ទីក្រុង ឧត្តុង្គ ចាប់ផ្តើមសាងឡើងក្នុងសតវត្សទី១៧នៃគ.ស ក្នុងរជ្ជកាលព្រះបាទសមេ្តច ព្រះជ័យជេដ្ឋាទី២ ដូចមានចែងក្នុងព្រះរាជពង្សសាវតាប្រទេសកម្ពុជាតទៅនេះ៖
ក្នុងព.ស ២១៦៤ គ.ស ១៦៦០ ព្រះបាទសមេ្តចព្រះជ័យជេដ្ឋា ជាម្ចាស់ជីវិតលើត្បូងសេ្តចគង់នៅព្រះរាជវាំងល្វាឯម (សៀវភៅពង្សសាវតានៃប្រទេសកម្ពុជារបស់ក្រសួងសិក្សាធិការ បោះពុម្ភផ្សាយក្នុងឆ្នាំ
១៩៥២ ទំព័រ៥៥ ដាក់វង់ក្រចកថា (ស្រុកល្វាឯម)។ ទ្រង់នាំព្រះអគ្គម ហេសី ព្រះស្នំក្រំការ សេនាធិបតី
និងនាម៉ឺនសព្វមុខមន្រ្តី ខ្ញុំរាជការទាំងពួងចុះព្រះរាជទីនាំង នាវាសេ្តចយាងទៅប្រពាតនៅតំបន់អូរក្រងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅ ព្រះ ពន្លាជាយូរថៃ្ង រួចសេ្តចយាងទៅក្រសាលនៅទីតាដុងយាយជ័យ ទ្រង់ទតឃើញទីទួលមួយ នៅតំបន់ស្រះកែវ ជាទីមានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហរទ័យ ហើយទ្រង់មានព្រះ តម្រាស់និងមន្រ្តីខ្ញុំរាជការទាំងពួង មានហោរាធិបតីជាដើម ថា៖ «យើងចង់សាងព្រះរាជវាំង គង់នៅទីនេះតើអស់លោកអ្នកទាំងពួងយល់ថាដូចមេ្តច?»
។ ឧកញ៉ាហោរាធិបតី គន់គូរពិ និត្យមើលទីដីនោះដោយក្បួនហោរាសាស្រ្ត ហើយក្រាបទូលថា៖ «ទីនេះជាទីជយភូមិល្អ ណាស់ ត្រូវតាមក្បួនទាយថា នឹងមានបៈទ្ធិតបៈតេជៈ
ឈ្នះអស់សត្រូវទាំង៨ទិស»។
ព្រះរាជាទ្រង់ជ្រាបដូច្នោះទ្រង់ចាត់ឲ្យកញ៉ាក្រឡាហោមកែវ
ឲ្យជានាយកចាត់ការកសាង ព្រះរាជវាំងនៅតំបន់ស្រះកែវនោះ ទ្រង់ហត់ ហើយសេ្តចត្រឡប់មកព្រះរាជវាំងល្វាឯមវិញ។
លំដាប់ពីនោះឧកញ៉ាក្រឡាហោម កែវ ក៏បង្គាប់ទៅចៅហ្វាយស្រុកឲ្យកេណ្ឌបណ្តារាស្រ្តកាប់ដើមឈើមកធ្វើជាព្រះរាជវាំងតាមព្រះរាជបញ្ជា ។ លុះប្រមូលគឿ្រងសំភារៈបានសព្វគ្រប់ ហើយ
ឧកញ៉ាក្រឡាហោមកែវបង្គាប់មេការ ឲ្យចាប់ផ្តើមចាត់ការលើកដីធ្វើជាបន្ទាយយាម ល្បាតជុំវិញសង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់តូច ដំណាក់ធំ និងចុងព្រះរាជ រោងប្រមាណ១០ខែទើបរួចស្រេច
ហើយយកសេចក្តីក្រាបបង្គំទូល សូមទ្រង់ជ្រាបសព្វគ្រប់ ការ។
លុះទ្រង់ជ្រាបហើយ ព្រះបាទសមេ្តចជ័យជេដ្ឋា ជាម្ចាស់ជីវិតលើត្បូង សេ្តចចាកចេញពី ព្រះបរមរាជវាំងល្វាឯម ទ្រង់ឡើងគង់ព្រះទីនាំងនាវា
ធ្វើព្រះរាជដំណើរតាមទនេ្លសាបមួយ អន្លើ ដោយព្រះរាជអគ្គមហេសី ព្រះស្នំក្រំការ
ព្រះរាជាវង្សានុវង្ស សេនាធិបតី នាម៉ឺនសព្វមុខ មន្រ្តីខ្ញុំរាជការគ្រប់ក្រុមរាជាបរិពារ
ដល់កំពង់តាដុងយាយជ័យប្រថាប់នៅទីនោះបីរាត្រី ទ្រង់ ព្រះរាជបញ្ញត្តិឲ្យហៅទីនោះថា កំពង់ហ្លួង ហើយទ្រង់ព្រះរាជបញ្ជាភ្នាក់ងារមុខក្រសួង ឲ្យ រៀបចំធ្វើព្រះរាជពិធីឡើងព្រះរាជវាំងថ្មី
និមន្តព្រះរាជាគណចំរើនព្រះបរិត្តបីថៃ្ងចូលព្រះរាជ ពិធីនៅថៃ្ង ៥កើត ខែផល្គុន
ឆ្នាំវក ទោស័ក ពស ២១៦៤ គ.ស ១៦២០ ហើយព្រះរាជវង្សានុ វង្ស ព្រះអគ្គមហេសី
ព្រះស្នំក្រំការ សេនាធិបតី មន្រ្តីខ្ញុំរាជការ ជាបរិពារហែសេ្តចឡើងកំពង់ ហ្លួង ចូលទៅគង់ព្រះរាជវាំងថ្មី រួចទ្រង់ឲ្យរៀបធ្វើព្រះរាជពិធីសម្ពោធព្រះនគរ ៣ថៃ្ង ដោយ មានលែ្បងមហោស្រពគ្រប់បែបជាឧឡារឹក
អធិកអធមក្រៃពេក ទើបទ្រង់តាំងព្រះនាមនគរ (ទីក្រុង) ថ្មីនោះថា «ព្រះបរមរាជវាំងមហានគរ
ឧត្តុង្គមានជ័យបុរីរម្យ ឧត្តមរាជនិវេសដ្ឋាន» ដែលហៅខ្លីថា «ក្រុងឧត្តុង្គមានជ័យ»។
យោងតាមសៀវភៅរបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ!!
No comments:
Post a Comment