ប្រាសាទនាងខ្មៅ ជាប្រាសាទបុរាណខ្មែរដែលត្រូវបានសាងសង់ឡើង
អំពីថ្មភក់ និងឥដ្ឋតាមរចនាបទកោះកែ ក្នុងសម័យអង្គរសតវត្សទី
១០ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ នៃគ្រឹស្គសករាជដើម្បីឧទ្ទិសថ្វាយដល់
ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។ប្រាសាទនេះមានទីតាំងស្ថិតនៅ
ឃុំរវៀងស្រុកសំរោងខេត្តតាកែវ ក្បែរផ្លូវជាតិលេខ២ ចំងាយប្រមាណ
៥២ គីឡូម៉ែត្រពីភាគខាងត្បូង ក្រុងភ្នំពេញ២៧ គីឡូម៉ែត្រពីទីរួមខេត្ត
តាកែវ និង៣គីឡូម៉ែត្រពីភ្នំជីសូរ។ បានជាហៅថាវត្ដប្រាសាទខាងខ្មៅ
ព្រោះក្នុងវត្ដនោះ មានប្រាសាទបុរាណពីរឈ្មោះប្រាសាទនាងខ្មៅនៅ
ខាងលិចវិហារចំក្លោងទ្វារវត្ដទិសបស្ចឹម។ ប្រាសាទទាំងពីរនោះធ្វើពីថ្ម
ផង ឥដ្ឋផង ទំហំ៤ម៉ែត្រ៤ជ្រុង កំពស់១០ម៉ែត្រ កំពូលស្រួចដូចចេតិយ
ខ្ពស់ត្រដែត។

រឿងព្រេងទាក់ទងដើមកំណើតនៃប្រាសាទ
រឿងព្រេងទាក់ទងដើមកំណើត
នៃប្រាសាទនោះមានដំណាលថា៖
ក្នុងអតីតកាលកន្លងយូរទៅហើយ មានស្ដេចមួយព្រះអង្គទ្រង់មាន
ព្រះនាមព្រះបាទសុរិយោវង្ស គង់នៅភ្នំជីសូរ ជាស្ដេចមានមហិទ្ធិរិទ្ធិ
មានបុណ្យច្រើន ទ្រង់បានសាងប្រាសាទប្រាំ និងទ្រង់ឲ្យជីកស្រះបួន
នៅលើភ្នំនោះ គ្រប់ជ្រុងបា្រសាទ ទ្រង់មានបុត្រីមួយព្រះអង្គព្រះនាម
នាងខ្មៅ។ ភ្នំជីសូរ អំពីកំពូលចុះមកដល់ដី ជំរាលជើងភ្នំខាងក្រោម
ប្រហែល ៧០០ ម៉ែត្រ មានទន្លេ៤ គ្រប់ជ្រុងទាំង៤ គឺ ទន្លេអុំមួយទន្លេ
ស្ងួតមួយ ទន្លេប្រទ្រុនមួយ និងទន្លេទ្រុនមួយ ។ ទន្លេទាំង៤នោះជា
កន្លែង សម្រាប់ក្រសាលរបស់ស្ដេចអង្គនោះ។លុះព្រះបុត្រីមានវ័យ
វឌ្ឍនាការចំរើនឡើងបានព្រះជន្ម១៦ឆ្នាំ ព្រះនាងមានរូបឆោមលោម
ពណ៌ល្អដាច់ស្រីក្នុងព្រះនគរ ។ ថ្ងៃមួយ ព្រះនាងនឹកភ្នកចង់ទៅលេង
ទន្លប្រទ្រុន បានចូលទៅថ្វាយបង្គំលាព្រះវរបិតា សុំទៅលេងទន្លេនោះ។
ព្រះរាជា ក៏ទ្រង់ព្រះរាជានុញ្ញាត ហើយទ្រង់ចាត់មនុស្សបម្រើឲ្យរៀបចំ
ហែហមព្រះរាជ ដំណើរព្រះនាងទៅក្រសាល ក្នុងវេលាថ្ងៃរសៀល។

គ្រានោះមានបុរសម្នាក់ឈ្មោះបណ្ឌិតស្រី ទើបនឹងសឹកពីសាមណេមាន
រូបឆោមល្អល្អះស្អាតបាតជាងប្រុសឯទៀតចេះមន្ដអាគមវិជ្ជាការ។បណ្ឌិត
នេះមានទីលំនៅ ៗភូមិមួយខាងលិចភ្នំជំសូរ ជិតផ្លូវដែលចុះទៅទន្លេ
ប្រទ្រុន។ថ្ងៃនេះបណ្ឌិតស្រី មានសេចក្ដីអផ្សុកចេញទៅលេងជិតផ្លូវនោះ
បានឃើញព្រះនាងខ្មៅចុះពីលើភ្នំ ជាមួយនឹងស្រីជាបរិវារ ក៏មានសេចក្ដី
ប្រតិព័ទ្ធជាប់ចិត្ដនឹងព្រះនាង ក្រៃពេក។បណ្ឌិតនោះពិចារណាថា «ថ្ងៃនេះ
ជាថ្ងៃមានលាភធំណាស់ ដោយបានជួបនឹងស្រីគ្រប់លក្ខណ៍ តែអាត្មា
អញជាកូនរាស្រ្ដកំសត់ ធ្វើម្ដេចនឹងបាននាងនោះហ្ន៎?! នាងនេះមិនមែន
ជាស្រីសាមញ្ញទេ គឺជាព្រះរាជបុត្រីរបស់ស្ដេច អាត្មានឹងនាងនេះពុំសម
សក្ដិគ្នាសោះ បើដូច្នេះអញត្រូវធ្វើយ៉ាងណាទៅអែះ?»។ បណ្ឌិតចេះតែ
ស្រលាញ់ខ្លាំងឡើងៗ គិតថា «នឹងចូលស្ដីដណ្ដឹងតាម ច្បាប់ ក៏ពុំសមនឹង
ប្រព្រឹត្ដខុស ក៏មុខជាស្ដេច យកទោសដល់ស្លាប់»។

ទើបនឹកដល់មន្ដវិជ្ជាការ
ដែលខ្លួនចេះទាំងប៉ុន្មាន ក៏បេះស្លឹកឈើយក
មក សូត្រផ្លុំមន្ដវិជ្ជាការនោះហើយឡើងដើមឈើផ្លុំស្លឹកបន្លឺឡើង។ ឯសូរ
សម្លេងស្លឹកដែលបណ្ឌិតផ្លុំ នោះទៅចុចចំបេះដូងព្រះនាងនោះព្រះនាង
ក៏ភ័នភាំងស្មារតី លុះភ្ងារឡើងគិតថា «អាត្មាអញកូនស្ដេច ធ្លាប់ស្ដាប់
ភ្លេងតូរ្យតន្រ្ដីសព្វថ្ងៃ ដែលពុំមានភ្លេងអ្វីធ្វើចិត្ដអញអោយស្លុតដូច
សំលេងស្លឹកនេះសោះ»។

ព្រះនាងសញ្ជឹងគិតយូរៗទៅ
សម្លេងនោះរិតតែពិរោះឡើងៗព្រះនាងអត់
ទ្រាំមិនបានក៏លាន់ព្រះឱស្នថា «យីអីហ្ន៎!សម្លេងនេះជាសំលេងប្លែកណាស់
គួរតែអញទៅតាមស្ដាប់មើលឲ្យឃើញច្បាស់តើអ្នកនោះដូចម្ដេចបាន
ចេះផ្លុំពិរោះដល់ម្លឹង?»។ព្រះនាងក៏ទៅមើលអោយឃើញដោយព្រះអង្គ
ឯង។លុះនាងទៅជួបឃើញរូបឆោមបណ្ឌិតនោះ ក៏រិតតែមានសេចក្ដី
ប្រតិព័ទ្ធខ្លាំងឡើងបានសាកសួរសន្ទនាគ្នា ទៅវិញទៅមកតាមប្រពៃណី
របស់ប្រុសនិងស្រីដែលស្រលាញ់គ្នា។អ្នកទាំងពីរបាននិយាយនាត់នឹង
គ្នាថា «ថ្ងៃក្រោយយើងនឹងមកជួបគ្នាទៀត» ហើយបែកគ្នារៀងខ្លួន។

ចំណែកព្រះនាងតាំងពីបែកបណ្ឌិតនោះទៅ មានព្រះភក្រ្ដប្លែកពីប្រក្រតី ចេះតែក្រៀមក្រមពុំរួសរាយរកពួកបរិវារពួកបរិវារមានសន្ទិះសង្ស័យ។
ថ្ងៃក្រោយមក ព្រះនាងចូលលាព្រះរាជាម្ដងទៀត ព្រះរាជាក៏ទ្រង់អនុញ្ញាត
ឲ្យព្រះនាងទៅ ទ្រង់ចាត់មនុស្សបម្រើហែហមជូនដំណើរព្រះនាងដូចថ្ងៃ
មុន លុះទៅដល់កន្លែងនោះ ព្រះនាងនិយាយប្រាប់បរិវារថា«អ្នករាល់គ្នា
ត្រូវឈប់ចាំខ្ញុំ ខ្ញុំមានកិច្ចការទៅនោះបន្ដិច»។ និយាយប្រាប់ហើយព្រះ
នាងដើរសំដៅទៅកន្លែងដែលបណ្ឌិតស្រីមកជួបលុះបានជួបគ្នាហើយ
ទាំងពីររូបក៏សម្រេចសេចក្ដីប្រាថ្នារបស់ខ្លួន។ ពួកបរិវារសង្ស័យក៏ទៅលប
មើលឃើញកិរិយាមិនល្អ មានសេចក្ដីភិតភ័យ ក្លាចក្រែងស្ដេចយក
ទោសដល់ជីវិត ក៏ជំនុំពិគ្រោះ គ្នាថា «យើងគួរតែក្រាបទូលស្ដេចកុំខាន»។
លុះត្រលប់ទៅវិញពួកបរិវារ
ក៏ចូលទៅគាល់ទូលស្ដេចសព្វគ្រប់តាមដំនើរ។ស្ដេចទ្រង់ខ្ញាល់ជាខ្លាំងក៏ទ្រង់ហៅពេជ្ឈឃាតមកប្រាប់ថា
«ត្រូវយកកូន
អញទៅសម្លាប់អោយឆាប់»។ព្រះអគ្គមហេសីជាមាតា ក្រាបទូលសុំទោស
ព្រះស្វាមីថា «សូមព្រះករុណាទ្រង់ព្រះមេត្ដាប្រោស ព្រះរាជទានទោសដល់
កូនយើងតែមួយ បើទុកជាមានទោសខុសយ៉ាងណាៗ សូមព្រះអង្គកុំ
សម្លាប់ គ្រាន់តែ បំបរបង់ចេញអំពីទីនេះចុះសូមទ្រង់អនុញ្ញាតអោយទាន»។

ស្ដេចក៏ទ្រង់អនុញ្ញាតតាមសេចក្ដីសុំរបស់ព្រះនាងជាព្រះមាតាទើបទ្រង់
បង្គាប់សេនាបតីឲ្យធ្វើប្រាសាទពីរ ចម្ងាយអពីព្រះដំណាក់ទៅបីយោជន៍ ។
ពួកសេនាបតីក៏ទទួលធ្វើតាមព្រះរាជបញ្ជា រួចហើយស្ដេចទ្រង់បង្គាប់ឲ្យ
នាំព្រះនាងខ្មៅទៅនៅទីនោះ ប្រាសាទនោះនៅខាងលិចភ្នំជីសូរ។ តាំង
ពីថ្ងៃនេះទៅ ព្រះនាងកើតទុក្ខជាទម្ងន់ ណាមួយព្រះបិតាបំបរបង់ចោល អោយនៅម្នាក់ឯង ណាមួយបែកពីសង្សារលែងបានមកជួបសោះដោយ
មិនបានជ្រាបទៅទីណា។
គ្រានោះមានភិក្ខុមួយអង្គឈ្មោះ កែវ លោកនិមន្ដពីស្រុកលោក ទៅរៀនមន្ដវិជ្ជាការនៅឯស្រុកក្រៅ លោកបានរៀនចេះពូកែណាស់ លោកត្រឡប់
មកស្រុកវិញ គង់នៅទីមួយ (ក្នុងខេត្ដតាកែវ) ទីនោះអត់ទឹក អ្នកស្រុកនាំ
គ្នាជីកស្រះ មួយប្រគេនលោក។ដោយស្រះនោះជារបស់លោកគ្រូកែវ
ទើបមានឈ្មោះថាស្រះកែវៗ រហូតដល់សព្វថ្ងៃ។
លោកគ្រូងអង្គនោះ គង់នៅយូរបន្ដិទៅ មានកិត្ដិសព្ទល្បីគ្រប់ស្រុកភូមិ។
ព្រះនាងបានឮដំណឹងថាលោកទើបនិមន្ដមកពីស្រុកក្រៅចេះមន្ដវិជ្ជា
ការល្បីល្បាញដូច្នោះមានបំណងចង់ជួបនឹងលោកដើម្បីចង់ដឹងអំពីទុក្ខ
របស់ព្រះនាងថា «តើថ្ងៃណានឹងបានស្រាកស្រាន្ដស្បើយល្ហើយ ព្រះ
នាងក៏ ប្រាប់អ្នកបម្រើឲ្យរៀបព្រះទីនាំងដំរី ដើម្បីទៅថ្វាយបង្គំលោកគ្រូ
កែវ។ លុះធ្វើព្រះរាជដំណើរទៅដល់ទីកន្លែលោកគ្រូនាះហើយ ព្រះនាង
ចូលទៅថ្វាយបង្គំលោកតាមទំនៀម ទ្រង់បានឃើញ លក្ខណៈលោក
គ្រូនោះសព្វគ្រប់ ក៏បែកចិត្ដចេញពីសង្សាចាស់មកជាប់នឹងលោកគ្រូ
កែវនោះវិញព្រោះលោកអង្គនោះមានរូបឆោមស្អាតជាងបណ្ឌិតស្រី ពេញលក្ខណៈប្រុសគួរឲ្យស្រលាញ់ព្រះនាងដំណាលសេចក្ដីទុក្ខរបស់
ទ្រង់ទូលលោកគ្រូសព្វគ្រប់ហើយក៏សំដែងអាការៈស្និទស្នាលហាក់
ដូចជាទុកចិត្ដគ្នាយូរមកហើយ។ អាការដែលព្រះនាងពណ៌នារឿងរ៉ាវ
របស់ទ្រង់នោះ នាំឲ្យលោកគ្រូកែវអត់ទ្រាំពុំបាន ក៏មានចិត្ដទោទន់ទៅ
រកព្រះនាង ហើយមានពុទ្ធដិកាទន់ភ្លន់ទៅរក។កាលបើព្រះនាងបាន
ឮពុទ្ធដិកាលោកផ្អែមល្អែមទន់ភ្លន់មករកដូច្នោះ ក៏នឹកសង្ឃឹមថា តទៅ
មុខអញនឹងមានអាងលែងកើតទុក្ខតាំងពីថ្ងៃនេះទៅហើយ។ ចាប់តាំង
ពីថ្ងៃនោះមក ព្រះនាងមានពណ៌សម្បុរស្រស់បំព្រងដូចស្រីទេពអប្សរ។
ចំណែកឯលោកគ្រូកែវវិញ លោកខំប្រឹងពិចារណាធម៌ ដើម្បីដកចិត្ដ
អំពីព្រះនាងនោះខ្លាំងណាស់ដែរ តែលោកដកពុំរួចសោះ។ ពេលក្រោយ
មកព្រះនាងត្រលប់មកថ្វាយបង្គំ សុំលោកគ្រូស្រោចទឹក ដើម្បីអោយ
មានសេរីសួស្ដី។ ពេលទៅស្រោចទឹកនោះព្រះនាងរិតតែសំដែងការរាក់
ទាក់ទៅរកលោកគ្រូកែវខ្លាំងឡើងថែមទៀត ហើយព្រះនាងទូលលោក
ថា សូមអោយលោកម្ចាស់គង់នៅសប្បាយចុះ កាលបើឮពាក្យនោះ
លោកគ្រូកែវ ក៏ក្រៀមក្រំស្រពោនមុខកើតទុក្ខ ដោយសម្ដីព្រះនាង ។
អាការៈរបស់លោក ជាអាការៈប្រាប់នាងឲ្យជ្រាបច្បាស់ថា លោកកើត
ទុក្ខពីព្រោះព្រះ នាង។ ព្រះនាងក៏រិតតែមានសេចក្ដីស្រលាញ់ខ្លាំងឡើង
ទៀត ដល់ព្រះនាងត្រឡប់ទៅដំណាក់វិញ កើតទុក្ខផ្ទុំពុំលក់ សោយក្រ
យាស្ងោយពុំបាន អត់ទ្រាំពុំបាន ក៏ចាត់បុម្រើអោយរៀបចំព្រះទីនាំងដំរី ទៅនិមន្ដលោកមកឯដំណាក់ព្រះនាង។ឯលោកគ្រូកែវកាលបើឃើញ
អ្នកបម្រើទៅនិមន្ដ ក៏សប្បាយព្រះទ័យណាស់ បានរៀបចំធ្វើដំណើរនិមន្ដមកជាប្រញាប់។ ព្រះនាងក៏ទំនុកបម្រុង ភោជនសុទ្ធតែរបស់ប្លែកៗ។ លុះលោកនិមន្ដទៅដល់ព្រះនាងលើកមកប្រគេនលោកផ្ទាល់ព្រះអង្គ។
លោកគ្រូកែវឆាន់ពុំបាន។ អាការៈដែលលោកឆាន់ពុំបាននោះ ជាអា
ការៈប្រាប់ព្រះនាងឲ្យ ជ្រាបរិតតែច្បាស់ ព្រះនាងក៏រិតតែកើតទុក្ខខ្លាំង
ឡើង ទ្រាំកេរ្ដិ៍ខ្មាសពុំបាន ក៏ចូលទៅទូលលោកថា សូមលោកម្ចាស់សឹក
ចាកសិក្ខាបទចុះ ហើយព្រះនាងប្រគេនសំពត់ស្លៀកពាក់ ព្រមទាំងប្រ
ដាប់ប្រដារសព្វគ្រប់។ លោកទទួលតាមសម្ដីព្រះនាងនិមន្ដ ហើយក៏សឹក
ចាកសិក្ខាបទ ជាឃរាវាសនៅរួមសុខទុក្ខជាមួយព្រះនាង នៅក្នុងប្រា
សាទនោះរហូតមក។ចំណេរកាលខាងក្រោយមានពុទ្ធបរិសទ្ធជ្រះថ្លា
ស្ថាបនាវត្ដនៅទីនោះឡើង វត្ដនោះមានព្រះនាមថា វត្ដប្រាសាទនាង
ខ្មៅ រហូតដល់សព្វថ្ងៃនេះ។

ភូមិកាព្យ
៤
ឯកសារយោងៈ
ប្រជុំរឿងព្រេងខ្មែរ (ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)។
No comments:
Post a Comment