តាមទំនៀមទម្លាប់ពីបរមបុរាណកាលមក ក្មេងស្រីៗសុទ្ធតែចោះត្រចៀកគ្រប់ៗគ្នាទាំងអស់។
រហូតមកដល់សម័យបច្ចុប្បន្ននេះ ក៏នៅតែធ្វើចំពោះត្រចៀកដែរ គឺគេចោះត្រចៀកទុកសម្រាប់ពាក់
គ្រឿងអលង្កាផ្សេងៗមាន កាវ កបិត (ទំហូ) ជាដើម។ ឯក្មេងប្រុសៗមិនមានចោះត្រចៀកទេ។ ទំនៀម
ចោះត្រចៀកនេះ មានរឿងព្រេងមួយដំណាលថា ៖ កាលពីកន្លងទៅយូរយារណាស់មកហើយ មាន
កុដុម្ពីក៏ម្នាក់ជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ មានខ្ញុំកំដរស្រីប្រុសជាច្រើន មានមាសប្រាក់កែវកង
ពិទូរ្យសូរ្យកានសព្វបែបយ៉ាង ។ កុដុម្ពីក៍នោះក៏មានចិត្ដក្បត់ និងភរិយារបស់ខ្លួន ហើយទៅសហាយ
ស្មន់និងខ្ញុំបំរើស្រីម្នាក់។លុះយូរទៅ ប្រពន្ធដើមដឹងរឿង តែមិនដឹងធ្វើម៉េចនឹងធ្វើបាបខ្ញុំបំរើស្រីនោះ
បាន។ ថ្ងៃមួយកុដុម្ពីក៍មានដំណើរទៅស្រុកក្រៅពេញមួយថ្ងៃ ប្រពន្ធដើមបានឱកាសក៏នាំទាសីដទៃ
ទៀតរបស់ខ្លួន ទៅចាប់នាងស្រីជាសហាយរបស់ប្ដីនោះ មកធ្វើបាបវាយដំច្រំធាក់ និងជេរបញ្ចោរ
ច្រាសឆ្អេះយ៉ាងអស្ចារ្យ រួចយកដែកគោលមកបោះត្រង់ចុងស្លឹកត្រចៀកទាំងពីររបស់នាងនោះ
ហើយទុកចោលនៅលើផ្ទះនោះទៅ។ លុះវេលាល្ងាចកុដុម្ពីក៍ត្រលប់មកពីស្រុកក្រៅវិញឃើញដូច្នេះ
ក៏សួរទៅនាងសហាយនោះថា«យ៉ាងម៉េច! បានជាគេយកដែកគោលបោះស្លឹកត្រចៀកដូច្នេះ?»។
នាងក៏ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់។ ប្ដីក៏ដកដែកគោលចេញរកថ្នាំលាបស្រួលបួលហើយឱ្យ
ទៅនៅផ្ទះមួយឆ្ងាយពីគ្នា។ ចាប់តាំងពីថ្ងៃនោះមក នាងសហាយនោះមានសេចក្ដីអៀនខ្មាស់គេជា
ច្រើន ព្រោះត្រចៀកខ្លួនមានស្នាមប្រហោង។ នាងចេះតែនិយាយនិងប្ដីថា ឱ្យជួយធ្វើយ៉ាងណាដើម្បី
ឱ្យបាត់ស្នាមប្រហោងត្រចៀកនាង ។ កុដុម្ពីក៍ធានារាប់រងថា នឹងរកមធ្យោបាយធ្វើឱ្យបាត់ស្នាម
ហើយឱ្យបានល្អទៀតផង ។ នៅយប់មួយ កុដុម្ពីក៍ដេកសញ្ជឹងគិតឃើញថា បើអញយកមាសទៅ
ឱ្យជាងរចនាធ្វើជារបស់អ្វីមួយមានរបៀបដូចដែកគោល ហើយយកមកឱ្យនាងពាក់បិទត្រង់រន្ធ
ស្នាមនោះ ប្រហែលនិងបានល្អ ។
លុះគិតហើយ ទើបកុដុម្ពីក៏ចាត់ឱ្យជាងធ្វើបានដូចបំណង ដោយបង្គាប់ឱ្យធ្វើមានកញ្ចាំងដាំត្បូង

ពេជ្រ រំលេចដោយក្បាច់រចនាផ្សេងៗ យ៉ាងល្អវិចិត្រគួរឱ្យចង់បាន។នាងសហាយក្រោយដែលបានពាក់
ដែកគោលមាស (កាវ) ដាំត្បូងពេជ្រ ក៏ឃើញមានលម្អប្លែក
នាំឱ្យនាងមានចិត្ដរីករាយយ៉ាងក្រៃលែង ។
លុះថ្ងៃក្រោយមក នាងប្រពន្ធដើមបានឃើញត្រចៀកនាងសហាយដែលខ្លួនបោះដែកគោលនោះ
មាន
ពន្លឺភ្លឺផ្លេកៗ គួរឱ្យស្រលាញ់ក៏សួរនាងនោះថា៖«នាងបានអ្វីមកពាក់នៅត្រចៀកនោះក៏ល្អម្លេះ?»។ នាង
សហាយឆ្លើយថា«ខ្ញុំពាក់ដែកគោលដាំត្បូងពេជ្រ
ជំនួសដែកគោលដែលអ្នកបានបោះកាលពីថ្ងៃមុននោះ
» ។ នាងប្រពន្ធដើមបានដឹងហើយ ក៏រកមធ្យោបាយចោះត្រចៀកខ្លួន
ហើយឱ្យជាងធ្វើដែកគោលដាំត្បូង
ពេជ្រពាក់ ដូចនាងប្រពន្ធចុងដែរ ។ ចាប់តាំងពីសម័យនោះមក ស្រីៗឯទៀតក៏នាំគ្នាចោះត្រចៀកកូន
ស្រី តាំងពីនៅក្មេងតូចៗទុកសម្រាប់ពាក់គ្រឿងអលង្កាផ្សេងៗ ជាប់រហូតមកដល់សព្វថ្ងៃនេះ ។

(សម្រង់ពីប្រជុំរឿងព្រេងខ្មែរ)
No comments:
Post a Comment