Friday, April 5, 2013

ល្បែងឱបត្រឡាច ឬបេះឪឡឹក



របៀបលេង មុនដំបូង ពូកកុមារប្រុសស្រី ស្រុះស្រួលចិត្តបបួលគ្នាឲ្យមានចំនួនច្រើន រួចហើយ​គេ​​ចាត់
 ម្នាក់ឲ្យធ្វើម្ចាស់ត្រឡាច ឬ ឪឡឹកម្នាក់ទៀតឲ្យធ្វើជាអ្នកទិញ សល់ ប៉ុន្មាន​គេឲ្យ​ធ្វើ​ត្រឡាច ឬ ឪឡឹក
ទាំងអស់ ហើយអ្នកលេងទាំងនោះ គេសំដៅទៅរក គល់ឈើ ឬដង្គត់អ្វីមួយ ឲ្យតែមានទំហំល្មមឱបបាន
 ដោយហោចទៅ សសរផ្ទះក៏បាន ដែរ ឲ្យតែជាទីវាលស្រឡះល្អ ។  កាល​បានកន្លែងស្រួលបួលហើយ 
 ក្មេងម្នាក់ជាទី១ ក្នុងកណ្តាក្មេង ដែលគេឲ្យធ្វើត្រឡាច ឬ ឪឡឹក​នោះ អង្គុយឱបដើមឈើ ឬសសរនោះ 
ទាំងជើងទាំងដៃ ក្មេងម្នាក់ទៀតទី២ អង្គុយ ឱប​ចង្កេះ​យកជើងទាំងពីរដាក់លើភ្លៅក្មេង ទី១ ក្មេងទី៣

 យកដៃនឹ​ងជើងឱបក្មេងទី២ ដូចក្មេងទី២ ឱប​ក្មេងទី ១ ដែរ ឯក្មេងដទៃ ទៀត ក៏បន្តគ្នារហួតទាល់តែ
អស់ ពួកក្មេងដែលត្រូវធ្វើជាត្រឡាច ឬ ឪឡឹក ។  ឯក្មេង ម្នាក់ដែលគេឲ្យ ធ្វើជាម្ចាស់ត្រឡាច ឬឪឡឹក
 ឈរធ្វើព្រងើយ ដើររេរាៗ ក្បែរ​ក្មេង​ជាត្រ ឡាច ឬ ឪឡឹកទាំងនោះ ហើយក្មេងម្នាក់ ទៀត ដែល​គេឲ្យ​ធ្វើជាអ្នកទិញមក​សួរតថ្លៃ អ្នក​លក់​​ដូច​ជា​គេទិញធម្មតា ។ តថ្លៃគ្នាត្រូវរ៉ូវហើយ ក៏ឲ្យអ្នកទិញបេះ តាម
ចិត្ត ។ អ្នក ទិញក៏​ដើរយក​ដៃគោះខ្នង​ក្មេងដែលអង្គុយឱបចង្កេះគ្នានោះ។ គោះបណ្តើរសួរបណ្តើរ ថា
 ខ្ចី ឬ ទុំ?។ អ្នកបន្តៗ ពីដើម​ទៅ ចេះតែឆ្លើយថាខ្ចីៗ លុះដល់អ្នកចុងក្រោយផ្លែបំ ផុតទើបឆ្លើយថា ទុំ 
រួចអ្នកទិញ​បេះ​យក​អ្នក ដែលនៅចុងគេបំផុតនោះទៅដោយខំប្រឹង ទាញមែនទែន ព្រោះអ្នកអង្គុយ​ឱប
គ្នាគេខំ​រឹប​​ឱបចំ​កោងខ្នងតែរៀងខ្លួនតាំងពីអ្នកខាង ចុងរហូតដល់អ្នកខាងគល់ រេចុះឡើង ដោយអ្នកបេះ

​ប្រឹង​ទាញខ្លាំងពេក ។ អ្នកបេះក៏ បេះប្រលេះ បានមួយម្តងដរាបដល់អស់មនុស្ស ជួនកាលក៏បេះ​បាន

២.៣.៤.៥ នាក់ តាមដែលអ្នកខាងដើមឱបជាប់ ឬមិនជាប់ បេះបានប៉ុន្មានយកមកដាក់១ដុំ បើអ្នកទិញ
 បេះមិនបាន ដោយកម្លាំងខ្សោយជាងគេនោះ ក៏រើលេងសាជាថ្មីម្តត ទៀត។ ឯ​អ្នក​លក់​​អ្នកទិញត្រឡាច
ទៅធ្វើជាអ្នកឱបហើយអ្នកឱបមុនក៏ប្តួរទៅធ្វើជាអ្នកលក់អ្នកទិញវិញ​។ គេធ្វើ ដោយរបៀបនេះរហូតដល់ 
ពេលឈប់លេង ៕

ល្បែងនេះ ជាកីឡារបស់ខ្មែរសម័យបុរាណ សម្រាប់ហាត់ដៃហាត់ជើង ឲ្យមាន​កម្លាំង​ពលំ​មាំមួន ឲ្យមាន
សាច់ដុំល្អ មានសុខភាពស្រួលបួល ៕

ភូមិកាព្យ
(យោងឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)

No comments:

Post a Comment