នៅក្នុងឃុំត្រញំងឬស្សី
ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ មានភូមិមួយឈ្មោះភូមិស្ដីបិតមាស តាំងនៅតាមមាត់
ស្ទឹង។ បានជាមាននាមភូមិស្ដីបិតមាស ដោយមានរឿងព្រេងដំណាលថាៈ កាលកន្លងយូរអង្វែងឆ្នាំមកហើយមាន
មេ ធ្នោះមួយគ្រួគឺប្ដីប្រពន្ធ និងកូនក្រមុំមួយមានរូបស្រស់ឆើតឆាយ សំចតនៅព្រែកធ្វើនេសាទនៅក្បែរខ្ទមអ្នកតា
ជាដើមស្ដី។ ការនេសាទរបស់មេធ្នោះនេះ ចេះតែចម្រើនរៀងរាល់ឆ្នាំ រហូតទាល់តែបានក្លាយទៅជាអ្នកមានទ្រព្យ
សម្បតិ្ដ ស្ដុកស្ដម្ភដោយរបរនេសាទរបស់ខ្លួន ។ តំបន់នោះជាតំបន់មានមូសច្រើនអនេក ថ្ងៃមួយនៅពេលទៀប
យប់ មេធ្នោះបានជួបជុំនិងគ្រួសារខ្លួនផងនិងកូនឈ្លួលខ្លួនផង ក៏និយាយទៅកាន់កូនឈ្នួលជាពាក្យនិយាយលេង
ថាៈ ក្នុងបណ្ដាអ្នកទាំង អស់គ្នាមាននរណាហ៊ានដេក ហាលមូស ១យប់ទេ ។ ពេលនោះ មានកូនឈ្នួលកំលោះ
ម្នាក់ប្រកបដោយរូបឆោម និងប្រាជ្ញាឈ្លាសវៃ បានឆ្លើយទទួលខ្លួនថា ខ្ញុំហ៊ានបើខ្ញុំដេកហាលមូស១យប់បាន តើ
លោកដង្ខៅឱ្យអ្វីខ្ញុំ?។ មេធ្នោះបែបអន់ចិត្ដក៏ និយាយតបវិញថា ៖ «អាចោលម្សៀតឯងចេះតែអួតគេ និយាយសួរ
ឯណានោះ ក៏ឯងនិយាយរ៉ាប់រងដែរ»។ កូនឈ្នួលកំលោះនោះក៏និយាយតបវិញថា «បើខ្ញុំអួតនោះ សូមឱ្យដង្ហៅ
ភ្នាល់ជាមួយខ្ញុំទៅ ហ៊ានដាក់អ្វីក៏ហ៊ានដាក់ដែរ»។ដង្ខៅរឹតខឹងនិយាយថា«អញដាក់របស់ទ្រព្យដែលអញមានទាំង
អស់ អញចុះចេញតែខ្លួនទេ ឱ្យតែឯងហ៊ានឱ្យ អញចងឯងទុកហាលមូស១យប់ទាល់ភ្លឺ ចុះបើឯងពុំហ៊ាន ឬទ្រាំ
មិនបានវិញ តើឯងសុខចិត្ដនៅបម្រើធ្វើខ្ញុំអញអស់មួយជីវិតឬ?» កូនឈ្នួលឆ្លើយថាខ្ញុំសុខចិត្ដធ្វើ តែបើដង្ខៅសុខ
ចិត្ដ ត្រូវឱ្យកូនក្រមុំដង្ហៅមកខ្ញុំទៀតផង កាលបើខ្ញុំឈ្នះ។ ដង្ខៅថា «អញសុខចិត្ដមិនខ្លាចទេ បើដូច្នេះត្រូវពពួក
កម្មករទាំងអស់ ចាប់វាចងមកភ្លាមឱ្យជាប់នឹងដើមស្ដីក្រោយខ្ទមអ្នកតានេះចុះ អញសុខចិត្ដហើយ អញចង់ឈ្នះ
អានេះម្ដង កម្មករទាំងអស់គ្នាត្រូវជួយធ្វើបន្ទាល់អញផង»។ កូនឈ្នួល នោះក៏សុខចិត្ដឱ្យគេចងភ្ចាប់និងដើមស្ដី។

ដល់គេទាំងអស់គ្នាត្រឡប់មកលំនៅវិញ កូនឈ្នួលកំឡោះនោះក៏បន់ស្រន់ អ្នកតាដែលនៅទីនោះថា «សូមឱ្យ
លោកតាជួយខ្ញុំផង ខ្ញុំបានជាភ្នាល់ជាមួយដង្ខៅធ្នោះទៅហើយ សូមកុំឱ្យមានមូសខាំខ្ញុំឱ្យសោះ សូមឱ្យខ្ញុំបានរស់
ជីវិត ហើយឱ្យបានកូនក្រមុំមេធ្នោះ និងមានទ្រព្យសម្បតិ្ដ បើបានដូចប្រាថ្នាមែន ខ្ញុំសន្យាថានឹងទិញមាសបិទដើម
ស្ដីនេះ តាំងពីគល់រហួតដល់ចុង ហើយធ្វើខ្ទមគ្រឿងឈើប្រក់ក្បឿង ថ្វាយលោកតាទៀតផង»។ ចំណែកមេធ្នោះ
នឹកថា អាកូនឈ្នួលដែលវាហ៊ានឱ្យចងហាលមូសនេះ មុខជានឹងស្លាប់ដោយមូសខាំ ដោយខ្សោះឈាមមិនខាន។
តែបើវាទ្រាំមិនបាន វាហៅឱ្យស្រាយពាក់កណ្ដាលអាធ្រាតនោះ វាមុខជានៅធ្វើខ្ញុំបម្រើអញអស់មួយជីវិត មិន
ខាន។ នៅពេលយប់នោះអ្នកតាដើមស្ដី លេងបៀចាញ់អ្នកតាឯទៀត យកមូសទៅសងគេអស់ មូសដែលធ្លាប់តែ
មានដូច គេបាចអង្កាមក្លាយទៅជាស្ងាត់់ឈឹង ឥតសេសសល់បន្ដិចបន្ដួចឡើយ ហើយឈ្នួលនេះទៀតក៏គ្មានមូស
ខាំបន្ដិចសោះដែរ ដោយហេតុតែវាមាននិស្ស័យត្រូវជាគូរព្រេងជាមួយនិងកូនក្រមុំមេធ្នោះ ហើយត្រូវវាឡើងធ្វើជា
អ្នកមានផង។ លុះភ្លឺឡើងដង្ខៅធ្នោះ និងកូនឈ្នួលឯទៀតនឹកថា «អាកូនឈ្នួលដែលចងនៅដើមស្ដីនោះវាស្លាប់
ស្រេចទៅហើយ» ក៏បបួលគ្នាដើរទៅមើល ស្រាប់តែឃើញអានោះសើចដាក់ដង្ខៅ និងកូនឈ្នួលឯទៀតទៅវិញ។
ពេលនោះអ្នកឃើញទាំងប៉ុន្មានក៏កោតស្ងប់ស្ងែង ខ្លាចអំណាចកូនឈ្នួលនោះគ្រប់ៗគ្នា។ ដង្ហៅនឹកអស់សង្ឃឹម និ
យាយនិងកូនឈ្នួលឯទៀតថា «កិច្ចសន្យាដែលអញនិយាយគ្នាពីល្ងាចនោះ ឥឡូវទុកជាកូនឈ្នួលនេះឈ្នះអញ
ហើយ ត្រូវអញលើកទ្រព្យសម្បតិ្ដ និងកូនក្រមុំអញផ្សំផ្គុំឱ្យវា» ។ ក្នុងថ្ងៃដដែលនោះមេធ្នោះឱ្យកាប់ជ្រូក មាន់ទា
ធ្វើស្បៀងអាហាររៀបការកូនឈ្នួល និងកូនក្រមុំរបស់ខ្លួន រួចប្រគល់ទ្រព្យសម្បត្ទិ និងមុខរបរដង្ខៅ ឱ្យកូនប្រុស
ស្រីកាន់កាប់តទៅ។ ដង្ខៅនោះក៏នាំប្រពន្ធ ចុះចេញទៅនៅលំនៅដើមវិញ។ ដង្ខៅធ្នោះថ្មី (ប្ដីប្រពន្ធ) និយយគ្នាថា
«យើងត្រូវឱ្យគេទិញមាសសន្លឹកមកបិទដើមស្ដី ហើយធ្វើខ្ទមឱ្យលោកតា តាមតែបងបានបន់ស្រន់បួងសួង»។លុះ
ធ្វើស្រេចហើយអ្នកតាទីនោះ ក៏មានឫទ្ធានុភាពពូកែ ហើយមិនត្រឹមតែមេធ្នោះប៉ុណ្ណោះទេដែលគោរព ទោះបីអ្នក
ស្រុកឬអ្នកដំណើរតាមដងស្ទឹង ក៏គោរពអ្នកតានោះយកជាទីពឹងពំនាក់ដែរ។ អ្នកតានោះក៏មានឈ្មោះថា «អ្នកតា
ដើមស្ដីបិតមាស» តាំងពីត្រឹមនោះមក។ តែសម័យឥឡូវនេះ ដើមស្ដីនោះងាប់បាត់ទៅហើយ ឯខ្ទមដែលមេធ្នោះ
ធ្វើនោះ ក៏ពុកបាក់បែកបាត់ទៅហើយដែរ នៅសល់តែកន្លែងដើមស្ដី នឹងខ្ទមអ្នកតាប្រក់ស្បូវប៉ុណ្ណោះ។ព្រោះហេតុ
ដូចរៀបរាប់នេះ បានជាភូមិនៅតាមមាត់ស្ទឹងក្បែរខ្ទមអ្នកតាទាំងអស់ បានជាប់ឈ្មោះថា «ភូមិដើមស្ដីបិតមាស»
ហៅក្លាយមកត្រឹមតែ «ភូមិស្ដីបិតមាស» ជាប់រហូតមកដល់សព្វថ្ងៃនេះឯង។
(សម្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)
No comments:
Post a Comment