Friday, April 19, 2013

បឹងត្របែក


ឈ្មោះភូមិផ្សេងៗនៅក្នុងក្រុងភ្នំពេញ សុទ្ធសឹងតែមានប្រវត្ដដើមកំណើត
ច្រើន បែបច្រើនយ៉ាងណាស់ ប៉ុនែ្ដ ដែលសំខាន់ គឺត្រង់រឿងណាទាក់ទង
នឹងប្រវតិ្ដសាស្ដ្រផង ជាបែបនិទានពិរោះស្ដាប់ផង។ យើងលើកយកមក
ចុះផ្សាយ ក្នុងទីនេះ តែរឿងណាដែលមានលំដាប់រឿងវែងឆ្ងាយ ឯរឿង
ខ្លីៗ បន្ដិចបន្ដួច ពុំបានលើកយកមកអធិប្បាយទេ។ រឿងបឹងត្របែកនេះ
មានប្រាកដក្នុងសៀវភៅព្រះរាជពង្សាវតារ ច្បាប់សសេរដៃតម្កល់នៅពុទ្ធិ
សាសនបណ្ឌិតសព្វថ្ងៃ ដែលយកតាមលំនាំរឿងបានដូចតទៅ ៖

តាមសព្វនៃពាក្យខាងលើនេះ មិនមែនពិបាកយល់ទេ តែនៅមានបញ្ហ
ខ្លះដែលអ្នកអានគួរជ្រាបគួរចាំជាប្រវត្ដិ។ អាស្រ័យហេតុនេះបានជា​យើង
​ស្រាវជ្រាវ រកពង្សាវតារនៃបឹងត្របែកមកអធិប្បាយជូន។តើហេតុអ្វីបាន​
ជាគេហៅថា «បឹងត្របែក» តាមរូបសព្វបែបនេះ គេអាចយល់បានភ្លាម
តែត្រង់ខុសឬ ត្រូវតាមប្រវត្ដិនោះ យើងមិនទាន់ដឹងទេបើយើងបំបែកស័ព្ទ​
នេះបានន័យថា «បឹងដែលមានដើមត្របែក»​ហៅថាបឹងត្របែក តើឈ្មោះ​
នេះពិតដូច្នេះមែនឬទេ?។ រឿងនេះខ្ញុំសូមនាំយកប្រវត្ដិមកនិទានដូចតទៅ៖

ព្រះបាទជ័យជេដ្ឋា (ព្រះអង្គសូរ) ព.ស ២២១៩ គង់នៅឧដុង្គឮជ័យ បាន
សាង​វាំងមួយទៀតនៅទួលឪជ្រឹង ស្រុកសំរោងទងសព្វថ្ងៃ។ ព្រះអង្គរើរាជ
​វាំងពីឧដុង្គឮជ័យ មកគង់នៅរាជវាំងទួលឪជ្រឹង ទុកព្រះមាតា គឺសមេ្ដចព្រះ
ទាវ ឱ្យគង់នៅឯព្រះវាំងឧដុង្គឮជ័យ។ ឯសមេ្ដចបុទុបរាជាមហាឧបរាជទ្រង់​
ជ្រាបពត៌មាននេះហើយ ក៏មានព្រះទ័យត្រេកអរជាពន់ពេក ហើយប្រឹក្សា
ជា មួយអុងយួន រួចលើកទ័ពខ្មែរយួនទៅលុកវាំងឧដុង្គឮជ័យ ហើយចាប់
យក​សមេ្ដចព្រះទាវជាព្រះវររាជ មាតានៃព្រះជ័យជេដ្ឋា និងនាងអាំជាសាវ
ឡិក នាំយកទៅបន្ទាយជ្រោយចង្វា។ ព្រះជ័យជេដ្ឋាដែលគង់នៅវាលឪជ្រឹង
កាលបើទ្រង់ជ្រាបការណ៏នេះហើយ ទ្រង់ព្រះកន្សែងសោយសោកអាឡោះ
អាឡ័យពីកានិរាស​​​​ព្រាត់ប្រាស់ព្រះវរមាតា។

ព្រះអង្គរើព្រះរាជដំណាក់ពីព្រះរាជវាំងទួលឪជ្រឹង ទៅគង់នៅឯឧដុង្គឭជ័យ
វិញ។ ព្រះអង្គទ្រង់បានប្រឹក្សាជាមួយ សេនាបតី នាម៉ឺន សព្វមុខមន្រ្ដី ឱ្យប្រ
មូលទ័ពទៅច្បាំងជាមួយទ័ពខ្មែរយួនដែលនៅជ្រោយចង្វា ដើម្បីដណ្ដើម
យកព្រះវររាជមាតាវិញ។ មន្រ្ដីក៏ប្រមូលទ័ពបានគ្រប់ចំនួនហើយ ព្រះអង្គ​
ទ្រង់ព្រះចិន្ដាថា លើកទ័ពទៅវាយទ័ពយួន ដែល មានព្រះរាជមាតាដែល​
នៅជាមួយផងនោះមិនស្រួលទេ។ គិតដូច្នោះ ព្រះអង្គទ្រង់កែព្រះរាជ​មធ្យោ
​បាយ។ ព្រះអង្គទ្រង់ប្រឹក្សាជាមួយពញាមន្រ្ដីសង្គ្រាមសួស្ដិ៍ ដើម្បីទៅយកព្រះ
វ​រាជ​មាតា។ ចៅពញាមន្រ្ដីសង្គ្រាមសួស្ដិ៍ ថ្វាយព្រះរាជ យោបល់ថា មានតែ
​ប្អូនទូលព្រះបង្គំឈ្មោះពញាភក្ដីសង្គ្រាមហុកទេ ដែលមានថ្វីដៃអាចទៅយក
​ព្រះវររាជមាតាព្រះអង្គបាន។ ចៅពញាភក្ដីសង្គ្រាមហុក ទទួលព្រះរាជបញ្ជា​
ហើយ ក៏សន្យានឹងព្រះជ័យជេដ្ឋាថា តែ៧ថ្ងៃនឹងធ្វើការ នេះឱ្យបានសម្រេច
ហើយសូមព្រះអង្គឱ្យទ័ពទៅចាំទទួល។ ចៅពញាហុកសុំយកទាសា​ជំនិត​
ម្នាក់ឈ្មោះគោ និងសុនខ មួយ ឈ្មោះអាស្រគំទៅជាមួយ។ ចៅពញាភក្ដី​
សង្គ្រាមហុក ធ្វើដំណើរទៅដល់ភ្នំពេញហើយទៅសំណាក់ក្នុងវត្ដ ស្រកា​
លេញ រួចដើរស៊ើបយកការណ៏ រហូតដល់បានពត៌មានថា ទ័ពយួនទុក
​សមេ្ដចព្រះទាវក្នុងទូកនៅឯជ្រោយចង្វា។ នៅវេលាយប់ស្ងាត់ មេឃងងឹត
រកកល់ចង់ភ្លៀងផង ចៅពញាភក្ដីសង្គ្រាមហុកយកទៀនធូបភ្ញីផ្កាខ្លះលប​
ចូលទៅក្នុង ព្រះវិហារវត្ដស្រកាលេញ ហើយតាំងអធិដ្ឋានថាៈ ខ្ញុំព្រះអង្គ​
នេះមានចិត្ដកត្ដ្ដញ្ញូនឹងព្រះបាទជាអង្គម្ចាស់ ស៊ូលះបង់ ជីវិតមិនគិតស្លាប់
ទទួលអាសាមកអព្ចើាញសមេ្ដចព្រះទាវជាព្រះវររាជមាតា ពីកណ្ដាប់ដៃ​
នៃសត្រូវ បើសម្ដេចព្រះ ជ័យជេដ្ឋាជាអង្គម្ចាស់ខ្ញុំ សេ្ដចបានសោយរាជ​
សម្បតិ្ដក្នុងក្រុងកម្ពុជាធិបតីនេះ សូមកុំឱ្យទ័ពយួនឃើញស្គាល់ខ្ញុំអង្គម្ចាស់​
ឡើយ ដោយសេចក្ដីកត្ដញ្ញូរបស់ខ្ញុំ សូមកុំឱ្យមានអន្ដរាយអ្វី សូមទេវតា
ជួយ​ទំនុកបម្រុង សូមឱ្យខ្ញុំអព្ចើាញព្រះទាវជាព្រះវររាជមាតាពីក្នុងចំណោម​
កងទ័ពសង្គ្រាមបានដោយងាយ។លុះចប់ការតាំងអធិដ្ឋានហើយ ចៅពញា
ភក្ដីសង្គ្រាមហុកនាំនាយគោចេញពីព្រះវិហារ ហើយផ្ដាំឱ្យអាស្រគំចាំនៅ​
មុខវិហារនេះ។ អ្នកផ្សងសំណាងទាំងពីរនាក់ ផ្លាស់សំពត់យកចងទ្រូង
ហើយ​យកកាំបិតស្នៀតសៀតនឹងចង្កេះ ដើររកឬស្សីហែលឆ្លងទៅ​ជ្រោយ
​ចង្វា ចៅពញាភក្ដី សង្គ្រាមហុក ឆ្លងដល់ត្រើយហើយ ពួនតាមមាត់ទឹក​
តម្រង់ទៅរកទូកយួន។ លូនបណ្ដើរ សែកមន្ដគាថាសណ្ដំទូកយួនបណ្ដើរ
ចៅពញាភក្ដីសង្គ្រាមហុក បានទៅដល់ទូកដែល សមេ្ដចព្រះទាវផ្ទំ។

លោក​បានឃើញសមេ្ដចព្រះទាវហើយ ក៏ចូលទៅដាស់ព្រះអង្គ ហើយថ្វាយ​
ជញ្ចៀន​ព្រះទំរង់ ដែលព្រះជ័យជេដ្ឋាទ្រង់បានផ្ញើឱ្យយកទៅថ្វាយសមេ្ដច
​ព្រះមាតាជាបន្ទាល់។ សមេ្ដចព្រះទាវទតឃើញសេនារបស់ព្រះអង្គទ្រង់មាន​
ក្ដីរំភើបជា​ទី​​​បំផុត។ ចៅពញាភក្ដិសង្គ្រាមហុក តឿនព្រះអង្គ ឱ្យចេញពីទូក
យួនជាប្រញាប់។ តែព្រះអង្គមានព្រះរាជសវនីយ៏ ទៅកាន់ចៅពញាភក្ដី 
សង្គ្រាមហុកថា ឱ្យទៅយក នាងអាំជាភីលៀងមកជាមួយផងព្រោះឆ្លាប់
កំសត់ជាមួយព្រះអង្គ។ ចៅពញាភក្ដីសង្គ្រាមហុក នាំសម្ដេច ព្រះទាវនិង 
នាងអាំចេញពីទូកបានហើយ មេឃងងឹតឈឹងរកមើលទិសតំបន់មិន
ឃើញ ក៏បញ្ជាឱ្យនាយគោ ផ្ទៀងចាំ ស្ដ្ដាប់សំលេងអាស្រគំលូ។ ផ្ទៀងសំ 
លេងឆ្កែលូច្បាស់ហើយ ចៅពញាភក្ដី សង្គ្រាមហុក នាំគ្នាហែលឆ្លងមក
ត្រើយ ភ្នំពេញវិញ។ លុះដល់ត្រើយហើយសមេ្ដចព្រះទាវយាងទៅសម្រាក
 ព្រះកាយ បន្ដិចក្នុងវត្ដស្រកាលេញ ហើយបន្ដ ព្រះរាជដំណើរបន្ដទៅទៀត
ពញាភក្ដីសង្គ្រាមហុក បញ្ជិះសមេ្ដចព្រះទាវ ហើយឱ្យនាយគោ នាងអាំ
អាស្រគំដើរទៅ មុខតម្រង់ទៅឧដុង្គឮជ័យ។ តែពេលនោះ មេឃងងឹតពេក
ចៅពញាភក្ដី សង្គ្រាមហុកមើលផ្លូវពុំច្បាស់ ចេញពីវត្ដស្រកា លេញទៅ
ដោយ ព្រាវ ទៅដល់បឹងត្របែកសព្វថ្ងៃនេះ ឃើញផ្លូវបែក នាយគោងាក
មកសួរចៅហ្វាយនាយថា តើត្រូវដើរ ទៅតាមផ្លូវណា?។ ចៅពញាភក្ដី 
សង្គ្រាមហុកក៏បញ្ជាឱ្យនាយគោបែកទៅស្ដាំ។កន្លែងដែលមានផ្លូវបែកនេះ
មានសភាព ទំនាបជាបឹង ទើបហៅថាបឹងត្រង់បែក។ ពាក្យថាបឹងត្រង់
បែកនេះ អ្នកស្រុកនិយាយរហ័សក៏ឮតែបឹងត្របែកៗ ទៅវិញ។ សំដីនេះ 
ក៏ចេះតែក្លាយទៅៗ រហូតដល់បាត់ន័យដើមរបស់ពាក្យដូច្នេះ។ លុះភ្លឺឡើង
ទៅដល់ស្ទឹងព្រែកត្នោត ទេឹបចៅពញាភក្ដីសង្គ្រាមហុកដឹងថា វង្វេងផ្លូវ។
ហើយនាំគ្នាបែរមុខទៅរកទិស ទៅកាន់ឧដុង្គឮជ័យវិញ។ ទីនេះ ក៏ជាប់
ឈ្មោះថា បឹងត្របែករហូតមក។

ភូមិកាព្យ ៤
ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ


No comments:

Post a Comment