យល់ដឹងអំពីបុណ្យ វិសាខបូជា
វិសាខបូជា គឺជាពិធីបុណ្យប្រពៃណីសាសនា ដែលពុទ្ធសាសនិកជន
ចាត់ទុកថា ជាពិធីមានសារសំខាន់បំផុតក្នុង ចំណោមពិធីបុណ្យឯ
ទៀតដទៃ ក្នុងព្រះពុទ្ធសាសនា ។ ពិធីនេះ ជាការគោរពរំឭកនឹកដល់
ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម
បរមគ្រូនៃយើងៈ ថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត, បានត្រាស់ដឹង និង
បរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ បានកើតឡើងចំថ្ងៃ ១៥កើត ពេញ
បូណ៌មី ដែលមានព្រះចន្ទ្រពេញវង់ ស្ថិតក្នុងខែពិសាខដូចៗគ្នា ខុសតែ
ឆ្នាំប៉ុណ្ណោះ។
បើតាមសៀវភៅ « ព្រះរាជពិធីទ្វាទសមាស » ដែលជាការបោះពុម្ព
ផ្សាយរបស់វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ ក្នុងគ្រិស្តសករាជ ១៩៥១
បានសរសេរកត់ត្រាមកថា បន្ទាប់ពីព្រះពុទ្ធទ្រង់បានរំលត់ខន្ធចូល
កាន់បរិនិព្វានអស់រយៈពេលជាច្រើនរយឆ្នាំទៅហើយនោះ ទើបគេ
សង្កេតឃើញមានពិធីបុណ្យវិសាខបូជានេះ ប្រារព្ធឡើងនៅក្នុងប្រទេស
ឥណ្ឌា។
ចំណែកឯទំនៀមទម្លាប់ នៃការប្រារព្ធពិធីបុណ្យវិសាខបូជា នៅក្នុង
ប្រទេសកម្ពុជាយើងវិញ សៀវភៅ « ព្រះរាជពិធីទ្វាទសមាស » ឬ « ពិធី
បុណ្យទាំង១២ខែ» ដែលរៀបរៀងដោយលោកឧកញ៉ា
ឈឹម ក្រសេម
និង ឃុនឧត្តមប្រីជា ចាប ពិន ក៏បានកត់ត្រាឲ្យដឹងផងដែរថា គឺបានផ្ដើម
ក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី អង្គ ឌួង
គង់
នៅក្រុងឧដុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤។
១១ឆ្នាំក្រោយមក នៅពេលដែលព្រះអង្គ បានលើកទីក្រុងមកតាំងនៅ
ភ្នំពេញ ក្នុងពុទ្ធសករាជ ២៤០៨ ពិធីបុណ្យវិសាខបូជា
ក៏ត្រូវបានប្រារព្ធ
ធ្វើជាទូទៅនៅគ្រប់វត្តអារាមជាប់ជាទំនៀមមកដល់បច្ចុប្បន្ននេះ។
រៀបរៀងៈ រ័ត្នន៍ សេនា (ភូមិកាព្យ)
No comments:
Post a Comment