Saturday, September 7, 2013

បទ សរភញ្ញ

សម្តេចព្រះមហាសុមេធាធិបតី ជួន-ណាត (ជោតញ្ញាណោ)
ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ
បណ្ឌិតអក្សរសាស្រ្តអភិធជមហារដ្ឋគរុ

សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ
ប្រសើរបំផុត ក្នុងលោកា
ជាគ្រូនៃមនុស្ស និងទេព្តា
ទ្រង់ត្រាស់ទេសនាប្រដៅសត្វ។

ចង្អុលឱ្យដើរ ផ្លូវកណ្តាល
មាគ៌ាត្រកាល អាចកម្ចាត់
ទុក្ខភ័យចង្រៃ ឱ្យខ្ចាយបាត់
អាចកាត់សង្សា-រៈទុក្ខបាន ។

សាសនាព្រះអង្គនៅសព្វថ្ងៃ
សត្វមាននិស្ស័យពីបូរាណ
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន
កាន់តាមលំអានបានក្តីសុខ ។

ឥតមានសុខណាស្មើក្តីស្ងប់
បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
តាំងពីលោកនេះតទៅមុខ
ក្តីសុខនឹងមានព្រោះធម៌សប្ង់ ។

ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌
ព្រះសង្ឃបវរទាំងគ្រប់សព្វ
រួមជាត្រៃរត្ន័គួរគោរព
ជាម្លប់ត្រជាក់នៃលោកា ។

ព្រះរូបព្រះធាតុនៃព្រះពុទ្ធ
វិសុទ្ធតាងអង្គព្រះសាស្តា
សូមគុណត្រៃរត្ន័ជួយខេមរា
ឱ្យបានសុខាតរៀងទៅ។

No comments:

Post a Comment