Wednesday, November 28, 2012

រាជធានីចតុមុខ ទី១



 
          នៅ​គ.ស.១៤៣១ ព្រះបាទ​បរម​រាជា ​ចៅ​ពញា​យ៉ាត  ទ្រង់​បាន​លើក​រាជ​ធានី​​
ទៅ​តាំង​នៅ​ ទួលបាសាន  ក្នុងខេត្ត ​ស្រី​ស​ឈរ   វិញ តែ​គង់​នៅ​ទី​នោះ​បាន​តែ ១ ឆ្នាំ 
(ក្បួន​ខ្លះ​ថា​ដល់ ៩ឆ្នាំ)  ដោយ​មាន​ទឹកជំនន់​ធំ​ខុស​ធម្មតា ព្រះអង្គ​ក៏​បញ្ជា​អោយ​លើក
​រាជធានី​ពី ទួល​បាសាន ទៅ​តាំង​នៅ ក្រុងភ្នំពេញ វិញ​នៅ​លើ​ត្រើយ​ខាង​លិច​នៃ ទន្លេ​ 
ច្រាប​ឈាម ព្រះអង្គ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ ​ សម្ដេច​ចៅពញាកែ  និង​ឧកញ៉ា​ហោរា 
ធិបតី​​ ខៀវ  ព្រម​ដោយ​មន្ត្រី​ឯ​ទៀត​ខ្លះ​ផង  ឲ្យ​ទៅ​ពិនិត្យ​មើល​ទី​ដី​ដែល​ស្ថិត​នៅ​ជិត​ៗ 
ភ្នំដូនពេញ
          លុះ​ទៅ​ធ្វើ​ការ​ពិនិត្យ​ក្បួន​តម្រា​សព្វ​គ្រប់​ហើយ​ មន្ត្រី​ទាំងនោះ ​ក៏​ថ្វាយ​ដំណឹង
​ទៅ​ព្រះរាជា​វិញ​ថា  តំបន់​ដែល​ស្ថិត​នៅ​ទិស​អាគ្នេយ៍​​នៃ  ភ្នំដូនពេញ  មាន​ជ័យ​ភូមិ​ល្អ​
ល្មម​ស្ថាបនា​រាជធានី​បាន   ព្រះអង្គ​ក៏​ទ្រង់​ត្រាស់​ឲ្យ​អស់​ចៅហ្វាយស្រុក​កែន​រាស្ត្រ​
មក​ជួយ​កសាង​ព្រះរាជនិវេសន៍ លើកដី​ធ្វើ​កំពែង​សង់​ប្រាសាទ និង​ដំណាក់​​តូច​ធំ​ក្នុង​
 រយៈពេល​ដ៏​ខ្លី​បំផុត    លុះ​កិច្ចការ​បាន​បំពេញ​ចប់​សព្វ​គ្រប់​ហើយ   ព្រះអង្គ​ក៏​បាន​
យាង មក​គង់​នៅ រាជវាំង​ភ្នំ​ដូនពេញ តាម​ផ្លូវទឹក​ដោយ​មាន​នាម៉ឺន​សព្វ​មុខ​មន្ត្រី​ដង្ហែ​រ​ 
មក​ផង ។

          លុះ​យាង​មក​ដល់​ហើយ​  ព្រះអង្គ​ក៏​ទ្រង់​ត្រាស់​បង្គាប់ឲ្យ​ ចៅ​ពញា​តេជោ​ ចៅ 
ហ្វាយ​ស្រុក​ខេត្ត​សំរោងទង ឲ្យ​កែន​រាស្ត្រ​លើក​ដី​ចាក់​បំពេញ​តំបន់​នៅ​ជុំវិញ​ វត្តភ្នំ​ និង​
ក្នុង​រាជវាំង។ដូច្នេះ​តំបន់​នោះ​ក៏​បាន​រាប​ស្មើ​ល្អ​រហូត​ដល់​មាត់​ទន្លេ ដែល​អ្នក​ផង​និយម
​ហៅ​ កំពង់រាប ចាប់​តាំង​ពី​ពេល​នោះ​មក ។

          ឯ​ទី​ដែល  ចៅ​ពញា​តេជោ  ឲ្យ​រាស្ត្រ​ជីក​យក​អាចម៍ដី​នោះ ​ ក៏​ក្លាយ​ទៅ​ជា​បឹង​
មួយ​ធំ​ជ្រៅ​ទូលាយ​ទើប​បាន​គេ​ឲ្យ​ឈ្មោះ​ហៅ បឹង​តេជោ ត​រៀង​មក​ គឺ​ទី​ដី​ត្រង់​ផ្សារ​ថ្មី​
សព្វថ្ងៃ ។  ត​មក​ទៀត​ព្រះរាជា​ទ្រង់​ត្រាស់​បង្គាប់  ឧកញ៉ា​វង្សា​អនុជិត ​ផ្លុង ចៅហ្វាយ
​ស្រុក​ខេត្ត​បាទី ឲ្យ​ជីក​ព្រែក​បង្ហូរ​ទឹក​ទន្លេ​ចូល​ទៅ​ក្នុង​បារាយណ៍​មួយ​  នៅ​ក្នុង​រាជធានី
​សម្រាប់​យក​ទឹក​ប្រើប្រាស់​ដល់​ប្រជារាស្ត្រ​ទាំងអស់​គ្នា​ ព្រែក​នោះ​គេ​ហៅ​ថាព្រែកឧក 
ញ៉ា​ ផ្លុង  បើ​តាម​ស្រាវជ្រាវ​ទៅ​ឃើញ​ថា   ពី​ដើម​ព្រែក​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​
សួនច្បារ​នៅ​មុខ​ស្ថានីយ​កណ្ដាល​នៃ​អយស្ម័យយាន  គឺ​ស្រប​និងវិថី​ឧកញ៉ា​​ ផ្លុង សព្វ​
ថ្ងៃ​នេះ​ឯង ។

          ដើម្បី​ជា​កិច្ច​ការពារ   ព្រះរាជា​ទ្រង់​បញ្ជា​ឲ្យ​ជីក​គូ    និង​លើក​ដី​កំពែង​តាំងជា 
សើន​ ជា​បន្ទាយ​ព័ទ្ធ​ជុំវិញ​រាជធានី ។ ដូច្នេះ​នៅ​ទិស​ខាងត្បូង គឺ​ព្រែក​តាកែវ​ខាងលិច ​
ព្រែក​អូ​គរ ខាងជើង​ព្រែក​ពោងពាយ ឬ​ព្រែក​ចិន​ដំដែក ព្រោះ​នៅ​កន្លែង​នោះ​មាន​ជន 
ជាតិ​ចិន​រក​ស៊ី​របរ​ដំដែក ។ ក្រៅ​ពី​មុខ​ងារ​ការពារ​ក្រុង ព្រែក​ទាំង​នោះ​នៅ​មាន​មុខងារ
​សំខាន់​ម្យ៉ាង​ទៀត គឺ​យក​ទឹក​សម្រាប់​ឲ្យ​រាស្ត្រ​ធ្វើ​ស្រែ​នៅ​ទិស​ខាង​លិច ។ ពួក​នាម៉ឺន​
សព្វ​មុខ​មន្ត្រី និង​ពួក​ប្រជារាស្ត្រ​បាន​សង់​គេហដ្ឋាន​រៀង​ៗ ខ្លួន​ក្នុង​បរិវេណ​នៃ​រាជធានី 
 លុះ​សម្រេច​ការ​កសាង​ហើយ ព្រះរាជា​ទ្រង់​តាំង​ប្រទាន​នាម​ព្រះនគរ​ថា ក្រុងចតុ 
មុខមង្គល សកលកម្ពុជាធិបតី សិរីធរបវរ ឥន្ទបត្តបុរី រដ្ឋរាជសីមាមហានគរ

          ចំណែក​ឯទន្លេ​ច្រាប​ឈាម ក៏​ត្រូវ​បាន​ប្រសិទ្ធិ​នាម​ថ្មី​ថា ទន្លេ​ចតុមុខ វិញ​ដែរ។ 
ក្រោយ​បន្តិច​មក​ព្រះរាជបុត្រ​ច្បង​ព្រះនាម នរាយណ៍រាជា ទ្រង់​បាន​តែង​តាំង​ជា ឧប-
 រាជ  ហើយ​យាង​ទៅ​គង់​ក្នុង​ព្រះ​ដំណាក់​នៅ​  ជ្រោយរលួស    ឯ​ព្រះរាជបុត្រ​ទី​ពីរ
​ព្រះនាម ស្រីរាជា យាង​ទៅ​គង់​នៅ​ខាង​លិច​ត្រង់​ដី​ទួល​មួយ​កន្លែង​ដែល​ត​មក​គេ​ហៅ​
ថា ទួលព្រះស្រី (ម្ដុំ​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ​​សព្វ​ថ្ងៃ) ។

          នៅ​គ្រា​នោះ ​ព្រះវិហារ​កសាង​ឡើង​ដោយ ដូនពេញ ក៏​បាន​ទ្រុឌទ្រោម​ខ្លះ​ទៅ
​តាម​កាល​វេលា។ ព្រះ​បាទ​បរម​រាជា​ ចៅ​ពញា​យ៉ាត  ទ្រង់​បាន​កសាង​វិហារ​នោះ​ជា​ថ្មី​
ឡើង​វិញ​ដោយ​ពង្រីក  និង​ពូន​ភ្នំ​ដើម្បី​ឲ្យ​កាន់​តែ​ខ្ពស់​ជាង​មុន  ហើយ​ទ្រង់​ចាត់​ក្រាល 
ថ្ម​នៅ​កំពូល​ខាង​លើ និង​កសាង​ចេតិយ​មួយ​យ៉ាង​ធំ​ពី​ខាង​ក្រោយ​ព្រះវិហារ ។ រួច​ព្រះ 
អង្គ​ទ្រង់​បញ្ជា​អោយ​ទៅ​យក​ព្រះពុទ្ធ​បដិមា​លង្ហិន​ ​ដែល​សេសសល់​នៅ នគរវត្ត  ព្រម
​ទាំង​រូប​សិង្ហ​តោ​មក​តម្កល់ និង​តាំង​នៅ​លើ​ភ្នំ​នោះ ។ ពិធី​ត្រូវ​ធ្វើ​អស់​រយៈ​ពេល​បី​ថ្ងៃគេ​ 
យក​ព្រះពុទ្ធ​បដិមា​ដែល​ ដូនពេញ  បាន​រក​ឃើញ​ពី​ក្នុង​ដើម​គគីរ​ពី​មុន​នោះ​ទៅ​តម្កល់​
ក្នុង​ជាន់​ខាង​លើ​នៃ​ចេតិយ​ធំ ឯ​ព្រះពុទ្ធ​បដិមា​ដែល​យក​ពី នគរវត្ត ត្រូវ​បាន​តំកល់​នៅ​
ក្នុង​ជាន់​​ក្រោម ។ វត្ត​ភ្នំ​ដូនពេញ ត្រូវ​ប្រសិទ្ធិ​នាម​ថ្មី​ថា វត្តព្រះចេតិយបព៌ត វិញ ។

          ក្រៅ​ពី​នេះ ​ព្រះ​រាជា​ទ្រង់​បាន​ចាត់​អោយ​កសាង​វត្ត​អារាម​នៅ​ច្រើន​កន្លែង ​ក្នុង
​រាជធានី  វត្ត​ពីរ​នៅ​ខាង​កើត​វត្តភ្នំ   គឺ វត្ត​ធម្ម​លង្កា  និង វត្ត​កោះ   វត្ត​មួយ​នៅ​ខាង​
ត្បូង​អូរ​ចិន​ដំ​ដែក  គឺ វត្ត​ព្រះពុទ្ធ​យោសា   (សព្វ​ថ្ងៃ​ហៅ ​វត្ត​ព្រះពុទ្ធ​យោសា​រាម  ឬ​វត្ត​
ចិន​ដំដែក នៅ​ជាប់​និង វត្ត​ពិភទ្ទ​រង្សី មាន​វិថី​ឧកញ៉ា អ៊ុំ​ ខណ្ឌ​កណ្ដាល)។ នៅ​ខាង​មុខ​
ព្រះវិហារ​វត្ត​នេះ​ សព្វថ្ងៃ​គេ​ឃើញ​មាន​រូប​ទ្វារបាល​ពីរ​នាក់​ជា​រូប​ចិនដែល​គេ​អាច​មើល 
​ស្គាល់​យ៉ាង​ងាយ​ដោយ​សារ​លក្ខណៈ​មុខ​មាត់​សំលៀក​បំពាក់ និង​គ្រឿង​អាវុធ ។

          វត្ត​មួយ​នៅ​ត្រង់​មាត់​ទន្លេ​ក្បែរ​ពាម​  ព្រែក​ឧកញ៉ា​ផ្លុង  គឺ  វត្ត​ពាម​ផ្លុង  វត្ត​មួយ​
នៅ​ត្រង់​ចេតិយ​ធំ វត្តឧណ្ណាលោម ។ គួរ​គប្បី​ជ្រាប​ម្យ៉ាង​ទៀត​ថា  វត្តឧណ្ណាលោមនៅ ​
រក្សា​ឈ្មោះ​ដដែល​  តាំង​ពី​ពេល​កសាង​រហូត​មក​ដល់​សព្វ​ថ្ងៃ  ហើយ​ឈ្មោះ​នេះ  ​ត្រូវ​
បាន​ប្រសិទ្ធ​ឡើង ​ដោយ​យក​តាម​ឈ្មោះ​ចេតិយ​ដែល​គេ​បញ្ចុះ   ព្រះ​ឧណ្ណាលោម  គឺ 
រោមប្រជុំ​ចិញ្ចើម​នៃ  ព្រះអស្សជិតត្ថេរ  នៅ​ខាង​មុខ​វត្ត​នេះ  គឺ​នៅ​ជិត​មាត់​ទន្លេព្រះ 
រាជា ​ទ្រង់​ឲ្យ​សាង​អ្នក​តា​ចាំ​ស្រុក​មួយ​​ឈ្មោះ អ្នក​តាប្រាជ្ញ

          មានវត្ត​មួយ​ទៀត​ហៅ វត្ត​ខ្ពប​តា​យ៉ង ។ គួរ​គប្បី​កត់​សំគាល់​ថា​វត្ត​ចុង​ក្រោយ
​នេះសព្វថ្ងៃ​ស្ថិត​នៅ​ត្រង់ វត្តបទុមវតី ។ បើ​តាម​អក្សរ​ចារឹក​តម្កល់​នៅ​ទី​នោះ ព្រះ​បាទ
​បរម​រាជា​ចៅ​ពញា​យ៉ាត ​  បាន​សាង​វត្ត​នេះ​នៅ ​ គ.ស. ១៤៤២  លើ​ទី​មួយ​មាន​ទំហំ 
២០២​.ម គុណ ២៦០​.ម ។ ​វត្ត​នេះ​គេ​ហៅ​ថា  វត្ត​ខ្ពប​តា​យ៉ង ព្រោះ​នៅ​ខាង​ត្បូង​មាន
​ខ្ពបរបស់ តាយ៉ង

សម្រង់ពីសៀវភៅ​ប្រវត្តិ​វិទ្យា​ កម្មវិធីសិក្សាអប់រំ

No comments:

Post a Comment