Thursday, June 6, 2013

ពស់កេងកង


កាលពីព្រេងនាយ នៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពិស ​និងពស់ឥតពិស​ទេ មានតែពស់កេងកង។ មាននិទានថា កាលពីដើមឡើយមានមនុស្សពីនាក់ប្តីប្រពន្ធ។ ប្រពន្ធ​ឈ្មោះ នាងនីមានកូនស្រីមួយឈ្មោះនាងអេត។ប្តីនោះទៅជួញអង្កាំបាត់ជាយូរអងែ្វង។ ថៃ្ង​មួយ​​អស់បងប្អូន ជិតខាងគេបបួលគ្នាទៅរកអុស ឯនាងនីឮគេបបួលគ្នា​ក៏ទៅជាមួយនឹងគេដែរ យក​នាងអេតជាកូន ទៅជាមួយផង។ លីដឹងចូលទៅក្នុងព្រៃ បានឃើញអុសមួយធំនាងនីយកដឹង ពុសអុស។
លុះពុសយូរបន្តិចទៅដឺងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។  នាងនីមើលទៅឃើញដឹងថារន្ធពស់កេង កងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ ។  ឯពស់កេងកងឆ្លើយឡើងថា«អើ! បើនាងឯង​​ដោយ អញធ្វើជាប្រពន្ធអញ  ទើបអញឲ្យដឹង  បើនាងឯងមិនដោយអញធ្វើជា  ប្រពន្ធអញនោះ អញមិន ឲ្យដឹងទេ»។ ​ នាងនីពស់កេងកងថាដូចេ្នះហើយ  ហេតុតែជាស្រីខូចក៏ព្រម ទទួលថា៖ «អើ!លែង ​​​​​​​​​​​​​​​​​​​​​​​​                       តែអ្នកឯងឲ្យដឹងមកចុះចាំល្ងាចឲ្យមេអេតមកហៅ»។ ពស់កេងកងឮនាងនីថា​ដូច្នោះ ក៏ឲ្យដឹងមក។ នាងនីផ្តាំថា«ដល់ល្ងាចសឹមឲ្យមេអេតមកហៅ»។ហើយនាងនីក៏ទូល​អុសទៅ​ផ្ទះជាមួយនាងអេត។
លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង។នាងអេតទៅដល់រន្ធពស់​​​​​​​​​ ឆ្លើយ ថា៖«ពស់កេងកងៗ នាងនីឲ្យហៅ»។ ឯពស់កេងកងលឺហើយចេញមក។នាងអេតឃើញ​​ពស់ក៏ភ័យ ព្រឺស្ញើបអស់ទាំងខ្លួន  ប៉ុនែ្តខ្លាចម្តាយ  ព្រោះម្តាយប្រើមកក៏ខំសង្កត់ចិត្តនាំ​ពស់ទៅ​ផ្ទះ​ ។  ពស់នោះធំ               ណាស់  លូនទៅលើស្មៅបាក់រាបអស់ ។  ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹង​នាងនី ។  នាងនី និយាយនឹងពស់កេងកងថា៖ «ខ្ញុំមានប្តី ឥឡូវនេះគាត់ទៅជួញអង្កាំពីរបី​ឆ្នាំមក​ម្តងៗ»។ ពស់កេងកង              សួរថា៖ «ប្តីនាង ឯងនៅប៉ុន្មានខែប៉ុន្មានថៃ្ងទៀតទើបមក​ដល់?» នាងនី​ឆ្លើយថា៖«មិនដឹងជាប៉ុន្មានខែ ប៉ុន្មានថៃ្ងទៀតមកដល់ទេ» ។  ពស់កេងកងលានាងនីទៅ​រូង​វិញនាងផ្តាំថា៖ «បើប្តីខ្ញុំមក  ខ្ញុំមិនឲ្យមេ                        អេត ទៅហៅទេអ្នកកុំមក​ ។  បើប្តីខ្ញុំមិនទាន់មកនោះ​ខ្ញុំ​ប្រើមេអេតឲ្យទៅហៅអ្នកសឹមអ្នកមក»។ ពស់ កេងកងក៏ទៅរូងវិញទៅ។ រាល់តែល្ងាចនាងនី​ប្រើ​មេអេតឲ្យទៅហៅពស់កេងកង។នាងអេតខ្លាចម្តាយ ក៏ទៅតាមពាក្យម្តាយប្រើ  ប៉ុនែ្តក្នុងចិត្តខ្លាច​ពស់នោះណាស់  ដ្បិតពស់នោះធំហើយវែងផង មួយទៀត                       ខឹងក្នុងចិត្តដ្បិតម្តាយ សាហាយនឹង​ពស់។ នាងអេតទៅដល់មាត់រូងហៅថា៖ «ពស់កេងកង!ៗ នាង                 នីឲ្យហៅ» ។ ពស់កេងកងឮ​ក៏​លូនចេញមកហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឱពុកអេត នឹងកាត់អញដាច់ »។នាង​​អេតឆ្លើយថា៖«ឱពុកអញទៅជួញអង្កាំពីរបីឆ្នាំមិនទាន់មកដល់»។ពស់កេង កងបានលឺនាង​អេត​​​​​​​ប់ដូច្នោះ  ក៏លូនចេញពីរន្ធមកហើយចេះតែទៅរាល់ថៃ្ង ។  នាងនីសាហាយពស់                                  កេងកងទាល់​​​តែ​ផើម។
ដល់យូរបនិ្តចទៅ ប្តីនាងនីមកពីជួញអង្កាំវិញឃើញនាងនីពោះធំក៏នឹកសង្ស័យ ក៏សួរ​នាង​អេតជា                           កូន។ នាងអេត ប្រាប់ឱពុកថា៖ «ម៉ែគាត់សាហាយនឹងពស់កេងកង។ តែវេលាព្រលប់​កាលណាឲ្យ                            តែខ្ញុំទៅហៅរាល់ថៃ្ង»។ឪពុកលឺនាងអេតប្រាប់ដូច្នោះ ក៏និយាយនាងអេតថា​«ដល់​​​​​​​​ល្ងាចហងឯងទៅ ហៅពស់នោះមកទៀត អញកាប់វានៅមាត់ទ្វារ ហើយហងឯងកុំឲ្យម្តាយហង​ឯងដឹង»។ ឯនាងអេត លុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា »ពស់កេងកង! ៗ នាងនីឲ្យ​ហៅ»។ ពស់កេងកងឮហើយ ឆ្លើយថា៖«អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាត់កអញ​ដាច់»។ នាងអេតឆ្លើយថា៖ «ឱពុក អញទៅជួញអង្កាំពីរ បីឆ្នាំមិនទាន់មកដល់»។ ពស់កេងកង​លឺនាងអេតប្រាប់ដូច្នោះ ស្មានថាឪពុក​                           មិនទាន់​មក​ពីជួញអង្កាំមែន ក៏ទៅដូចសព្វដង។ ឯឪពុក នាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់។ ពស់កេងកងលូនចូលមាត់ទ្វារបន្តិច  ឪពុកនាងអេត​កាត់ដាច់  ហើយកាត់មួយកំណាត់ខាងកន្ទុយ យកទៅដាក់លើស្កាក  មួយកំណាត់ខាងក្បាល​យក​ទៅដាក់លើមែកពុទ្រា  ឯកណ្តាលខ្លួនឲ្យនាង អេតយកទៅពន្លាត់សែ្បកចោលហើយផ្តាំនាង ​អេតថា៖ «កុំឲ្យម្តាយហងដឹង តែត្រូវទុកសាច់ស្លឲ្យ ម្តាយហងឯងស៊ី»។
ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់។ ឯនាងនីពុំបានដឹងថាប្តីកាប់​ពស់​ជា សាហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅ  ទៅសួរបងប្អូននៅផ្ទះឆ្ងាយ។លុះព្រឹក​ឡើង នាង អេតយកសាច់ពស់ទុកឲ្យនាងនីជាម្តាយស៊ី។ នាងនីឃើញសម្លខ្លាញ់រលើបទាំងចានឆ្នាំង ក៏សួរនាង                 អេតថា៖ «បានសាច់អ្វីស្លអេត?» នាងអេតប្រាប់ថា«សាច់ជ្រូក»។នាងនី​នឹក​គិត​​ ស្មានថា សាច់ជ្រូក មែនក៏ដួសសម្លយកមកស៊ីបាយ ។  កាលនាងអេត​ដួសសម្លយកមកឲ្យនាងនី​ជា​ម្តាយស៊ី  មានកែ្អក                             មួយ វាឃើញក្បាលពស់ដាក់លើមែកពុទ្រា វាចង់ស៊ីសាច់ពស់ វាបូលថា«ក៏ឡូវៗកេ្លម ក្លមលេចសាច់់                    ប្តីឯង នាងនីកំពុងតែស៊ីបាយលឺកែ្អកបូលដូច្នោះក៏មើលទៅលើ​​​​​ដើម ​ពុទ្រាឃើញក្បាលពស់កេងកង                  លើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភែ្នកតែនាងនីពុំហ៊ាន ​យំ ព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយ ជាមួយគ្នា។ ប្តីឃើញនាងនីស្រក់ទឺកភែ្នកក៏សួរថា៖«ហេតុ​ម្ដេច​​​បានជាស្រក់ទឹកភែ្នក?»។ នាងនីឆ្លើយ                      ថា៖ «ស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹក​ភែ្នក»។ ឯកែ្អកនោះចេះតែបូល«ក៏ឡូវៗ ក៏កេ្លមក្លម លេបសាច់ប្តីឯង ក្បាលដាក់លើមែកពុទ្រា កន្ទុយដាក់លើស្កាក»។ នាងនីមើលទៅលើស្កាកឃើញ កន្ទុយពស់កេងកងនៅទីនោះ ឯប្តីនាង​នីដឹងថា ប្រពន្ធសាហាយ​នឹងពស់កេងកងពិតប្រាកដក៏នឹកក្នុង ចិត្តខឹងចង់សម្លាប់នាង​នី ប៉ុនែ្ត​​ ធើ្វ​មិនឲ្យនាងនីដឹងខ្លួន។
ដល់នាងនីផើម ចាស់ផៃ្ទជិតនិងសំរាល ប្តីបបួលទៅកក់សក់នៅ​មាត់​បឹង។លុះដើរទៅដល់​មាត់បឹង ប្រាប់ប្រពន្ធថា៖ «ទៅទៀត ឲ្យឆ្ងាយពីស្រុកគេយើងនិងកក់សក់​លេងឲ្យសប្បាយតែពីរ​នាក់ម្តង»។ នាងនីមិនដឹងខ្លួនថាប្តីគិតសម្លាប់ខ្លួន ស្មានថាប្តីនាំទៅកក់​សក់​មែន ក៏ដើរចូលទៅ​ក្នុង​ព្រៃឆ្ងាយទៅ​ ។  លុះឃើញកំពុងមួយរាបស្អាតវាលល្អ   ប្តីប្រាប់ប្រពន្ធ​ថា  «កំពង់នេះរាប​សប្បាយ ​​​​យើងឈប់កក់ សក់នៅនេះចុះ»។ ឯនាងនីមិនដឹងថាប្តី គិតសំលាប់​ខ្លួន ក៏អង្គុយកក់ សក់នៅមាត់ច្រាំង។ ប្តីនោះក៏ ហូតដាវកាប់នាងពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់​​ពាក់កណ្តាល ខ្លួនស្លាប់ទៅ។ ពេលនោះឃើញសុទ្ធ តែជាកូនពោះលូនចេញពីពោះនាងនីមក។ប្តីនាងនីក៏កាប់ កូនពស់  នឹងដាវខ្លះកាប់មិនទាន់ ក៏លូន ចូលទៅក្នុងក្រហែងដី  ខ្លះមុជក្នុងទឹក  ខ្លះលូនចូលក្នុង ព្រៃ ព្រោះហេតុនេះបានជាមានពស់ច្រើន បែបច្រើនយ៉ាងមកដល់ឥឡូវនេះ។

យោងពីក្រុមជំនុំទំនៀមទម្លាប់ខ្មែរ


No comments:

Post a Comment