Wednesday, November 28, 2012

បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ




          ដើមកំណើតបុណ្យនេះ  មិនមានឯកសារណាមួយបានបរិយាយថា
ចាប់ធ្វើពីសម័យណាទេ។ ប៉ុន្តែក្នុងគម្ពីរ តិរោកុឌ្ឌសូត្រ បានបរិយាយថាព្រះ
បាទពិម្ពិសារ   មានពួកញាតិមួយក្រុម   បានបំពេញទានមិនបរិសុទ្ធ   គឺស៊ី
បាយមុនលោក លុះចាកលោកទៅកាន់លោកខាងមុខ ក៏កើតទៅជាប្រេត។
លុះដល់ព្រះសម្ពុទ្ធព្រះនាម  កុក្កសន្ធោ  បានត្រាស់ដឹងឡើងក្នុងលោក ពួក
ប្រេតទាំងនោះទៅសួរព្រះអង្គថា​ ៖​   ចុះយើងខ្ញុំកាលណា   បានអាហារបរិ​
ភោគ?  ព្រះពុទ្ធត្រាស់ថា៖​  ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថា
គតអ្នកទាំងឡាយ មិនត្រូវបានអាហារបរិភោគទេ។
          លុះដល់ព្រះពុទ្ធព្រះនាម  នាគមនោ  បានត្រាស់ដឹង  ពួកប្រេតទាំង
នោះ នាំគ្នាទៅសួរទៀត។ ព្រះពុទ្ធព្រះនាម នាគមនោក៏ត្រាស់ប្រាប់ដូចព្រះ
ពុទ្ធមុនទៀត ។ ពេលព្រះពុទ្ធព្រះនាម កស្សបោ បានត្រាស់ដឹងក៏មានហេតុ 
ដូចគ្នា។ ទើបមកដល់ព្រះសម្ពុទ្ធព្រះនាម សមណគោត្តមយើងនេះព្រះអង្គ
ទ្រង់ត្រាស់ថា «​ ចាំមើលព្រះបាទពិម្ពិសារជាញាតិ របស់អ្នកទាំងឡាយទ្រង់​
ឱ្យទានដល់តថាគត ​  នោះនឹងញាំងអាហារឱ្យសំរេចដល់អ្នកទាំងឡាយ»
          លុះព្រះបាទពិម្ពិសារបានថ្វាយទានជាដំបូង ហើយមិនផ្សាយទៅឱ្យ
ពួកញាតិ ក៏ស្រាប់តែពួកប្រេតជាញាតិទាំងឡាយនោះយំស្រែកទ្រហឹងក្នុង
ពេលរាត្រីនោះ។ ព្រះបាទពិម្ពិសារស្តេចយាងទៅកាន់​វត្តវេឡុវ័នហើយទូល​​
សួរព្រះពុទ្ធ ព្រះអង្គត្រាស់ថា «​ពួកប្រេតជាញាតិ របស់ព្រះអង្គនាំគ្នាយំទារ
អា​ហារ ព្រោះពួកប្រេតទាំងនោះ ត្រូវបានអាហារបរិភោគក្នុងសាសនាតថា
គត»។  ប៉ុន្តែព្រះអង្គបានធ្វើបុណ្យហើយមិនបានផ្សាយផលទៅឱ្យ ។ ពេល
ព្រះអង្គបានជ្រាបហើយ ក៏ចាត់ចែងធ្វើបុណ្យបញ្ជូនទៅឱ្យ ។ ពួកប្រេតទាំង
នោះក៏បានទទួលផលក្នុងពេលនោះហើយ ។

 
ពិធីបុណ្យ
          ពេលរសៀលថ្ងៃ​​ ១៥​ កើត  ខែភទ្របទ  ពុទ្ធបរិស័ទបានមកជួបជុំគ្នា​
នៅសាលាឆាន់។​​​ អ្នកដែលទទួលបន្ទុកចំណាយប្រាក់កាសក្នុងការទិញម្ហូប
អាហារ ភេសជ្ជៈ  ឬរណ្តាប់រៀបចំពិធីសំរាប់ថ្ងៃទី១  គឺថ្ងៃ១ រោច ខែភទ្របទ
ដែលគេនិយមហៅថាកាន់បិណ្ឌ  គឺ​​​​​​​​​​​​​​​​បិណ្ឌ ១  ត្រូវមកកាន់ទីវត្តដើម្បីដំ​ណើរ
ការពិធីដូចគេទៅ ៖
          ១ - អ្នកកាន់វេន  និងពុទ្ធបរិស័ទទាំងអស់  នាំគ្នារៀបចំបាយបិណ្ឌ ។
បាយបិណ្ឌ  គឺជាបាយដែលគេដាំពីអង្ករ   ដំណើបហើយពួតលាយជាមួយ
គ្នានេះដែរ គេត្រូវរៀបចំពានបិណ្ឌ ឬហៅជើងបិណ្ឌនោះជាពីរចំណែកទុក
ប្រគេនព្រះសង្ឃមួយចំណែក  សំរាប់ឧទ្ធិសដល់អ្នកដែលចែកឋានទៅ និង
ជូនអាចារ្យមួយចំណែក   នៅថ្ងៃកាន់បិណ្ឌរបស់គេ   ដើម្បីជាការដឹងគុណ
ដែលលោកហត់នឿយជួយចាត់ចែងពិធី ។ ការរៀបជើងបិណ្ឌ មានដាក់ផ្លែ
ឈើគ្រប់មុខ នំ អង្ករ ប្រាក់កាសខ្លះតាមសទ្ធា និងចំណូលចិត្តរបស់អ្នកកាន់
បិណ្ឌ ឬអ្នកដទៃផ្សេងទៀត ដែលគេបានយកមកដាក់ចូលរួមជាមួយដែរ ។
គេពួតបាយធ្វើជាផ្កាបិណ្ឌទៀត  កំណត់រាប់តាមចំនួនវេនបិណ្ឌ   ឧបមា
ថ្ងៃបិណ្ឌ ៥ គេធ្វើ ៥ ថ្ងៃបិណ្ឌ ១០ គេធ្វើ១០ដែរ ។ ផ្កាបិណ្ឌនេះគេធ្វើដោយ
សន្លឹកចេកកេវជាកន្ទោង  រួចកាត់ចេកទុំមួយចំណិត ញាត់ត្រង់កំពូលស្រួច
ហើយញាត់បាយដំណើប  រហូតដល់ពេញ រួចបានផ្កាប់បញ្ឈរចេញជារាង
សាជី  គេដោតទង់តូចៗ  និងផ្កាចម្រុះគ្រប់ពណ៌ពីលើជាលំអ សំរាប់ឧទ្ធិស
ថ្វាយដល់ព្រះចូឡាមណីចេតិយ ។
          ២ - នៅពេលព្រលប់ លោកអាចារ្យអ្នកកាន់វេន  និងពុទ្ធបរិស័ទទាំង
អស់ប្រារឰធ្វើពិធីថ្វាយបង្គំព្រះ   និងឧទ្ទិសហៅដួងព្រលឹង   អ្នកដែលចែក
ឋានទៅអញ្ជើញមកទទួលកុសល និងសូត្រប្រតិស្ថានបាយបិណ្ឌ ។
          ៣ - ព្រះសង្ឃនិមន្តចូលក្នុងសាលាឆាន់     ដើម្បីសូត្រធម៌ចំរើនព្រះ
បរិត្ត និងឧទ្ទិសកុសលបាច ទឹកមន្ត គឺពិធីក្រុងពាលីបាយបិណ្ឌ ។
          ៤ - ព្រះសង្ឃទេសនាច្រើនទេសន៍  ពីអានិសង្សនៃកុសលដែលបាន ឧទ្ទិសដល់អ្នកចែកឋាន ​​    ពីកុសលផ្សេងៗ    ដែលពាក់ព័ន្ធដល់ពិធីកាន់​
បិណ្ឌ -ភ្ជុំបិណ្ឌ ។
          ៥ - ព្រះសង្ឃ  (ប្រធានសង្ឃ)  ប្រទានឱវាទខ្លះៗ សំរាប់កម្មវិធីបុណ្យ
នាវេលាទៀបភ្លឺ ។   ថ្ងៃស្អែក ពេលជិតភ្លឺវេលាប្រហែលម៉ោង៤ព្រះសង្ឃទូង
ស្គរជាសញ្ញាដាស់ឱ្យភ្ញាក់ពីដំណេក ដើម្បីដំណើរការពិធីបន្តដូចតទៅ ៖
          - ព្រះសង្ឃចូលក្នុងព្រះវិហារសូត្រធម៌ថ្វាយបង្គំព្រះ។ រីឯពុទ្ធបរិស័ទ
និងអ្នកកាន់វេនបិណ្ឌ  នាំគ្នាចូលទៅសាលាឆាន់ អុជទៀន ធូប រៀបចំបាយ
បិណ្ឌ និងថ្វាយបង្គំព្រះ ។
          - ព្រះសង្ឃ  និមន្តពីព្រះវិហារចូលមកកាន់សាលាឆាន់    ដើម្បីសូត្រ
បរា​ភវសូត្រ ដែលគេនិយមហៅកាត់ថា «សូត្របរា»។ បរាភវសូត្រនេះ គឺជា​
ធម៌ដែលចែងពីរឿងវិនាស ១២ ប្រការ  មានអំពើផិតក្បត់   ការលេងល្បែង
៣ប្រការ ស្រី ស្រា ល្បែង ការមិនត្រេកអរក្នុងធម៌ អ្នកមានទ្រព្យសម្បត្តិមិន
ចិញ្ចឹមមាតាបិតា ការសេពគប់បុគ្គលពាល ៘
          - សូត្របរាចប់  ព្រះសង្ឃបង្សុកូល  និងឧទ្ទិសបាយបិណ្ឌដល់ ប្រេត
នរក ។   ក្រោយពេលព្រះ   សង្ឃសូត្រចប់អាចារ្យវាយគងហើយភ្លេងពិណ
ពាទ្យចាប់កំដរពិធី។
          - ភ្លេងប្រគុំកំដរជាហូរហែ    ព្រមគ្នាជាមួយព្រះសង្ឃសូត្រធម៌ឧទ្ធិស
ជាបន្តបន្ទាប់នោះ  ពួកពុទ្ធបរិស័ទទាំងអស់កាន់ចានបាយបិណ្ឌរៀងៗ  ខ្លួន
ដើរដំរង់ទៅព្រះវិហារ   ដើម្បីប្រទក្សិណ  ៣ជុំ ព្រះវិហារ   ដែលគេហៅថា
«បោះបាយបិណ្ឌ»។ពេលដើរជុំវិញព្រះវិហារនោះ គេត្រូវដុតធូបប្រាំសរសៃ
នៅលើចានបាយបិណ្ឌ ។ ឱកាសដើរព័ទ្ធបានមួយជុំ អាចារ្យប្រកាសថា អនុ
មោទនា  លោកអើយ ! ទាំងអស់គ្នាស្រែកទទួលថា  សាធុ ! រួចគេចាប់យក
បាយមួយដុំដាក់ទៅលើដី   ឬបោះគ្រវែងទៅកាន់ទីឆ្ងាយ   ហើយដោតធូប
មួយសរសៃ ដោតផ្កាឈូក ឬផ្កាផ្សេងៗ មួយទងនៅលើដីដែរ ។   គេធ្វើបែប
នេះគំរប់ ៣ដង ។  រីឯបាយបិណ្ឌ  និងធូបនៅសល់ គេនាំយកតាម អាចារ្យ
ដែលអញ្ជើញចេញទៅក្រៅវត្ត ទៅកាន់ទីដែលនៅជិតខ្ទមអ្នកតា  ឬក្រោម 
ដើមឈើ ធំៗ   ហើយអុជធូប    និងចាក់បាយបិណ្ឌទាំងអស់នោះទៅលើដី
ដើម្បីឱ្យខ្មោចដែលគ្មានបងប្អូនធ្វើបុណ្យបញ្ជូនឱ្យ ។  អាចារ្យបានហាមមិន
ឱ្យលាងចាន   និងលាងដៃនៅទីនោះឡើយ   ព្រោះហាក់ដូចជាអសីលធម៌
ដល់ខ្មោចដែលកំពុងទទួល។ បន្ទាប់ពីចាក់បាយបិណ្ឌទៅលើដីអស់គ្រប់គ្នា
ហើយអាចារ្យធ្វើពិធីបង្សុកូល  ច្រូចទឹកលើនំចំណី  និងបាយបិណ្ឌឱ្យប្រេត
ទាំងនោះ ដែលមកចាំទទួលដែរតែគ្មានញាតិសន្តានឧទ្ទិសឱ្យ។
          - បន្ទាប់ពីចប់កិច្ចក្រៅវត្ត   ពុទ្ធបរិស័ទទាំងអស់បានចូលមកកាន់សា
លាឆាន់វិញ ដើម្បីរៀបចំប្រគេនព្រះសង្ឃឆាន់ពេលព្រឹក។
          - ព្រះសង្ឃបានរៀបចំពិធីបង្សុកូលដើម្បីឱ្យពុទ្ធបរិស័ទរាប់បាត្រ។
          - ចាប់ពីម៉ោង ៨ព្រឹកទៅគេសង្កេតឃើញថា  មានអ្នកស្រុក អ្នកភូមិ
បានយកបាយ ម្ហូប នំចំណី ផ្លែឈើ  គ្រប់មុខជាបន្តបន្ទាប់ដើម្បីប្រគេនព្រះ
សង្ឃឆាន់ត្រង់ និងរាប់បាត្រជាបណ្តើរៗ រហូតដល់ម៉ោង១១។
          - ម៉ោង១១អាចារ្យទូងស្គរម្តងទៀតដើម្បីប្រជុំព្រះសង្ឃឆាន់ថ្ងៃត្រង់។
          - ពុទ្ធបរិស័ទប្រជុំគ្នាថ្វាយបង្គំព្រះ   និងសមាទានសីលចប់ព្រះសង្ឃ
ធ្វើពិធីដារឆ្លង ដើម្បីជាកិច្ចបញ្ចប់បុណ្យនៃវេននីមួយៗ។
          កម្មវិធីដែលដំណើរការបានកន្លងមកហើយនោះ  បានអនុវត្តជាបន្ត
បន្ទាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ គឺវេនទី១ ឬបិណ្ឌ១ រហូតដល់វេនទី១៤ឬបិណ្ឌ
១៤។ ចំណែកថ្ងៃទី ១៥រោច ខែភទ្របទ ជាថ្ងៃបង្ហើយគេហៅថា  «ភ្ជុំ​បិណ្ឌ»
ព្រោះគឺជាការប្រជុំអ្នកកាន់វេនព្រមទាំងពុទ្ធបរិស័ទដើម្បីឆ្លងបញ្ចប់បុណ្យ។
ឯកិច្ចឆ្លងកុសលនេះ   គេរៀបចំដូចវេននីមួយៗដែរ   គ្រាន់តែថ្ងៃទី ១៥ អ្នក
កាន់វេនមកចូលរួមគ្រប់គ្នា  ចំណែកពុទ្ធបរិស័ទ  ក៏បានមកចូលរួមច្រើនកុះ
ករលើសថ្ងៃមុនៗ ។
          ចំណែកតាមគេហដ្ឋាន   នៅពេលក្របីចូលក្រោល   ប្រជារាស្ត្រខ្មែរ
បានរៀបចំសែនដូនតា ដោយមានរៀបកំរាលសពីលើខ្នើយប្រវែងប្រហែល
ពីរម៉ែត្រ   ដាក់សំលៀកបំពាក់ឆ្វេងស្តាំ ។   រណ្តាប់ហូបចុកមាន   ម្លូស្លាបារី
បង្អែម  ចំអាប  ផ្លែឈើ  ភេសជ្ជៈ  និងទឹកមួយផ្តិលបង់ផ្កាម្លិះផង ។  នៅលើ
ចាន ម្ហូបអាហារ  ផ្លែឈើសុទ្ធតែបានអុជធូបមួយសរសៃ ដើម្បីឱ្យបានជ្រាប
ហើយ អុជទៀនបំភ្លឺព្រោងព្រាតផង។ នៅពេលល្ងាចនោះដែរ  គេបានយក
ស្រទបចេក    ឬដើមចេកមករចនាធ្វើជាទូក   ឬសំពៅទុកសំរាប់ព្រឹកស្អែក
ពេលព្រះអាទិត្យជិតរះច្បាស់   ដើម្បីជូនដូនតាជិះត្រឡប់វិលទៅទីស្នាក់អា
ស្រ័យវិញ ។  នៅលើទូក ឬសំពៅនោះដែរ  គេដាក់ថង់តូចៗដែលមានដាក់
ស្រូវ  អង្ករ  អំបិល  ពោត  សណ្តែក  ល្ងឆៅ… សំរាប់ទុកជូនដូនតាហូបចុក
បន្តទៀត ។

(ដកស្រង់ពីពិធីទ្វារទសមាស)

No comments:

Post a Comment