នៅគ.ស.១៤៣១ ព្រះបាទបរមរាជា
ចៅពញាយ៉ាត ទ្រង់បានលើករាជធានី
ទៅតាំងនៅ
ទួលបាសាន ក្នុងខេត្ត
ស្រីសឈរ វិញ
តែគង់នៅទីនោះបានតែ ១ ឆ្នាំ
(ក្បួនខ្លះថាដល់ ៩ឆ្នាំ) ដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បញ្ជាអោយលើក
រាជធានីពី
ទួលបាសាន ទៅតាំងនៅ ក្រុងភ្នំពេញ វិញនៅលើត្រើយខាងលិចនៃ
ទន្លេ
ច្រាបឈាម ។ ព្រះអង្គទ្រង់ត្រាស់បង្គាប់ឲ្យ សម្ដេចចៅពញា កែ និងឧកញ៉ាហោរា
ធិបតី ខៀវ ព្រមដោយមន្ត្រីឯទៀតខ្លះផង ឲ្យទៅពិនិត្យមើលទីដីដែលស្ថិតនៅជិតៗ
ភ្នំដូនពេញ ។
លុះទៅធ្វើការពិនិត្យក្បួនតម្រាសព្វគ្រប់ហើយ
មន្ត្រីទាំងនោះ ក៏ថ្វាយដំណឹង
ទៅព្រះរាជាវិញថា តំបន់ដែលស្ថិតនៅទិសអាគ្នេយ៍នៃ ភ្នំដូនពេញ មានជ័យភូមិល្អ
ល្មមស្ថាបនារាជធានីបាន
។ ព្រះអង្គក៏ទ្រង់ត្រាស់ឲ្យអស់ចៅហ្វាយស្រុកកែនរាស្ត្រ
មកជួយកសាងព្រះរាជនិវេសន៍
លើកដីធ្វើកំពែងសង់ប្រាសាទ និងដំណាក់តូចធំក្នុង
រយៈពេលដ៏ខ្លីបំផុត ។ លុះកិច្ចការបានបំពេញចប់សព្វគ្រប់ហើយ ព្រះអង្គក៏បាន
យាង
មកគង់នៅ រាជវាំងភ្នំដូនពេញ តាមផ្លូវទឹកដោយមាននាម៉ឺនសព្វមុខមន្ត្រីដង្ហែរ
មកផង ។
លុះយាងមកដល់ហើយ ព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់ឲ្យ ចៅពញាតេជោ ចៅ
ហ្វាយស្រុកខេត្តសំរោងទង ឲ្យកែនរាស្ត្រលើកដីចាក់បំពេញតំបន់នៅជុំវិញ
វត្តភ្នំ និង
ក្នុងរាជវាំង។ដូច្នេះតំបន់នោះក៏បានរាបស្មើល្អរហូតដល់មាត់ទន្លេ
ដែលអ្នកផងនិយម
ហៅ កំពង់រាប ចាប់តាំងពីពេលនោះមក ។
ឯទីដែល ចៅពញាតេជោ ឲ្យរាស្ត្រជីកយកអាចម៍ដីនោះ ក៏ក្លាយទៅជាបឹង
មួយធំជ្រៅទូលាយទើបបានគេឲ្យឈ្មោះហៅ
បឹងតេជោ តរៀងមក គឺទីដីត្រង់ផ្សារថ្មី
សព្វថ្ងៃ
។ តមកទៀតព្រះរាជាទ្រង់ត្រាស់បង្គាប់
ឧកញ៉ាវង្សាអនុជិត ផ្លុង ចៅហ្វាយ
ស្រុកខេត្តបាទី ឲ្យជីកព្រែកបង្ហូរទឹកទន្លេចូលទៅក្នុងបារាយណ៍មួយ នៅក្នុងរាជធានី
សម្រាប់យកទឹកប្រើប្រាស់ដល់ប្រជារាស្ត្រទាំងអស់គ្នា
ព្រែកនោះគេហៅថាព្រែកឧក
ញ៉ា ផ្លុង ។ បើតាមស្រាវជ្រាវទៅឃើញថា
ពីដើមព្រែកនេះស្ថិតនៅតាមបណ្ដោយ
សួនច្បារនៅមុខស្ថានីយកណ្ដាលនៃអយស្ម័យយាន
គឺស្របនិងវិថីឧកញ៉ា ផ្លុង សព្វ
ថ្ងៃនេះឯង ។
ដើម្បីជាកិច្ចការពារ ព្រះរាជាទ្រង់បញ្ជាឲ្យជីកគូ
និងលើកដីកំពែងតាំងជា
សើន ជាបន្ទាយព័ទ្ធជុំវិញរាជធានី ។ ដូច្នេះនៅទិសខាងត្បូង គឺព្រែកតាកែវខាងលិច
ព្រែកអូគរ ខាងជើងព្រែកពោងពាយ ឬព្រែកចិនដំដែក ព្រោះនៅកន្លែងនោះមានជន
ជាតិចិនរកស៊ីរបរដំដែក
។ ក្រៅពីមុខងារការពារក្រុង ព្រែកទាំងនោះនៅមានមុខងារ
សំខាន់ម្យ៉ាងទៀត គឺយកទឹកសម្រាប់ឲ្យរាស្ត្រធ្វើស្រែនៅទិសខាងលិច
។ ពួកនាម៉ឺន
សព្វមុខមន្ត្រី និងពួកប្រជារាស្ត្របានសង់គេហដ្ឋានរៀងៗ ខ្លួនក្នុងបរិវេណនៃរាជធានី
។ លុះសម្រេចការកសាងហើយ ព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរថា
ក្រុងចតុ
មុខមង្គល សកលកម្ពុជាធិបតី សិរីធរបវរ ឥន្ទបត្តបុរី
រដ្ឋរាជសីមាមហានគរ ។
ចំណែកឯទន្លេច្រាបឈាម ក៏ត្រូវបានប្រសិទ្ធិនាមថ្មីថា ទន្លេចតុមុខ វិញដែរ។
ក្រោយបន្តិចមកព្រះរាជបុត្រច្បងព្រះនាម
នរាយណ៍រាជា ទ្រង់បានតែងតាំងជា
ឧប-
រាជ ហើយយាងទៅគង់ក្នុងព្រះដំណាក់នៅ
ជ្រោយរលួស ។
ឯព្រះរាជបុត្រទីពីរ
ព្រះនាម
ស្រីរាជា យាងទៅគង់នៅខាងលិចត្រង់ដីទួលមួយកន្លែងដែលតមកគេហៅ
ថា
ទួលព្រះស្រី (ម្ដុំវត្តព្រះពុទ្ធមានបុណ្យសព្វថ្ងៃ)
។
នៅគ្រានោះ ព្រះវិហារកសាងឡើងដោយ ដូនពេញ ក៏បានទ្រុឌទ្រោមខ្លះទៅ
តាមកាលវេលា។
ព្រះបាទបរមរាជា ចៅពញាយ៉ាត ទ្រង់បានកសាងវិហារនោះជាថ្មី
ឡើងវិញដោយពង្រីក
និងពូនភ្នំដើម្បីឲ្យកាន់តែខ្ពស់ជាងមុន
ហើយទ្រង់ចាត់ក្រាល
ថ្មនៅកំពូលខាងលើ
និងកសាងចេតិយមួយយ៉ាងធំពីខាងក្រោយព្រះវិហារ ។ រួចព្រះ
អង្គទ្រង់បញ្ជាអោយទៅយកព្រះពុទ្ធបដិមាលង្ហិន
ដែលសេសសល់នៅ នគរវត្ត ព្រម
ទាំងរូបសិង្ហតោមកតម្កល់
និងតាំងនៅលើភ្នំនោះ ។ ពិធីត្រូវធ្វើអស់រយៈពេលបីថ្ងៃគេ
យកព្រះពុទ្ធបដិមាដែល
ដូនពេញ បានរកឃើញពីក្នុងដើមគគីរពីមុននោះទៅតម្កល់
ក្នុងជាន់ខាងលើនៃចេតិយធំ
ឯព្រះពុទ្ធបដិមាដែលយកពី នគរវត្ត
ត្រូវបានតំកល់នៅ
ក្នុងជាន់ក្រោម ។ វត្តភ្នំដូនពេញ
ត្រូវប្រសិទ្ធិនាមថ្មីថា វត្តព្រះចេតិយបព៌ត វិញ ។
ក្រៅពីនេះ ព្រះរាជាទ្រង់បានចាត់អោយកសាងវត្តអារាមនៅច្រើនកន្លែង
ក្នុង
រាជធានី វត្តពីរនៅខាងកើតវត្តភ្នំ
គឺ
វត្តធម្មលង្កា និង វត្តកោះ ។ វត្តមួយនៅខាង
ត្បូងអូរចិនដំដែក
គឺ វត្តព្រះពុទ្ធយោសា (សព្វថ្ងៃហៅ វត្តព្រះពុទ្ធយោសារាម ឬវត្ត
ចិនដំដែក នៅជាប់និង វត្តពិភទ្ទរង្សី មានវិថីឧកញ៉ា អ៊ុំ ខណ្ឌកណ្ដាល)។ នៅខាងមុខ
ព្រះវិហារវត្តនេះ
សព្វថ្ងៃគេឃើញមានរូបទ្វារបាលពីរនាក់ជារូបចិនដែលគេអាចមើល
ស្គាល់យ៉ាងងាយដោយសារលក្ខណៈមុខមាត់សំលៀកបំពាក់
និងគ្រឿងអាវុធ ។
វត្តមួយនៅត្រង់មាត់ទន្លេក្បែរពាម
ព្រែកឧកញ៉ាផ្លុង គឺ
វត្តពាមផ្លុង វត្តមួយ
នៅត្រង់ចេតិយធំ
វត្តឧណ្ណាលោម ។ គួរគប្បីជ្រាបម្យ៉ាងទៀតថា
វត្តឧណ្ណាលោមនៅ
រក្សាឈ្មោះដដែល
តាំងពីពេលកសាងរហូតមកដល់សព្វថ្ងៃ ហើយឈ្មោះនេះ
ត្រូវ
បានប្រសិទ្ធឡើង ដោយយកតាមឈ្មោះចេតិយដែលគេបញ្ចុះ ព្រះឧណ្ណាលោម គឺ
រោមប្រជុំចិញ្ចើមនៃ ព្រះអស្សជិតត្ថេរ ។ នៅខាងមុខវត្តនេះ គឺនៅជិតមាត់ទន្លេព្រះ
រាជា ទ្រង់ឲ្យសាងអ្នកតាចាំស្រុកមួយឈ្មោះ
អ្នកតាប្រាជ្ញ ។
មានវត្តមួយទៀតហៅ វត្តខ្ពបតាយ៉ង ។ គួរគប្បីកត់សំគាល់ថាវត្តចុងក្រោយ
នេះសព្វថ្ងៃស្ថិតនៅត្រង់ វត្តបទុមវតី ។ បើតាមអក្សរចារឹកតម្កល់នៅទីនោះ ព្រះបាទ
បរមរាជាចៅពញាយ៉ាត បានសាងវត្តនេះនៅ គ.ស. ១៤៤២ លើទីមួយមានទំហំ
២០២.ម គុណ ២៦០.ម ។ វត្តនេះគេហៅថា
វត្តខ្ពបតាយ៉ង
ព្រោះនៅខាងត្បូងមាន
ខ្ពបរបស់ តាយ៉ង។
សម្រង់ពីសៀវភៅប្រវត្តិវិទ្យា កម្មវិធីសិក្សាអប់រំ
No comments:
Post a Comment