តាមចាស់ៗ
តែងនិទានថា ៖ បើឮឆ្កែលូ ឬព្រុសនៅពេលកណ្ដាលអធ្រាត្រស្ងាត់ នៅភូមិណា ស្រុកណាដែល
ក្រៅអំពីក្រុង ព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់ ស្រុកភូមិនោះ ច្រើនកើតជំងឺពុំសូវបានសេចក្ដីសុខទេ
ក្បិតខ្មោចបិសាច វាដើររាតត្បាតធ្វើមនុស្សឱ្យឈឺចាប់សឹងតែគ្រប់ៗគ្នា ព្រោះឆ្កែមើលឃើញខ្មោច។ ដំណើរចាស់
ៗថា ឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា៖យូរយារណាស់មកហើយ មានបុរសម្នាក់ដើរទៅមើល
គេលៀងមេមត់ ប៉ុន្ដែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទូលមួយដែលមានព្រៃស៊ុបទ្រុប គេកប់ខ្មោចក្នុង
ព្រៃនោះជាច្រើន។ លុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ថា ៖ ពូៗផ្ដាំទៅប្រាប់ ប្រពន្ធខ្ញុំឱ្យមកផង។ បុរស
នោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ គាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា ៖ ប្រពន្ធឯង
នៅឯណា ? ខ្មោចឆ្លើយវិញថា ៖ ប្រពន្ធខ្ញុំ នៅឯផ្ទះលៀងអារក្សឯណោះ! បុរសឮហើយ សួរទៅវិញថា ៖ ចុះឯង
ឱ្យអញប្រាប់ម៉េចបាន ? បើអញមើលប្រពន្ធឯងមិនឃើញនោះ ! ក្នុងពេលនោះខ្មោចក៏ឱ្យប្រទាលប្រហោង គឺថ្នាំ
សម្រាប់មើលខ្មោចឃើញទាំងអស់។ ខ្មោចឱ្យប្រទាលនោះទៅ ហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផង។ បុរសនោះ
កាលបើបានប្រទាលប្រហាងនោះហើយ មើលឃើញខ្មោចនៅពេញតែព្រៃ គាត់ចេះតែដើរទៅៗ គ្មានភិតភ័យ
ខ្លាចអ្វីឡើយ។ គាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារក្ស លុះដល់ផ្ទះនោះ គាត់ឃើញខ្មោចស្រីៗ កំពុងស៊ីពែ
សំណែន ដែលគេសែននៅពោរពេញជាច្រើនគ្នាណាស់។ បុរសនោះស្រែកហៅ ទៅតាមឈ្មោះដែលប្ដីវាផ្ដាំមក
ហើយបោយដៃហៅចំពីមុខនិយាយថា ៖ ប្ដីហងឱ្យទៅឱ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ ! ខ្មោចនឹកឆ្ងល់ណាស់
ម៉េចក៏បុរសនេះមើលឃើញអញ ទើបដើរសំដៅហើយសួរថា ៖ ចុះអ្នកឯង ម៉េចក៏មើលអញឃើញ? បុរសនោះក៏
បង្ហាញប្រទាលប្រហាងហើយឆ្លើយថា ៖ នេះប្រទាលដែលប្ដីហងឱ្យអញ បានអញមើលឃើញ។ ខ្មោចនោះគ្រាន់
តែឃើញប្រទាលភ្លាម ស្ទុះទៅដណ្ដើមយក ប៉ុន្ដែបុរសពុំព្រមឱ្យ ក៏មានការប្រវាយប្រតប់គ្នាដណ្ដើម ប្រទាលប្រ
ហោងនោះ។ បុរសចេះតែស្រែកហៅឱ្យគេឯងជួយ ប៉ុន្ដែអ្នកណាក៏មើលទៅមិនឃើញជាប្រយុទ្ធជាមួយនរណា
សោះ ឃើញតែស្ទុះស្ទាតែម្នាក់ឯង ម្លោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត។ លុះប្រតាយប្រតប់
អស់មួយសន្ទុះធំ បុរសក៏រសាយដៃរបូតប្រទាលនោះពីដៃទៅ។ ខ្មោចស្ទុះប្រុងមករើសយកតែពេលនោះឆ្កែឃើញ
ភ្លាមស្ទុះភ្លែតមក ត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ។ ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ។ ដោយ
សារមានរឿងនិទានយ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវា
ឃើញខ្មោចដើរ។ មួយវិញទៀត មានមនុស្សច្រើនណាស់ ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហាង ដើម្បីយកមកប្រើការស័ក្ដិសិទ្ធផ្សេងៗ។

(សម្រង់ពីសៀវភៅប្រជុំរឿងព្រេងខ្មែរ)
No comments:
Post a Comment