Friday, April 5, 2013

ល្បែងរាវបង្កង



ល្បែង រាវបង្កង ជាល្បែងម្យ៉ាងសម្រាប់កម្សាន្តសប្បាយ នៃពួក កុមារា កុមារីតូចៗ ឬ​ជំ​
ទង់ៗ។ គេលេងនៅពេលរាត្រីខែភ្លឺក៏បាន ចំនួនអ្នកលេងមិនកំនត់។ មុននឹងលេង ​គេ​
បបួលពួក កុមារា-កុមារី អោយបានច្រើនគ្នា។ គេយក ក្រមា រឺកន្សែង ចងខ្ទប់ភ្នែកកុមារ
២ នាក់អោយជិតហើយគេលែងកុមារទាំង ពីរនាក់ នេះអោយដើរវាវរកចាប់គ្នា។ បណ្ដា
​អ្នកទាំង២នេះគេអោយម្នាក់កាន់បំពង់ឬស្សី រឺត្រលោកដូងក៏បានដើរគោះត្រង់នេះ ១
ប៉ូក ត្រង់នោះ ១ប៉ូក ពេល ដែលគោះហើយ អ្នកគោះនោះត្រូវគេចខ្លួនអោយរហ័ស
​ដោយកុំអោយឮស្នូរជើង។ ចំនែកម្នាក់ទៀតជាអ្នករាវរកចាប់អ្នកគោះបំពង់ឬស្សី ឬត្រ
​លោកដូងនោះ កាលណា ឮស្នូរសំលេងគេគោះត្រង់ណា អ្នករាវក៏ស្ទុះទៅស្រវា​ឱប
​ដោយស្មាននៅកន្លែងនោះ រឺកន្លែងក្បែរៗ នោះស្រេចតែកលល្បិចរបស់ខ្លួនយ៉ាងណា
អោយតែចាប់អ្នកគោះបាន។ បើអ្នករាវគេប៉ិនប្រសប់ស្នូរជើងដើរ គេស្ទុះទៅអោបស្មាន
ៗ ត្រង់កន្លែងស្នូរជើងនោះ ជួនក៏រាវចាប់បានជួនកាលក៏មិនបាន។

បើកាលណាអ្នករាវរកចាប់មិនបាន គេទុកអ្នកគោះត្រឡោក នោះជាឈ្នះបើអ្នករាវចាប់
 បាន​គេអោយអ្នករាវជាអ្នកគោះត្រឡោកវិញម្ដង គេលេងរបៀបនេះរហូតដល់ពេល 
ឈប់លេង ឯអ្នកណាជាអ្នកគោះត្រលោកមុន រឺជាអ្នករាវរកមុននោះ ពុំកំណត់ទេស្រេច
លើការព្រមព្រាងគ្នា។ ល្បែងនេះ ជាការហាត់ត្រចៀកអោយស្ទាត់ក្នុងការស្ដាប់សំឡេង
និង មានស្មារតី រឹងប៉ឹងរហ័សដៃ-ជើង

ភូមិកាព្យ
(យោងឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ)

No comments:

Post a Comment