ល្បែងប្រជល់មាន់ ជាល្បែងមួយយ៉ាងរបស់ពួកកុមារា កុមារី
ជំទង់ៗទូទៅក្នុងកម្ពុជ
រដ្ឋគេតែងតែលេងកំសាន្តក្នុងវេលាយប់ ។
សមាសភាពនៃអ្នកលេងល្បែងនេះ មាន ៤
នាក់ គឺប្រុសម្នាក់ ធ្វើមាន់ឈ្មោល
ស្រីម្នាក់ធ្វើមាន់ញី ប្រុសម្នាក់ស្រីម្នាក់ចាំធ្វើជាអ្នកឲ្យ
ទឹកមាន់ ។
ពេលលេងប្រុសម្នាក់ស្រីម្នាក់ដែលធ្វើមាន់ ចូលទៅឱនក្រាបទន្ទឹមគ្នាមួយ
បែរមុខទៅខាងជើង
មួយបែរមុខទៅខាងត្បូង ។ ឯប្រុសម្នាក់ដែលធ្វើជាអ្នកចាំឲ្យទឹក
ចូលទៅឈរក្បែរមាន់ឈ្មោល មាន់ញី របស់ខ្លួនចាំឲ្យទឹកមាន់ខ្លួន
។
សកម្មភាពរបស់អ្នកលេង
ដូចរូបភាពនេះ៖
ពេលរៀបឲ្យមាន់ជល់គ្នា ម្ចាស់មាន់គេទះដៃស្រែកឡើងថា
«យើងបានគ្នាហើយ» ។
បន្ទាប់ពីម្ចាស់មាន់ស្រែក
តួមាន់ក៏រៀបខ្លួនចូលទៅជល់ ដោយកាងដៃឡើងធ្វើបែបមាន់
ទទះស្លាប ហើយដើរឱនៗចូលទៅឈរជិតគ្នា
មានអាការៈដូចអួតជល់គ្នា តែមិនឲ្យប៉ះ
ទង្គិចស្មាឬប៉ះដៃគ្នាទេ
គ្រាន់តែលើកដាក់ដៃទាំងពីរ តាមចង្វាក់ពាក្យច្រៀងរបស់ម្ចាស់
មាន់ប៉ុណ្ណោះ ។ ពេលនោះ
ម្ចាស់មាន់គេច្រៀងឡើងថា ‹មាន់នាងនីវ៉ើយៗជល់នឹងមាន់
នាងនល់ លោកឲ្យលោកប្រជល់ វ៉ឺយៗ មាន់យើងឈ្នះគេ។
កាលម្ចាស់មាន់ច្រៀងហើយ
មាន់ទាំងពីរក៏លោតចូលទៅឈរកណ្ដាលវង់ ហើយលោតចេញមកវិញ ចេញមកហើយ
ចូលទៅវិញទៀត
ដោយធ្វើអការៈទទះស្លាបដូចមុន ម្ចាស់មាន់ក៏ស្រែកច្រៀងដូចមុនម្ដង
ទៀត ។
មាន់ខាងណាមានអាការៈក្លៀវក្លាស្វាហាប់ក្លាហានខ្លាំងពូកែជាងគេ ក្នុងវេលាជល់គេទុក
ជាឈ្នះ ។ កាលបើមានមួយគូមុន
ដឹងឈ្នះចាញ់ហើយ ម្ចាស់មាន់គេឲ្យមាន់ផឹកទឹកគឺឲ្យ
ផឹកទឹកត្នោត
ឬឲ្យស៊ីបបរជាដើម ជាកំសាន្តសប្បាយ ហើយគេរៀបចំប្រជល់
សារជាថ្មីទៅទៀត ។ គេលេងតែរបៀបនេះរហូតដល់ពេលឈប់។
ល្បែងនេះ អាចរាប់ចូលក្នុងកីឡាសំរាប់បង្ហាត់ក្មេងឲ្យមានទំលាប់ប្រកាន់នូវសេចក្ដីក្លា
ហានបាន ៕
ភូមិកាព្យ ៤
(យោងឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)
No comments:
Post a Comment