កាលពីព្រេងនាយមានមានបុរស២នាក់
ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពី
គ្នា គំនិតដោយខ្លួន។
អាខូចជុះអាចម៏ដាក់១ពាង ហើយយកអាចម៏ល័ក្ខបិទភ្ជិតយ៉ាងល្អមិនឲ្យ
ក្លិនចេញក្រៅបាន។
អាខិលធ្វើកាំបិត១ផែ្ល ប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងមួយ
លូក។ អាខិលស្ពាយកំាបិតនោះដើរលក់
អាខូចក៏ពុនពាងអាចម៏ នោះដើរទៅលក់ដែរ។ អា
ខិលទៅពីនេះ
អាខូចមកពីនោះ ជួបគ្នាកណ្តាលផ្លូវ អាខូចពពាយនាយថា៖«អ្នកអើយ ទិញផ្អក
របស់ខ្ញុំទៅពិសារ
ផ្អកចាវយ៉ាងល្អ ស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់»។ អាខិលឆ្លើយថា៖
«ទាស់តែលក់ដាវមិនដាច់គ្មានលុយទិញ
បើខ្ញុំដូរជាដាវនេះព្រមដូរទេ?»។ អាខូចឃើញដាវនេះ
វែង ក៏ឆ្លើយថា៖ «ដូរក៏ដូរ»
។អាខិលប្រគល់ដាវឲ្យអាខូចហើយអួតថា៖ «ដាវខ្ញុំនេះមុតបំផុត
មេដែករបស់ខ្ញុំផង
បើត្រូវការម្តងចាំហូតកាប់ អ្នកឯងកុំប្រញាប់ហូតមើល បើហូតលព្រើលៗ
ស៊កទៅវិញមិនចុះទេ
ដាវខ្ញុំពូកែ ខ្ញុំស្តាយរបស់ខ្ញុំ បើកុំតែខែនេះក្រម្អូបណាស់កុំអីខ្ញុំមិនដូរទេ»។
អាខូចក៏ប្រគល់ពាងអាចម៏ទៅឲ្យអាខិល
ហើយហាមថា៖ «ផ្អកខ្ញុំក៏នឹងដែរ ដល់ពេលស៊ីចាំបើក
យកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែង
ក្រែងវាស្អុយក្មសស៊ីមិនទាន់អស់វាទៅ
ជាខានឆ្ងាញ់
នឹកឃើញ ជីដូនជីតាបានតែខ្វាស៊ីឆៅ» ។ អ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួន
ហើយតឿនប្រពន្ធថា៖
«ដណ្តាំបាយទៅអញបានផ្អក» ប្រពន្ធថា៖ «បានផ្អកពីណា?»។អាខិល
ថា៖ «ដូរដាវគេៗថាផ្អកចាវឆ្ងាញ់ពិសារណាស់»។
ប្រពន្ធក៏ពេញចិត្តនឹកថា៖«ប្តីចេះធ្វើកាំបិតដូរ
ផ្អក» ស្ទុះភែ្លតទៅលាងចានដួសបាយ
ហើយកាន់កាំបិតយ៉ាងកំរិលក៏កិលទៅ ជិតពាងផ្អកយក
កាំបិតគាស់អាចម៏ល័ក្ខនោះ
បើកឡើងហើយលូកបាន១ក្តាប់ ដាក់ផ្លាប់ទៅក្នុងចាន សល់នៅ
ក្នុងដៃប៉ុន្មានក៏ដាក់ផ្លប់ភ្លក់មើល
ងើបមុខឡើងលើ់ថា «យើ ផ្អកចាវអ្វីក៏ស្អុយដូចអាចម៏គ្មានឆ្អឹង
គ្មានសាច់
កខ្វិចកខ្វក់ ហ្មត់ផងយ៉ាងហ្នឹង ធ្វើផ្អកត្រីអ្វី?»។ ប្តីថា៖«ក្រែងត្រីពោ»ប្រពន្ធក៏លូក
កូរាវរកក្បាល លូកបានពាក់កណ្តាល ក្អួតចង្អោរជាង២០វ៉ក ដឹងជាក់ជាអាចម៏មិនមែនផ្អក មក
បន្ទោសទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួច
។
និយាយពីអាខូចត្រេកអរណាស់
ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថា «អាចម៏មួយពាងដូរបានដាវមួយ
ដែរ» ទទួលខឹងនឹងឆែ្កវាច្រាសស្លឹកគ្រៃ
កន្រ្តាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆែ្កសំលាប់ ក៏
ចាប់ដកដាវហូតខ្វាច់ឃើញផែ្លដាវនេះខ្លីក្ងិត
គេចឡើងទៅលើផ្ទះបង្អាញប្រពន្ធមើលសើចទាំង
ពីរនាក់ សើចហើយប្រាប់ប្រពន្ធថា
«ប្រាជ្ញអានេះស្មើនឹងអញៗទៅបបួលវាធ្វើសម្លាញ់ គ្រាន់រក
ស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយ»។
លុះទៅប្រទះនឹងអាខិល
ដើរពីនាយសើចពព្រាយនិយាយសួរថា៖ «ឯងទៅណា?»។ អាខិល
ឆ្លើយថា៖ «អញមកសុំឯងធ្វើសម្លាញ់»។
អាមួយក៏ថា៖«អញមកសុំឯងធ្វើក្លើដែរ»ហើយក៏សុខ
ចិត្តដើរពីនាក់ទៅដល់ផ្ទះមហាសេដ្ធីម្នាក់ចាស់ជរាឈឺស្លាប់
គេដាក់ក្នុងក្តារមឈូស បំរុងបូជា
ថៃ្ងសែ្អក ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា
វេលានោះអាទាំងពីរស៊ើបសួរអ្នកដើរខាង
ក្រៅថា «អ្នកណាស្លាប់បានជាគេយំ?»
គេប្រាប់ថា «មហាសេដ្ធីស្លាប់»។ អាទាំងពីនាក់គិតគ្នា
ថា៖ «ឯងត្រូវកែ្លងសំបុត្រមួយច្បាប់ទៅប្រាប់គេថា
មហាសេដ្ធីឲ្យមកយកទ្រព្យរបស់អញបន្លំ
លបចូលដេកក្នុងមឈូសពីលើខ្មោចសេដ្ធីស្តីតនឹងអ្នកឯង»។
អាមួយក៏ទៅបន្លំដេកដូចគំនិត។
អ្នកនៅជិតមិនបានឃើញមិនបានដឹង
ដ្បិតភែ្នកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំង សូត្រព្រះធម៌
កូនចៅតួចធំរវល់តែយំសោក។
អាខូចដើរកក្រដាស់បានធ្វើសំបុត្រ កែ្លងកាន់ដើរទៅសំដែង
សូត្រឲ្យគេស្តាប់ថាសំបុត្រពីមហាសេដ្ធីមកប្រាប់ថា៖
«ចៅខូចកំសត់តាំងពីតូចជាកូនធម៌ឥឡូវ
អាពុកជរាហើយ
កូនអើយចូរទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះ»។
កូនចៅប្រុសស្រីគេមិនសុខចិត្ត
ព្រោះត្បិតគ្មានត្រា គ្មានហត្ថលេខាសេដ្ធី ។ អាខូចឆ្លើយថា៖
«ខ្ញុំសូមសន្យានឹងអស់កូនចៅ
អញ្ចើញទៅហៅទៅសួរលោកចុះ បើលោកស្តីនោះ ខ្ញុំត្រង់ពិត
បើលោកស្ងៀមនោះខ្ញុំកែ្លងបព្ឆោតទេ»។
កូនសេដ្ធីស្ទុះភ្លាមទៅស្រែកហៅឪពុក។ អាខិលឆ្លើយ
ថា៖«អើ!»។កូនសួរថា៖
«ឪពុកបានឲ្យកូនធម៌មកយករបស់មែនឬ?» អាខិលឆ្លើយថា «អើ!
កូនអញឈ្មោះអាខូចវាមកហើយឬ?»។
កូនឆ្លើយថា «ទានប្រុស ! មកហើយ »។ អាខិលថា
«អើ! មើលយករទេះមួយធំ
ក្របីមួយនឹម ទឹមរទេះនោះហើយយកមាសប្រាក់កែវកងសំពត់អាវ
វាល់ផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអូសរួចបានប៉ុន្មានឲ្យវាយកចុះ»។
កូនចៅស្រីប្រុស
ចាញ់ឧបាយកលអាខិលអាខូច ក៏ខឹងនឹងខ្មោចសេដ្ធីស្លាប់ហើយចេះស្តីហៅ
អស្ចារ្យ ឥឡូវនឹងបើកក្តារឲ្យច្បាស់
ចាស់ៗហាមប្រាមថា «មើលមុខខ្មោចមិនបានខ្លាចដេក
យប់មមើមមាយ
ម្លោះហើយក៏ជឿជាក់ យកសំពត់ អាវស្លៀកពាក់ និងកនេ្ទលពូកខ្នល់ខ្នើយ
ហើយថែមតុថាសចានល្អៗ
អំបិលប្រហុក៤ក្រឡ អង្ករ៥ការុង ដាក់ផ្លុកទៅឲ្យអាខូចអាខិល
បង្វិលរទេះយ៉ាងធំជជែកយំទឹកភែ្នកឲ្យដោយខឹងដោយបញ្ឆោតទាំងស្រីប្រុស
ហើយក៏ដឹក
ក្របី១នឹមទឹមរទេះប្រគល់ទៅឲ្យអាខូច។
អានោះត្រេកអរឡើងបរទេះចេញទៅ អ្នកទាំងអស់
ដែលនៅតែ ជ្រួលមិនស្រួលចិត្ត
ព្រោះត្បិតខឹងនិងស្តាយ។ អាខិលលួចមើលនាយអាយលបចេញប្រិច រត់តាមទៅបន្តិចក៏ទាន់រទេះ ហើយនិយាយគ្នាថា
«យើងបានទ្រព្យរបស់តែទាស់
ឃ្លានបាយ បើឈប់ដណ្តាំបាយនៅរៀងអាយ
ក្រែងមិនស្ងាត់ ខ្លាចចោរតាមមកប្លន់យកទ្រព្យ
១រទេះ បើដូចេ្នះឯងឈប់ចាំអញៗទៅសុំបាយគេខ្លះយកមកឲ្យឯង»។
អាមួយព្រម ហើយអា
មួយក៏ដើរទៅរកថ្នាំតាមផ្លូវ
យកមកលាយបាយឲ្យពុលស្លាប់អន្តរាយនឹងយកទ្រព្យរបស់នោះ
តែម្នាក់ឯង។
ឯអាមួយនៅចាំរទេះក៏ធ្វើខ្នារដាក់ស្ទាក់ផ្លូវបម្រុងឲ្យត្រូវអានោះស្លាប់នឹងយកទ្រព្យ
តែម្នាក់ឯងដែរ។
វេលានោះ អាមួយទៅសុំបាយគេស៊ីៗរួចហើយ សុំមួយចានផ្ញើរសម្លាញ់ គេ
មិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផង។
អានោះក៏លាគេដើរចេញមកហើយ
យកថ្នាំប្រឡាក់បាយមកដល់ខាងអាយក៏ត្រូវនឹងខ្នារនោះស្លាប់
អាមួយដើរ ប្រញាប់ចាប់យក
បាយស៊ីមិនដឹងថាមានថ្នាំពុល
ក៏ពុលស្លាប់បន្ទាប់គ្នា។
ឯក្របីនោះក៏អូសរទេះចូលក្នុងព្រៃ
រតេករតាកទៅជ្រកក្នុងទឹកត្រពាំងដាច់ខែ្សទាមដេកត្រាំទឹក
នៅទីនោះទៅ។
ដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅ ឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃ
នឹកម្តងភ័យនឹកម្តងអរថា
ឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនដូចនេះទេ ដូចេ្នះបើលៃលកយក
ទៅធ្វើជារបស់ខ្លួនក្រែងពុំបានសុខ
ក៏រុញរទេះសំរុកទៅទុកក្នុងព្រៃ ចងក្របីជាប់ត្រឡប់ទៅផ្ទះ
វិញ ហើយក៏ពិសោធន៏មាយាទប្រពន្ធដោយគិតថា
«បើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទុក
ជារបស់ខ្លួន
បើនិយាយអ្វីមិនចេះលាក់នឹងយករបស់ទាំងនោះទៅជូនរាជការផែនដីប្រយោជន៏
ដើម្បីឲ្យសុខខ្លួន»។
គិតហើយទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថា
«អញជុះអាចម៏មិញៗ មានសត្វកែ្អកមួយហើរ
ចេញពីក្តិត
តែឯងអាណិតបិទមាត់ឲ្យឈឹង កុំឲ្យនរណាគេដឹងមួយជាពីរ តែចូលត្រចៀកគេវា
បែកការណ៏អាក្រក់ណាស់
កើតមានជំនុំជម្រះសួរទៅសួរមក ហើយគ្មានទាំងសាក្សីបានដឹង
នឹងអាងក្រែងគេយកអញទៅឆ្កាង
ឬយកទៅដាក់គុក»។ ប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថា
«មានកែ្អកពីរហើរចេញពីក្តិតប្តីអញ
តែឯងកុំមាត់»។ មេមួយទៀតមិនអត់ទៅប្រាប់គេថែមថា
កែ្អក៥ប្រាប់លើសៗតគ្នា
ដរាបដល់កែ្អក១០។ រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រ ទ្រង់
ចាត់ប្រើអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះ
បុរសនោះក៏ថ្វាយបង្គំគាល់សេ្តចទ្រង់ឆ្ងល់
ត្រាស់សួរថា
«មែនឬមិនមែន»។ បុរសក្រាបទូលថា «ទួលព្រះបង្គំ កុហកប្រពន្ធចង់ដឹងចិត្ត
ព្រោះដ្បិតឃើញទ្រព្យច្រើន"។
បុរសនោះក្រាបទួលដូចខាងលើ ហើយក្រាបបង្គំលាទៅទឹម
រទេះយកទៅថ្វាយសេ្តចៗសេ្តចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្តាលៗដាក់ឃ្លាំង។
No comments:
Post a Comment