កាលពីដើមម្នាក់ចេះចាក់ស្មុគ
។ បុរសនោះ ចង់បានខ្ញុំប្រើ ក៏ឡើងទៅចាក់ស្មុគ
លើចុងត្នោតហើយគិតតែម្នាក់ឯងថា «បើអញចាក់ស្មុគបាន១ លក់បាន ១០
សេន, បើចាក់បាន ១០០០នឹងលក់ទៅបាន ១០០ រៀល រួចអញលោះមនុស្សប្រើ,
បើប្រើមិនបានដូចចិត្ត អញនឹងធាក់វាយវា»។ បុរសនោះមិនគ្រាន់តែគិតក្នុងចិត្ត
ក៏ងារដៃលើកទាំងជើង ធាក់ធាងត្នោត ក៏របូតខ្លួនធ្លាក់ពីលើចុងត្នោត តែបានដៃ
ប្រវាចាប់ស្លឹកត្នោតជាប់តាន់គ៏នៅតែកតោកៗ ដូចជាគេព្យួរ ។
គ្រានោះ មានទ្រមាក់ដំរីម្នាក់ ជិះដំរីមកជិតនោះ ។ បុរសនោះស្រែកថា «បើអ្នក

ណាជួយដាក់ខ្ញុំពីចុងត្នោតបាន
ខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់ ១ ជីវិត» ។
ទ្រមាក់ដំរីឮហើយ មានចិត្តត្រេកអរ បរដំរីចូលទៅដល់ក្រោមដើមត្នោត ឈរ
លើខ្នងដំរីដៃតោងជើងបុរសនោះជាប់ ដូចជាអង្រួនខ្នងដំរីនោះ ដំរីក៏ដើរទៅ ។
ទ្រមាក់ដំរីក៏ព្យួរជាមួយនឹងបុរសនោះ ។ គ្រានោះមានមនុស្សទំពែក ៤ នាក់ ដើរ
ស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នា លុះដើរទៅដល់ក្រោមដើមត្នោតនោះ ទ្រ
មាក់ដំរីនិងបុរសចាក់ស្មុគ្រស្រែកថា « បើលោកអ្នកណាជួយខ្ញុំឲ្យបានរួចពីចុង
ត្នោតនេះ ខ្ញុំទាំងពីរនាក់ សុខចិត្តទៅនៅបម្រើលោកអស់១ជីវិត»។ ទំពែកទាំង
៤ នាក់នោះឮហើយត្រេកអរណាស់ គិតថាបានដូចសេចក្តីប្រាថ្នា ក៏ស្រែកថា
«យើងទាំង៤នាក់នឹងជួយអ្នកឲ្យរួច»។

ទំពែកទាំង ៤
ឈក្រោមដើមត្នោត យកសំពត់ចងកខ្វែងទល់ មុខគ្នាជា ៤ ជ្រុង
ហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគ្រ និងទ្រមាក់ដំរីថា « ចូរអ្នកទាំងពីរនាក់
ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះ!»។ បុរសចាក់ស្មុគ្រនិងទ្រមាក់ដំរីទម្លាក់
ខ្លួនទាំងបីរនាក់ មកលើសំពត់ដែលបុរសទំពែកទាំង ៤នាក់ចងនោះ ដូចជាគេ
ទាញសំពត់ជាប់នឹងកទំពែកទាំង ៤ ជល់ក្បាលគ្នាស្លាប់ទាំងបួននាក់ទៅ ។ ឯ
ទ្រមាក់ដំរីនិងបុរសចាក់ស្មុគ្រ ឃើញទំពែកទាំង ៤ នាក់ស្លាប់ដូច្នោះ ភ័យណាស់
ទៅនិយាយនឹងយាយចាស់ម្នាក់ថា « បើយាយគិតដូចម្តេចឲ្យបានសុខ យើង
ទាំងពីរនាក់នឹងនៅបម្រើយាយ ទាល់អស់ជីវិត » ។ យាយចាស់ មានចិត្តត្រេក
អរ ដោយប្តីខ្លួនទៅកាប់ចម្ការឯព្រៃ ហើយនិយាយថា«បើដូច្នោះ អ្នកទៅយក
ខ្មោចទាំង ៤នោះមកដាក់ក្នុងផ្ទះចងរុំឲ្យស្រេច»រួចយាយចាស់ឲ្យយកខ្មោច ១
ចេញពីផ្ទះមក គាត់ស្រែកយំ។ អ្នកស្រុកសួរ, គាត់ប្រាប់ថា « ប្តីគាត់ស្លាប់» អ្នក
ស្រុកក៏ជួយយកខ្មោចនោះទៅដុត, យាយចាស់ប្រាប់ថា «សូមអ្នកទាំងអស់ដុត
ធ្វើឲ្យល្អ ត្បិតប្តីខ្ញុំគាត់ ស្រឡាញ់ខ្ញុំណាស់ កាលដែលគាត់នៅរស់»។ លុះគេយក
ខ្មោច ១ ទៅដុតហើយយាយចាស់ស្រែកថា« ប្តីគាត់ទៅផ្ទះទៀតហើយ»។ អ្នក
ស្រុក ក៏ទៅយកមកដុតទៀត។ លុះដុតទៅគម្រប់ ៤ លើក ទើបឃើញតាចាស់
ប្តីយាយនោះចេញមកពីព្រៃចម្ការ មានខ្លួននោះប្រឡាក់សុទ្ធតែធ្យូង ពួកអ្នកស្រុក
ឃើញ ក៏នាំគ្នាដេញចាប់តាចាស់នោះ យកទៅដុះទាំងរស់ឲ្យស្លាប់ទៅ ។

រៀបចំឯកសារឡើងវិញ ភូមិកាព្យ ៣
យោងប្រជុំរឿងព្រេងខ្មែរ
No comments:
Post a Comment