Tuesday, November 27, 2012

កឋិនទាន


           កឋិនទាន​ គឺ​មាន​តែ​ក្នុង​ព្រះពុទ្ធ​សាសនា​ប៉ុណ្ណោះ។ ព្រះសាមណគោតម​បរម
​គ្រូ​នៃ​យើង​  ព្រះ​អង្គ​ទ្រង់​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​នេះ​ ក្នុងរវាង​មជ្ឈឹម​ពោធិកាល​  ​ប្រា
​រព្ធ​​​ចំពោះ​ភទ្ទិយភិក្ខុ​ទាំង​​ ៣០​អង្គ​  (កន្លែង​ខ្លះ​ថា​ ភិក្ខុ​ទាំង​ ៣០​អង្គ​នេះ ​ ជា​បង​ប្អូន​នឹង
​គ្នា ថា​ជា​បង​ប្អូន​ស្តេច​ បសេន​ទិកោសល )។

          តាម​ប្រភព​ដក​ស្រង់​ចេញ​ពី​ឯកសារ​  លំអាន​ទំនៀម​ខ្មែរ​បុរាណ​បាន​ឲ្យ​ដឹង​ថា
កាល​ពី  ​ភទ្ទិយ​ភិក្ខុ​  ៣០​រូប​ ​ ប្រព្រឹត្ត​​អារញ្ញកង្គ​ធុតង្គ​វត្ត​ (ប្រព្រឹត្តធុតង្គ​នៅ​ក្នុង​ព្រៃ)។
 នៅ​ពេល​មុន​ថ្ងៃ​ចូល​វស្សា​ ​ លោក​មាន​បំណង​ទៅ​វន្ទា​លា​ព្រះ​ជា​ម្ចាស់​ដើម្បី​ទៅ​គង់ចាំ
​វស្សា​កន្លែង​ណា​មួយ ​(នេះ​ជា​ទំនៀម​កិច្ច​វត្ត​របស់​សហធម្មិកៈ)។  ប៉ុន្តែ​ភទ្ទិយភិក្ខុ​ទាំង
​៣០ ​អង្គ​   ដោយ​ដំណើរ​ថ្មើរ​ជើង​ផ្លូវ​ឆ្ងាយ ​  និមន្តទៅ​មិន​ទាន់​ដល់​អាវាស​ព្រះ​គង់​នៅ
​ពេល​ថ្ងៃ​ចូល​វស្សា​មក​ដល់ ក៏​ព្រម​ព្រៀង​គ្នា​នៅ​ចាំ​វស្សា​ក្នុង​ដែន ​បាថេយ្យ​នា​ ក្រុង​សា 
កេត ត្រង់​កណ្តាល​ផ្លូវ​តែ​ម្តង។

          ​ដល់​ថ្ងៃ​ចេញ​វស្សា​ហើយ ក៏​និមន្ត​ទៅ​ថ្វាយ​បង្គំ​គាល់​ព្រះ​សម្មា​សម្ពុទ្ធ​ដែល​គង់​
ចាំ​វស្សា​នៅ​វត្ត​ជេតពន នា​ក្រុង​សាវត្ថី ​ ចំ​កាល​វេលា​ចុង​រដូវ​វស្សា  ជា​សម័យ​ភ្លៀង​ជា
​និច្ច​រាល់​ថ្ងៃ ​ធ្វើ​ឲ្យ​ភិក្ខុ​ទាំង​ ៣០​អង្គ​ ទទឹក​ជោក​ទាំង​ស្បង់​ចីវរ សង្ឃាដី ជួប​ការ​លំបាក
​តាម​ផ្លូវ​មក​រហូត​  (ក្នុង​មួយ​អង្គ​ៗ​មិន​មាន​ត្រៃ​ចីវរ​ ២ ​បន្លាស់​ សំរាប់​ផ្លាស់​ប្ដូរ​ទេ)​  ដល់
​ហើយ ក៏ចូល​ទៅបង្គំគាល់​ព្រះ​បរមគ្រូទាំង​ទទឹក​ជោក។

          តាមទម្លាប់ ​ព្រះ​ពុទ្ធ​បរម​គ្រូ តែង​ទទួល​ធម្ម​បដិសណ្ឋារៈ រាក់​ទាក់​សួរ​សុខ​ទុក្ខ​
អំពី​ការ​រស់​នៅ​ក្នុង​វស្សា​​  ៣​ខែ   អាហារភោជន   និង​ការ​ព្រម​ព្រៀង​គ្នា​យ៉ាង​ណាៗ។ 
បន្ទាប់​មក​ព្រះ​អង្គ​ក៏​សំដែង​ធម្មកថា   ធ្វើ​ឲ្យ​ភទ្ទិយ​ភិក្ខុ​ទាំង​  ៣០​អង្គ​  បាន​លុះអរហត្ត 
ផល​គ្រប់ៗ ​អង្គ។

          ព្រះ​សម្ពុទ្ធទ្រង់​ព្រះ​តំរិះ​ថា ​ ប្រសិន​បើ​តថាគត​បាន​អនុញ្ញាត​កឋិនត្ថារកិច្ច​ដល់
​ភិក្ខុ​សង្ឃ​ពី​មុន​មក​ សម​បើ​លោក​ទាំង​នោះ​មិន​ជួប​ក្តី​លំបាក​យ៉ាង​ហ្នឹង​ទេ ហើយ​កឋិន​
នេះ​ព្រះ​ពុទ្ធ​ពី​អតីត​ ក៏​បាន​អនុញ្ញាត​ដល់​សាវ័ក​​ដូចគ្នា​ដែរ។  ដំណើរ​នេះ​ ​ទើប​ព្រះ​ពុទ្ធ​
ជា​ម្ចាស់​ប្រជុំ​ភិក្ខុ​ទាំង​ឡាយ​សំដែង​ធម្មកថា ហើយ​ទ្រង់​អនុញ្ញាត​កឋិន​ត្ថារកិច្ច​ថា៖

          ម្នាល​ភិក្ខុ​ទាំង​ឡាយ! តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំង​ឡាយ​ដែល​នៅ​ចាំ​វស្សា​រួច​
ហើយ​   ទទួល​ក្រាល​កឋិន​ទាន​បាន   ម្នាល​ភិក្ខុ​ទាំង​ឡាយ!  អានិសង្ស​ ៥​ប្រការ ​នឹង
​សម្រេច​ដល់​ភិក្ខុ​ទាំង​ឡាយ​ដែល​បាន​ក្រាល ​(អនុ​មោទនា)​ កឋិន​រួច​ហើយ។
          ​ហេតុកឋិន​ត្ថារកិច្ច​យ៉ាង​ដូច្នេះ​ហើយ ​​  គឺ​ព្រះ​សម្មា​សម្ពុទ្ធ   ទ្រង់​អនុញ្ញាត​ដល់​
សង្ឃ​សាវក​ចាប់​តាំង​ពី​ពេល​នោះ​មក។ មាន​នៅ​ក្នុង​វិន័យ​បិដក ​មហាវគ្គ​ភាគ ​៨ ត្រង់​ 
កឋិន​ក្ខន្ដិកៈ ដែល​ទ្រង់​សំដែង​យ៉ាង​ពិស្ដារ)។

          លុះ​ជាតំណ​ខាងក្រោយ​មក  បន្ទាប់​ពី​បាន​ដឹង​ថា​ ព្រះ​សម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ឲ្យ​
សាវ័ក​ទទួល​កឋិន​ត្ថារកិច្ច ​ព្រះ​បាទ បសេន​ទិ​កោសល បាន​ផ្តើម​ធ្វើ​កឋិន​ទាន​មុន​គេ
​បង្អស់​នៅក្នុង​សម័យ​ពុទ្ធ​កាល។ ​ កាល​ណោះ ព្រះ​មហា​កច្ចាយ​នត្ថេរ ជា​ប្រធានបាន
​ទទួល​ក្រាល​គ្រង​កឋិន​ឲ្យ​សម្រេច​គ្រប់​ប្រការ ។  ឯ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់  ព្រះ​អង្គ
ទ្រង់បាន​ទេសនា​ក្នុង​ពិធី​បុណ្យ​នេះ ដោយ​ទ្រង់​សរសើរ​អំពី​អានិសង្ស​នៃ​កឋិន​ទាន​ជា
​អនេកបរិយាយ។ ​  ក្នុង​ធម៌​ទេសនា   ព្រះ​អង្គ​លើក​ឡើង​អំពី​អតីត​ទាន  កាល​ព្រះ​អង្គ
យោន​យក​កំណើត​ជា​ ​នរជីវទុត្តបរមពោធិសត្វ  បាន​ជួយ​វេយ្យវច្ចៈ ខ្វល់​ខ្វាយ​ក្នុង​អង្គ​​ 
កឋិន​ទាន​របស់កុដុម្ពីក៍​ម្នាក់ នាំ​ទៅ​ថ្វាយ​ព្រះ​សម្មា​សម្ពុទ្ធ​ព្រះ​នាម​បទុម​បទុមុត្តរៈដែល ​
កាល​ណោះ​  ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រទាន​ឲ្យ​ព្រះ​សុជាតត្ថេរ អគ្គសាវ័កព្រះ​អង្គ​ជា​អ្នក​
ក្រាល​គ្រង ។   ឯ​នរជីវទុត្ត​បរម​ពោធិសត្វ​នៃ​យើង   បាន​ទទួល​ពុទ្ធ​ព្យាករ​ណ៍ពី​ពេល​
នោះ​​មក  ដោយសារ​បាន​ជួយ​ចាត់​ចែង​អស់​ពី​កម្លាំង​កាយ​ចិត្ត  និងប្រាជ្ញា ស្មារតី ក្នុង​
ពិធី​បុណ្យ​នោះ។  ឯ​ប៉ែក​ខាង​បុព្វ​ជិត​វិញ គឺ​ព្រះ​ភិក្ខុ​នាម នារទត្ថេរ កាល​បើ​បាន​ស្ដាប់​
នូវ​ព្រះ​ធម្មទេសនា​ ​ នៃ​ព្រះ​បរមគ្រូ​   ក្នុងពិធី​បុណ្យ​របស់​  ព្រះ​បាទ​បសេន​ទិ​កោសល
​មហា​រាជហើយ​មាន​សេចក្តី​ជ្រះ​ថ្លា ​ ក៏​ទៅ​បបួល​ញាតិ​សាច់​សា​លោហិត​របស់​លោក 
ហើយ​ទ្រង់​ក៏​លើក​យក​អតីត​និទាន​កាល​ព្រះ​អង្គ​នៅ​ជា​ស្តេច​ចក្រពត្តិ​នាម វិជិត​រាជ ជា
​ធំ​លើ​ទ្វីប​ទាំង​ ៤ បាន​នាំ​កឋិន​ទៅ​ថ្វាយ​ព្រះពុទ្ធ​នាម កោណ្ឌញ


No comments:

Post a Comment