ល្បែងទាញព្រ័ត្រ
ជាល្បែងលេងកំសាន្តរបស់យុវជនខ្មែរទាំងបុរស
ទាំងស្ត្រី កម្លោះ
ក្រមុំ ។ ល្បែងនេះ គេលេងដោយប្រើកម្លាំងកាយជាមូលហេតុ
ហើយគេលេងតែនៅ
រដូវចូលឆ្នាំខ្មែរ
គឺខែចែត្រ-ពិសាខ ប៉ុណ្ណោះ ។ គេច្រើននិយមលេងក្នុងវត្តអារាម ក្នុង
ពិធីបុណ្យចូលឆ្នាំខ្មែរ
ព្រោះវត្តមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះតែ
អាចលេងនៅតាមភូមិក៏បាន
បើប្រសិនជាភូមិនេះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយ
មានទីវាលល្មមលេងកើត
។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែបើប្រសិនជាមាន
ចង្កៀងយ៉ាងភ្លឺ
ឬពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន ។
សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា ២ ក្រុម ម្ខាងៗ យ៉ាង
សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា ២ ក្រុម ម្ខាងៗ យ៉ាង
តិចត្រឹម
៥ នាក់ ឬ ១០ នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ
តែតាមទម្លាប់អ្នកស្រុកបើមានមនុស្សស្រីចូលលេងផង
គេឲ្យស្រីៗនៅម្ខាង ប្រុសៗ
នៅម្ខាង
ហើយគេយល់ថា ភេទស្រីតែងមានកម្លាំងខ្សោយជាងបុរស គេតែងដាក់ខាង
ស្រីឲ្យមានចំនួនច្រើនលើសខាងប្រុស
យ៉ាងតិចត្រឹម ២ នាក់ជាដរាប គឺបើខាងប្រុស
៨ នាក់ គេដាក់ខាងស្រី
១០ នាក់ ។
គ្រឿងប្រដាប់សម្រាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោ ស្បែកក្របីធ្វើជាព្រ័ត្រ ឬ
គេយកពួរធ្វើដូងជាព្រ័ត្រ
សម្រាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ ហត្ថឡើងទៅ ទំហំប៉ុនក
ដៃក្មេង
ហើយនិងយកសម្កោរ ឬគងម៉ង ឬក៏រគាំង ១ សម្រាប់ទះ ឬសម្រាប់វាយ នៅ
ពេលដែលទាញដំបូង
។
សកម្មភាពនៃអ្នកលេង ដូចក្នុងរូបភាពនេះ:
របៀបលេង មុនដំបូង គេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ ស្មាគាង កម្លាំង
ច្រើន ឲ្យជាអ្នកឈរកាន់ចុងព្រ័ត្រ
គឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយឲ្យ
ប្រុសម្នាក់ស្រីម្នាក់ទៀតមានមាឌធំ
មានកម្លាំង ឈរកណ្ដាលព្រ័ត្រ ត្រង់កន្លែងដែល
ពួកទាំង
២ ឈរ សម្រាប់នៃពួកខ្លួនឲ្យខំទាញតែរៀងខ្លួន ឯមនុស្សមាឌតូចៗស្គមៗ
កម្លាំងខ្សោយៗ
គេឲ្យឈរកណ្ដាលគេ ។ លុះរៀបចំរួចហើយ,គេឲ្យមនុស្សប្រុសម្នាក់
កាន់សម្ភោរ ឬគងម៉ង ឬក៏រគាំងឈរត្រង់កណ្ដាលទី ជិតអ្នកទាំងពីរដែលកាន់ខ្សែឈរ
កាន់សម្ភោរ ឬគងម៉ង ឬក៏រគាំងឈរត្រង់កណ្ដាលទី ជិតអ្នកទាំងពីរដែលកាន់ខ្សែឈរ
ប្រទល់មុខគ្នានោះ
ផ្ដើមស្រែកឡើងថា យក្សអរ !! ឬយ៉ាងខ្លាំងៗ ធ្វើសំឡេងវែងៗ
រលាក់រលៃកយ៉ាងគ្រលួច
។ ហើយអ្នកប្រុងទាញព្រ័ត្រទាំងប៉ុនា្មនជួយស្រែកទទួល
ឡើងព្រមគ្នាថា
ហ៊ោវ៉ឺៗ ៣ ដង ទាញប្រុងយកជ័យជំនះតែរៀងខ្លួន ។ ក្នុងពេលពួក
អ្នកទាញព្រ័ត្រ
កំពុងតែខំប្រឹងទាញ អ្នកកាន់សម្ភោរ ឬគងម៉ង់ គេចេះតែបញ្ជើតសម្ភោរ
ឬគងម៉ង់
ឬក៏រគាំងរឿយៗឮសូរតាក់ទឹងៗ ឬម៉ូងៗម៉ឺងៗជាដរាប ទាល់តែឃើញចាញ់
ឃើញឈ្នះម្ខាងៗទើបឈប់បញ្ជើត
។
ពេលលេងម្ដងៗ អស់ថេរវេលាពី ៥-៦ នាទី ១០ នាទី ឡើងទៅ ទើបឃើញឈ្នះឃើញ
ចាញ់ម្ខាងៗ
។កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារ
ជាថ្មីតទៅទៀត
ដរាបដល់ហត់តែរៀងៗខ្លួនទើបឈប់ ។
ល្បែងនេះ
ចាក់ទុកជាការហាត់កម្លាំង ហាត់ប្រាណឲ្យរាងកាយមានកម្លាំងមានសុខ
ភាពល្អ
៕
ភូមិកាព្យ ៤
(យោងឯកសារ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)
No comments:
Post a Comment