ភ្នំដែលសន្មត់ជានាមទីក្រុងរបស់ខ្មែរ
គឺទីក្រុង ភ្នំពេញ សព្វថ្ងៃ កើតមានតាំង
ពីមុនពេលស្ថាបនាព្រះរាជវាំង ដោយមានរឿងដំណាលថា ៖
ក្នុងកាលកន្លងទៅហើយ គ.ស ១៣៧២ មានយាយចាស់ម្នាក់ឈ្មោះ ពេញ
ជាអ្នកមានភោគសម្បត្តិបរិបូណ៍ មានទីលំនៅនៅក្បែរមាត់ច្រាំងទន្លេបួនមុខ
។ ផ្ទះ
គាត់សង់នៅលើទីទួលមួយ ខាងកើតភ្នំតូចមួយ ។ ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំង
ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែ
ឃើញដើមគគីរ
មួយធំអណ្តែតមកច្រាំងហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះ
តែអណ្តែតវិលវល់ នៅក្បែរមាត់ច្រាំងនោះ ។ ដូនពេញឃើញដូច្នោះគាត់ប្រញាប់រត់
ទៅ អំពាវនាវហៅអ្ឋក្នជិតខាងឱ្យមកជួយទាញយកដើមគគីរនោះ។
អ្នកជិតខាងក៏នាំគ្នាយកពួរទៅចងហើយអូសរំកិលបន្តិចម្តងទាល់តែមកដល់
លើមាត់ច្រាំង ។ ពេលដែលដូនពេញយកកំណាត់ឈើ ទៅកោសកៀរសំអាតភក់
ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូបបួន
អង្គតូចៗធ្វើអំពី
សម្រិត និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម
ទេវរូបនោះទ្រង់ឈរព្រះហស្តម្ខាងទ្រង់ដំ
បង ព្រះហស្តម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។
ដូនពេញនិងអ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ដោយរើស
បានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែរព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញ
។ ដូន
ពេញចាត់ការសង់ខ្ទមតូចមួយតំកល់ជាបណ្តោះអាសន្ន ។ ថ្ងៃក្រោយមក
ដូនពេញអំ
ពាវនាវឱ្យអ្នកជិតខាង ជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះ ឱ្យទៅជាភ្នំ
មែនទែន។ បន្ទាប់ពីនោះគាត់ឱ្យគេអារឈើគគីរនោះ ធ្វើជាសសរវិហារ ដែលគាត់
បំរុងនិងសង់លើភ្នំនោះ ។ ក្នុងគ.ស ១៣៧២ ដូនពេញនិងអ្នកស្រុកច្រើននាក់ ស្រុះ
ស្រួលបបួលគ្នាសង់វិហារមួយខ្នង ប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ ហើយគាត់
ដង្ហែរព្រះពុទ្ធរូបសំរិទ្ធទាំងបួនអង្គទៅដំកល់ទុកក្នុងវិហារនោះ។
ចំណែកទេវរូបថ្មមួយ
អង្គ គាត់ដង្ហែទៅដំកល់ទុកលើអសនៈមួយនៅជើងភ្នំខាងកើត ហើយគាត់យល់ថា
ទេវរូបនោះអណ្តែតទឹករសាត់មកពីស្រុកលាវ និងមានមាឌបែបភាពដូចលាវគាត់ក៏
សន្មត់ថា «អ្នកតាព្រះចៅ»។ នាមនោះ ជាប់មកដល់សព្វថ្ងៃនេះ។
កាលសាងវិហាររួចហើយ
គាត់និមន្តព្រះសង្ឃមកគង់លើជើងភ្នំនោះក្នុងទិស ខាងលិចទើបកើតមានឈ្មោះថា វត្តភ្នំដូនពេញ ដែលសព្វថ្ងៃហៅកាត់ខ្លីថា
វត្តភ្នំ តាំង
ពីពេលនោះរហូតមកដល់សព្វថ្ងៃ ។ ឯព្រះពុទ្ធរូបទាំងបួន ព្រះអង្គនិងអ្នកតាព្រះចៅ
នោះ
បានបញ្ចោញឥទ្ធិឫទ្ធិឱ្យឃើញពូកែសក្តិសិទ្ធណាស់
អ្នកណាបន់ស្រន់ក៏បាន
សំរេចបំណងពិត (នេះជាជំនឿរបស់អ្នកស្រុក) ។
នេះហើយ
ជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង ៦០ឆ្នាំ បាន
កើតជាទីក្រុងរបស់ស្តេចខ្មែរយ៉ាងស្តុកស្តម្ភ។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី១
ព្រះរាជពង្សាវតារបស់ប្រទេសកម្ពុជាចែងថា ព្រះបាទសម្តេច ព្រះបរមរាជា
ព្រះរាជពង្សាវតារបស់ប្រទេសកម្ពុជាចែងថា ព្រះបាទសម្តេច ព្រះបរមរាជា
(ពញាយ៉ាត) ទ្រង់គ្រប់គ្រងព្រះរាជសម្បត្តិគង់នៅក្នុងព្រះរាជវាំងមហានគរ
(នគរធំ)
បាន ១៥ ឆ្នាំ លុះមកដល់គំរប់ ១៦ ឆ្នាំ នៃរជ្ជកាលរបស់ព្រះអង្គ
ទើបទ្រង់មានព្រះ
យោបល់ថា នឹងទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបាន
ក៏មានព្រះបញ្ជាឱ្យសាង ព្រះរាជវាំងថ្មីនៅទួលបាសាណ
ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថា ស្រុកស្រី
សន្ធរ ខេត្តកំពង់ចាម ។ នៅថ្ងៃ១៣រោច ខែមិគសិរ ឆ្នាំជូតចត្វាស័ក ព.ស ១៩៧៦
ច.ស ៧៩៤ គ.ស ១៤៣២។ ព្រះបាទសម្តេចព្រះបរមរាជា (ពញាយ៉ាត)
ទ្រង់ស្តេច យាងចេញចាកមហានគរមួយអន្លើរ
ដោយរាជាសេវកាមាត្រ នាម៉ឺនសព្វមុខមន្ត្រីជា
ដើម ដោយព្រះទីនាំងតាមជលមាគ៌ាមក លុះដល់ថ្ងៃ ១៥កើត ខែបុស្ស
ឆ្នាំជូត ចត្វា
ស័ក លុះស្តេចយាងដល់ទួលបាសាណ
ស្តេចគង់នៅជាសុខ សំរាន្តក្នុងព្រះរាជវាំង
បាសាណនោះ បានត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ
ដោយទឹកទន្លេចេះតែឡើងលិចទីនោះ
រាល់ឆ្នាំ ទើបព្រះអង្គមានព្រះរាជបញ្ជាឱ្យសម្តេច
ពញាកែ និង ឧកញ៉ាហោរ៉ាធិបតី
ខៀវ ព្រមដោយមន្ត្រីឯទៀតខ្លះផងដែលស្គាល់ទីដី
មានជយភូមិ ឱ្យទៅពិនិត្យមើល
ទីដីនៅជិតភ្នំដូនពេញ
ឃើញថាទីដីនៅទិសអាគ្នេយ៍ភ្នំដូនពេញជយភូមិល្អ ព្រះអង្គក៏ មានព្រះរាជបញ្ជាឱ្យកសាងព្រះរាជវាំងថ្មីនៅទីត្រង់នោះ។
នៅថ្ងៃទី៩កើត ខែពិសាខ
ឆ្នាំខាល ឆស័ក ព.ស ១៩៧៨ ច.ស ៧៩៦ គ.ស ១៤៣៤ ព្រះបាទសម្តេចព្រះបរម
រាជា
(ពញាយ៉ាត) ស្តេចយាងចាកចេញពីរាជវាំងបាសាណ
ថ្ងៃ ១៥កើត ខែពិសាខ ចូលគង់រាជវាំងថ្មីនាទិសអាគ្នេយ៍
ភ្នំដូនពេញ ។ នៅថ្ងៃ១១រោច ខែពិសាខ ឆ្នាំម្សាញ់
ន.ពស័ក ព.ស១៩៨១ ច.ស៩៧៩ គ.ស១៤៣៧ ព្រះអង្គប្រទាន នាមក្រុងថ្មីនោះ
ថា ក្រុងចតុមុខមង្គល ឯទន្លេបួនមុខដែលគេធ្លាប់ហៅថា
ទន្លេច្រាបឈាមមកយូរ
ហើយនោះ ទ្រង់ប្រទានឈ្មោះថា ទន្លេចតុមុខបូព៌ាវិញ ៘ និង ៘ ព្រះអង្គ ព្រះរាជបញ្ជាឱ្យឧកញ៉ាតេជោ ស្រី ចៅហ្វាយស្រុកសំរោងជាអ្នកកាន់ការលើកដីចាក់
លុបបំពេញទីក្រុងថ្មី ឱ្យយកដីចាក់បំពេញ ភ្នំដូនពេញឱ្យរីកធំខ្ពស់ឡើងទៀតផង។ ទី ក្រហូងជ្រៅដែលកើតពីការជីកយកដីនោះ
ជាប់មានឈ្មោះថាបឹងតេជោ រៀងមកគឺទី ដីត្រង់ផ្សារថ្មីសព្វថ្ងៃនេះ៘ ទ្រង់មានព្រះរាជបញ្ជាឱ្យឧកញ៉ា
ផ្លុង ចៅហ្វាយស្រុក
បាទី
កាន់ការជីព្រែកមួយនៅខាងត្បូងភ្នំដូនពេញដែលជាប់មានឈ្មោះថា
ព្រែកឱ្យ
ឧកញ៉ាផ្លុង ហៅចំណេរកាលតមកហៅថា ព្រែកពាមផ្លុង គឺត្រង់កន្លែងសួនវែងសន្លឹម នៅខាងកើតព្រះសក្យមុនីចេតិយ្យសព្វថ្ងៃនេះ
៘ ព្រះបាទសម្តេចព្រះបរមរាជា
(ពញាយ៉ាត) ទ្រង់មានព្រះរាជបញ្ជាឱ្យកសាងវិហារលើទឹកដីខ្ពស់
ដែលចាក់ថែមថ្មី ត្រង់កន្លែងវិហារចាស់របស់ដូនពេញ ឱ្យកសាងព្រះចេតិយ្យធំៗ២ខាងក្រោយព្រះ
វិហារ ៘ ទ្រង់បញ្ញតិឱ្យហៅ វត្តភ្នំដូនពេញ វត្តព្រះចេតិយ្យបពិត្រ ដូច្នេះវិញ (លុះ
ចំណេរកាលតមក
មហាជនបែរជាហៅវត្តនេះថា វត្តភ្នំដូនពេញ, អ្នកខ្លះហៅថា វត្ត
ភ្នំពេញ, ឬថា
វត្តភ្នំ ជាប់រៀងមក)។ ទ្រង់មានព្រះរាជបញ្ជាឱ្យកសាងវត្ត៦ផ្សេងទៀត
គឺៈ ១-វត្តកោះ នៅត្រង់ទិសខាងកើត
ឆៀងអាគ្នេយ៍ ភ្នំដូនពេញ។
២-វត្តលង្ការ នៅ ទិសខាងកើតឈាងឥសានភ្នំពេញ
៣-វត្តព្រះពុទ្ធឃោសាចារ្យ នៅត្រង់ទិសខាងត្បូង
ព្រែកចិនដំដែក នាទិសខាងជើងភ្នំដូនពេញ
(បានជាព្រះរាជទាននាមវត្តទាំងបីដូច្នេះ ដើម្បីឱ្យសមនឹងដំណើររឿងដែលថា ព្រះពុទ្ធឃោសាចារ្យ
ទៅចំលងគម្ពីរពីកោះ
លង្ការ)។ ៤- វត្តពាមផ្លុង នៅត្រង់ទិសអាគ្នេយ៍ភ្នំដូនពេញ ជិតជាប់និងមាត់ ព្រែក
ឧកញ៉ាផ្លុង ឆ្ងាយបន្តិចពីវត្តកោះ ។ ព្រះពុទ្ធរូបអង្គធំដែលដំកល់ទុកក្នុងព្រះវិហារវត្ត
ពាមផ្លុងនោះមានព្រះនាមថាព្រះស្រការលេញព្រោះគេបិទមាសរំលេចមានសណ្ឋាន
ស្រដៀង និងស្រការត្រីលេញ
។ ៥-វត្តឧណ្ញាលោម ដែលមាននាមនេះស្រេចស្រាប់
ពីយូរណាស់មកហើយ ជានាមនៃព្រះចេតិយ្យដែលបញ្ចុះព្រះឧណ្ណាលោម (រោមប្រជុំ
ចិញ្ចើម) នៃព្រះអស្សជិតត្ថេរ នៅចំកណ្តាលព្រះចេតិយ្យទាំង ៥ ខាងលិចវិហារវត្ត ឧណ្ណាលោមសព្វថ្ងៃនេះ ។ ៦-វត្តខ្ពបតាយ៉ង ដោយនាមតាម្នាក់ឈ្មោះ
យ៉ង ដែលជា
អ្នកជីកខ្ពប
លុះចំណេរកាលមក វត្តខ្ពបតាយ៉ង គឺ វត្តបុទុមវត្តី សព្វថ្ងៃនេះ ។
បន្ទាប់ពីនោះព្រះបរមរាជា(ពញាយ៉ាត)ព្រះអង្គមានព្រះរាជបញ្ជាឱ្យជីកព្រែក
មួយទៀត នៅទិសខាងត្បូងព្រះបរមរាជវាំង ហើយឱ្យលើកកំពែងព័ទ្ធជុំវិញក្រុង ។ ព្រែកនៅខាងត្បូងឱ្យឈ្មោះថា
ព្រែកតាកែវនៅខាងលិចព្រែកនោះមាន អូរមួយហៅ
ថាអូរគ
។ មានព្រែកមួយនៅខាងជើងភ្នំហៅថាព្រែកពុំពាយ ប៉ុន្តែដោយហេតុត្រង់
នោះមានរោងចិនដំដែក ទើបព្រែកពុំពាយនោះ ក្លាយឈ្មោះទៅជាព្រែកចិនដំដែក
វិញ ។ នៅតាមមាត់ទន្លេបួនមុខព្រះរាជាទ្រង់មានព្រះរាជ បញ្ជាឱ្យលើកដីជាកំពែង ដើម្បីការពារទឹកទន្លេកុំឱ្យឡើងលិចទីក្រុង
។ ខាងក្នុងកំពែងទីក្រុងថ្មីនេះ ពួកអ្នករាជ
ការ និងអ្នកស្រុកសង់ផ្ទះសំបែងបានតាមចិត្ត។
ឯភូមិខាងលិចទីក្រុង សុទ្ធតែជាវាល
ស្រែ។ បួនឆ្នាំក្រោយមកព្រះនរាយរាជា
ជាព្រះរាជបុត្រច្បងនៃព្រះបរមរាជា (ពញា
យ៉ាត)
ត្រូវបានតាំងជាព្រះឧបរាជ ហើយទ្រង់ទៅកសាងប្រាសាទគង់
នៅឯជាយ
រលួស ។ ក្នុងពេលជាមួយគ្នានោះ
ព្រះស្រីរាជា ជារាជបុត្របន្ទាប់នៃព្រះបរមរាជា
(ពញាយ៉ាត) ទ្រង់គង់នៅទីខាងលិចអូរគ លើទួលមួយដែលជាប់នាមហៅថា ទួល
ព្រះស្រី នៅខាងជើងវត្តព្រះពុទ្ធមានបុណ្យ។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី២
នៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវ សប្តស័ក ព.ស ២៤០៩ ម.ស.
១៧៨៧ ច.ស.
១២២៧ គ.ស. ១៨៦៥ ម៉ោង ៩ ព្រឹក ព្រះបាទនរោត្តម បរមរាម
ទេវតា (ព្រះសុវណ្ណកោដ្ឋ) ស្តេចយាងចាកចេញព្រះបរមរាជវាំង
ស្រះសរពើយុត្តក្រុង ឧត្តុង្គមានជ័យមកគង់ក្រុងភ្នំពេញ ចតុមុខនគរ ។ ការកសាងទីក្រុងភ្នំពេញក្នុរជ្ជកាល
ព្រះករុណា នរោត្តមនេះជាការសាងលើក
ទី២ តពីទី១ ក្នុងរជ្ជកាលព្រះបរមរាជា (ព
ញាយ៉ាត) បានប្រកបដោយជោគជ័យសិរី មង្គលរុងរឿង ចំរើនស្ថិតស្ថេររហូតមកដល់
សម័យបច្ចុប្បន្ន
។
ដកស្រង់ពីសៀវភៅប្រជុំំរឿងព្រេងខ្មែរ
No comments:
Post a Comment