ពេលាការ (វេលា) ទាំង ៣ ក្នុងពិធីអាពាហ៍ពិពាហ៍គឺ៖
- សត្តអក្សរ (អក្សរ៧)
- បក្សីចរ
- ជាន់ឆាយ
១ . សត្តអក្សរៈ
គឺអាចារ្យសសេរអក្សរទាំង៧តួធំៗ
(ន.មោ.ពុ.ទ្ធា.យ.សិ.ទ្ធំ)
ប្រមាណម៉ោងបួនឬប្រាំជិតភ្លឺ រួចចុះទៅអង្គុយទីស្រឡះត្រង់
ណាមួយ រហូតអាចមើលអក្សរទាំងនោះច្បាស់
ទើបចាប់ផ្ដើម
វាយគងវាយឃ្មោះដាស់កូនកម្លោះក្រមុំ
និងសាច់ញាតិជាដើម.... សន្មត់យកជាពេលាមួយ គឺពេលា សត្តអក្សរ។
២ . បក្សីចរៈ
វេលាដែលសត្វបក្សាបក្សីវាចចេចចចាចហិចហើរចេញពីក្នុងសំបុក
លំនៅស្ថានរបស់ពួកវា ក៏តាំងវាយគងឃ្មោះ....
សន្មត់យកជាពេលា
យកជាពេលមួយគឺ បក្សីចរ។
៣ . ជាន់ឆាយៈ
កាលថ្ងៃរះ
ចាំងស្រមោលមកលើផ្តិលទឹកដែលរៀបរណ្ដាប់មានដាក់
សំណរខ័ណ្ឌៗគ្នា ទើបវាយគងវាយឃ្មោះយកជាពេលាមួយទៀតគឺ
ហៅថា ជាន់ឆាយ។
នេះជាប្រពៃណីនិយម បែបផ្លូវលោកមិនមែនផ្លូវធម៌ឡើយ។
No comments:
Post a Comment