឋានសួគ៌ មានទេពអប្សរចោមរោមត្រៀបត្រា។ លុះដល់
ពេលសោយ ទុក្ខ ក៏ក្លាយជាប្រេតយមរាជវិញហោង។ កាលនៅជាមនុស្ស បានធ្វើបុណ្យដែរ តែជា​​
មនុស្សផឹកខួបមានការប្រមាទគ្រប់យ៉ាង។ លុះ ស្លាប់ទៅ កើតជាសត្វនរកសោយទុក្ខហូរហែរ លុះ
សេសសល់ផលកម្ម ក៏មកកើតជាប្រេតនេះឯង។

ទី១២ ប្រេតឈ្មោះ មហិទ្ធិកៈ

          ជាស្តេចនៃប្រេត មានរូបល្អដូចទេវតា មានឫទ្ធិអំណាចខ្លាំងក្លា មានគ្រឿងស្លៀកពាក់ មាន
ម្កុដសង្វារភ្លឺចិញ្ចាច ទាស់តែស្រេក ឃ្លានអាហាររាប់លានឆ្នាំមិនដែលបានឆីសោះ។ ពេលឃើញ
អាហារត្រេកអរណាស់ ស្ទុះទៅចាប់យកមកលេបចូលក្នុងពោះ ក៏ក្លាយជាដុំ ដែកភ្លើងឆេះក្តៅឈឺ
​​​​ផ្សាចុកចាប់យ៉ាងខ្លាំង។ ខ្លះល្អតែរូបកាយស៊ីលាមកជាអាហារ ស៊ីណាស់ឃ្លានណាស់។ កាលនៅ
ជាមនុស្សបានបួស ក្នុងសាសនា មិនប្រព្រឹត្តធម៌វិន័យ បួសឆាន់តែបាយប្រមាទញាំញីសាសនា ឆ
បោកគ្រហស្ថ ធ្វើមិច្ឆាចារ... ជាដើម។

Saturday, September 7, 2013

បទ សរភញ្ញ

សម្តេចព្រះមហាសុមេធាធិបតី ជួន-ណាត (ជោតញ្ញាណោ)
ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ
បណ្ឌិតអក្សរសាស្រ្តអភិធជមហារដ្ឋគរុ

សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ
ប្រសើរបំផុត ក្នុងលោកា
ជាគ្រូនៃមនុស្ស និងទេព្តា
ទ្រង់ត្រាស់ទេសនាប្រដៅសត្វ។

ចង្អុលឱ្យដើរ ផ្លូវកណ្តាល
មាគ៌ាត្រកាល អាចកម្ចាត់
ទុក្ខភ័យចង្រៃ ឱ្យខ្ចាយបាត់
អាចកាត់សង្សា-រៈទុក្ខបាន ។

សាសនាព្រះអង្គនៅសព្វថ្ងៃ
សត្វមាននិស្ស័យពីបូរាណ
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន
កាន់តាមលំអានបានក្តីសុខ ។

ឥតមានសុខណាស្មើក្តីស្ងប់
បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
តាំងពីលោកនេះតទៅមុខ
ក្តីសុខនឹងមានព្រោះធម៌សប្ង់ ។

ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌
ព្រះសង្ឃបវរទាំងគ្រប់សព្វ
រួមជាត្រៃរត្ន័គួរគោរព
ជាម្លប់ត្រជាក់នៃលោកា ។

ព្រះរូបព្រះធាតុនៃព្រះពុទ្ធ
វិសុទ្ធតាងអង្គព្រះសាស្តា
សូមគុណត្រៃរត្ន័ជួយខេមរា
ឱ្យបានសុខាតរៀងទៅ។