Friday, April 5, 2013

ល្បែងគ្របមាន់



កាលក្រាបហើយគេឲ្យពូកខាងប្រុសម្នាក់ គោះខ្នងមាន់ខាងស្រីឲ្យរងាវ មាន់ខាងស្រី រងាវថា
«កិកកិកែកឺត» ឡើង ដោយខំធ្វើសម្លេងឲ្យប្លែកពីធម្មតា ។ តែបើស្តាប់សូរមិន បានគេអាចគោះ
ឲ្យរងាវបានបីដង ពួកខាងប្រុស ចាំស្តាប់សម្លេងមាន់ខាងស្រីនោះ ហើយគេទាយតាមឈ្មោះ
មនុស្សស្រីដែលគេស្គាល់ ទាយហើយគេបើកគ្រប ឡើង បើត្រូវ គេយកមាន់មកទុកជារបស់គេ 
រួចហើយខាងស្រីគោះមាន់ខាងប្រុសឲ្យរងាវ    ម្តង។​​  មាន់ខាងប្រុសរងាវថា «កិកកិកែកឺត»ដូច
គ្នា ។  ពួកខាងស្រីចាំស្តាប់សម្លេង មាន់ខាងប្រុសនោះហើយគេ ទាយតាម​ឈ្មោះមនុស្សប្រុស 
ដែលគេស្គាល់ បើខាង ស្រីទាយត្រូវ  ឮខាងប្រុស​គេយកមាន់​ខាងស្រី​ដែល​គេ​យក   ទៅនោះ
ម​កសងស្រី វិញ  តែបើខាងប្រុសទាយខុស ខាងប្រុសគេយកមាន់ខាង​ស្រីនោះ​ទៅទៀត ។

ការទាយសម្លេងមាន់ ស្រេចលើខាងណាទាយត្រូវច្រើន គេបានមាន់ច្រើន ខាងណា​ទាយ​ខុស
ច្រើន ត្រូវបង់ ខាតមាន់ច្រើនដែរ ។​​  គេធ្វើរបៀបនេះទាល់តែម្ខាងៗ  អស់មាន់ទាំងអស់​ ឬ​អស់​ ​​
មាន់​ច្រើនជាង គេទុកជាចាញ់  ខាងណាបានមាន់ច្រើន គេទុក     ជាឈ្នះ ហើយគេរៀបចំ​ជា​ថ្មី​
ឡើងវិញ ។ គេចេះតែធ្វើរបៀបនេះ ដរាបដល់ពេលដែល គេសន្មត់គ្នាថាឈប់ ទើបលែងលេង​។

ល្បែងនេះ ជាល្បែងកំសាន្តមួយយ៉ាង សម្រាប់កុមារាកុមារីជំទង់ៗ លេងតាមសប្បាយ ដែល​ជាល្បែង
ហាត់បញ្ញា ហាត់គំនិត ឲ្យប៉ិនប្រសប់ខាងស្តាប់ ខាងកាត់ប្រមាណ​តម្រូវ តាម​សម្លេងរបស់មនុស្ស ៕

(១)-ស្រុកខ្លះ គេហៅថា ល្បែងលាក់មាន់។

ភូមិកាព្យ ៤
(យោងឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)

No comments:

Post a Comment