Saturday, December 15, 2012

ផ្សារ ស៊ីញែក


ផ្សារ ស៊ីឡឹប


ឡាន


ឆាវខ្វៃ




ឆា (ពាក្យចិន) ( កិ. ) ចម្រាញ់, ចំហៀវ ។
ខ្វៃ គឺជាឈ្មោះរបស់មេទ័ពម្នាក់របស់ចិន ពីជំនាន់មុន។
........................................
កាលក្នុងសម័យនោះ (មិនច្បាស់អំពីរាជវង្ស) នៅប្រទេសចិន
មានមេទ័ពម្នាក់ដ៏ខ្លាំងពូកែឈ្មោះថា មេទ័ព ខ្វៃ។ ក្រោយមក
ដោយមានគំនិតក្បត់នឹងរាជការ ក៏ត្រូវបានចាប់ខ្លួន។ មេទ័ព
ខ្វៃ ត្រូវគេយកទៅចងឆ្កាង ធ្វើទារុណកម្ម ទាំងយប់ទាំងថ្ងៃ
ហើយកងទ័ពរាជការ តែងយកកាំបិតវះចៀរយកសាច់របស់
គាត់បន្តិចម្ដងៗ យកទៅដាក់បំពងចំហៀវខ្លាញ់ធ្វើដូចជានំ
រួចយកទៅឲ្យអ្នកទោស ខ្វៃ ស៊ីសាច់ខ្លួនឯងរាល់ថ្ងៃរហូតដល់
អស់ជីវិត។

ក្រោយមក មានអ្នកនំម្នាក់ ដើម្បីធ្វើឲ្យគេចាប់អារម្មណ៍ និង
លក់នំដាច់ផង ក៏បានចាប់ផ្ដើមបង្កើតនំថ្មីមួយ ធ្វើអំពីម្សៅដំឡូង
មី ហើយឆាបំពងយកទៅលក់ ដោយដាក់ឈ្មោះថា នំឆាសាច់
អាខ្វៃ ព្រោះសំដៀងនឹងចំណិតដុំសាច់អាខ្វៃ ដែលគេកាត់យក
មកឆាដូច្នេះដែរ។

នំនោះ លក់ដាច់ខ្លាំងណាស់ អ្នកស្រុកចូលចិត្ត ក្រោយមកបាន
រាលដាលតាមជនជាតិចិន ដែលទៅរកស៊ីនៅគ្រប់ទិសទី ក្នុង
ពិភពលោក រួ​មទាំងមកដល់ស្រុកខ្មែរយើងផងដែរ ហើយនាំគ្នា
ហៅនំនេះខ្លីថា «នំឆាខ្វៃៗ» រហូវដល់បច្ចុប្បន្ននេះ។

លួចសព


Thursday, November 29, 2012

Wednesday, November 28, 2012

បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ




          ដើមកំណើតបុណ្យនេះ  មិនមានឯកសារណាមួយបានបរិយាយថា
ចាប់ធ្វើពីសម័យណាទេ។ ប៉ុន្តែក្នុងគម្ពីរ តិរោកុឌ្ឌសូត្រ បានបរិយាយថាព្រះ
បាទពិម្ពិសារ   មានពួកញាតិមួយក្រុម   បានបំពេញទានមិនបរិសុទ្ធ   គឺស៊ី
បាយមុនលោក លុះចាកលោកទៅកាន់លោកខាងមុខ ក៏កើតទៅជាប្រេត។
លុះដល់ព្រះសម្ពុទ្ធព្រះនាម  កុក្កសន្ធោ  បានត្រាស់ដឹងឡើងក្នុងលោក ពួក
ប្រេតទាំងនោះទៅសួរព្រះអង្គថា​ ៖​   ចុះយើងខ្ញុំកាលណា   បានអាហារបរិ​
ភោគ?  ព្រះពុទ្ធត្រាស់ថា៖​  ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថា
គតអ្នកទាំងឡាយ មិនត្រូវបានអាហារបរិភោគទេ។
          លុះដល់ព្រះពុទ្ធព្រះនាម  នាគមនោ  បានត្រាស់ដឹង  ពួកប្រេតទាំង
នោះ នាំគ្នាទៅសួរទៀត។ ព្រះពុទ្ធព្រះនាម នាគមនោក៏ត្រាស់ប្រាប់ដូចព្រះ
ពុទ្ធមុនទៀត ។ ពេលព្រះពុទ្ធព្រះនាម កស្សបោ បានត្រាស់ដឹងក៏មានហេតុ 
ដូចគ្នា។ ទើបមកដល់ព្រះសម្ពុទ្ធព្រះនាម សមណគោត្តមយើងនេះព្រះអង្គ
ទ្រង់ត្រាស់ថា «​ ចាំមើលព្រះបាទពិម្ពិសារជាញាតិ របស់អ្នកទាំងឡាយទ្រង់​
ឱ្យទានដល់តថាគត ​  នោះនឹងញាំងអាហារឱ្យសំរេចដល់អ្នកទាំងឡាយ»
          លុះព្រះបាទពិម្ពិសារបានថ្វាយទានជាដំបូង ហើយមិនផ្សាយទៅឱ្យ
ពួកញាតិ ក៏ស្រាប់តែពួកប្រេតជាញាតិទាំងឡាយនោះយំស្រែកទ្រហឹងក្នុង
ពេលរាត្រីនោះ។ ព្រះបាទពិម្ពិសារស្តេចយាងទៅកាន់​វត្តវេឡុវ័នហើយទូល​​
សួរព្រះពុទ្ធ ព្រះអង្គត្រាស់ថា «​ពួកប្រេតជាញាតិ របស់ព្រះអង្គនាំគ្នាយំទារ
អា​ហារ ព្រោះពួកប្រេតទាំងនោះ ត្រូវបានអាហារបរិភោគក្នុងសាសនាតថា
គត»។  ប៉ុន្តែព្រះអង្គបានធ្វើបុណ្យហើយមិនបានផ្សាយផលទៅឱ្យ ។ ពេល
ព្រះអង្គបានជ្រាបហើយ ក៏ចាត់ចែងធ្វើបុណ្យបញ្ជូនទៅឱ្យ ។ ពួកប្រេតទាំង
នោះក៏បានទទួលផលក្នុងពេលនោះហើយ ។

 
ពិធីបុណ្យ
          ពេលរសៀលថ្ងៃ​​ ១៥​ កើត  ខែភទ្របទ  ពុទ្ធបរិស័ទបានមកជួបជុំគ្នា​
នៅសាលាឆាន់។​​​ អ្នកដែលទទួលបន្ទុកចំណាយប្រាក់កាសក្នុងការទិញម្ហូប
អាហារ ភេសជ្ជៈ  ឬរណ្តាប់រៀបចំពិធីសំរាប់ថ្ងៃទី១  គឺថ្ងៃ១ រោច ខែភទ្របទ
ដែលគេនិយមហៅថាកាន់បិណ្ឌ  គឺ​​​​​​​​​​​​​​​​បិណ្ឌ ១  ត្រូវមកកាន់ទីវត្តដើម្បីដំ​ណើរ
ការពិធីដូចគេទៅ ៖
          ១ - អ្នកកាន់វេន  និងពុទ្ធបរិស័ទទាំងអស់  នាំគ្នារៀបចំបាយបិណ្ឌ ។
បាយបិណ្ឌ  គឺជាបាយដែលគេដាំពីអង្ករ   ដំណើបហើយពួតលាយជាមួយ
គ្នានេះដែរ គេត្រូវរៀបចំពានបិណ្ឌ ឬហៅជើងបិណ្ឌនោះជាពីរចំណែកទុក
ប្រគេនព្រះសង្ឃមួយចំណែក  សំរាប់ឧទ្ធិសដល់អ្នកដែលចែកឋានទៅ និង
ជូនអាចារ្យមួយចំណែក   នៅថ្ងៃកាន់បិណ្ឌរបស់គេ   ដើម្បីជាការដឹងគុណ
ដែលលោកហត់នឿយជួយចាត់ចែងពិធី ។ ការរៀបជើងបិណ្ឌ មានដាក់ផ្លែ
ឈើគ្រប់មុខ នំ អង្ករ ប្រាក់កាសខ្លះតាមសទ្ធា និងចំណូលចិត្តរបស់អ្នកកាន់
បិណ្ឌ ឬអ្នកដទៃផ្សេងទៀត ដែលគេបានយកមកដាក់ចូលរួមជាមួយដែរ ។
គេពួតបាយធ្វើជាផ្កាបិណ្ឌទៀត  កំណត់រាប់តាមចំនួនវេនបិណ្ឌ   ឧបមា
ថ្ងៃបិណ្ឌ ៥ គេធ្វើ ៥ ថ្ងៃបិណ្ឌ ១០ គេធ្វើ១០ដែរ ។ ផ្កាបិណ្ឌនេះគេធ្វើដោយ
សន្លឹកចេកកេវជាកន្ទោង  រួចកាត់ចេកទុំមួយចំណិត ញាត់ត្រង់កំពូលស្រួច
ហើយញាត់បាយដំណើប  រហូតដល់ពេញ រួចបានផ្កាប់បញ្ឈរចេញជារាង
សាជី  គេដោតទង់តូចៗ  និងផ្កាចម្រុះគ្រប់ពណ៌ពីលើជាលំអ សំរាប់ឧទ្ធិស
ថ្វាយដល់ព្រះចូឡាមណីចេតិយ ។
          ២ - នៅពេលព្រលប់ លោកអាចារ្យអ្នកកាន់វេន  និងពុទ្ធបរិស័ទទាំង
អស់ប្រារឰធ្វើពិធីថ្វាយបង្គំព្រះ   និងឧទ្ទិសហៅដួងព្រលឹង   អ្នកដែលចែក
ឋានទៅអញ្ជើញមកទទួលកុសល និងសូត្រប្រតិស្ថានបាយបិណ្ឌ ។
          ៣ - ព្រះសង្ឃនិមន្តចូលក្នុងសាលាឆាន់     ដើម្បីសូត្រធម៌ចំរើនព្រះ
បរិត្ត និងឧទ្ទិសកុសលបាច ទឹកមន្ត គឺពិធីក្រុងពាលីបាយបិណ្ឌ ។
          ៤ - ព្រះសង្ឃទេសនាច្រើនទេសន៍  ពីអានិសង្សនៃកុសលដែលបាន ឧទ្ទិសដល់អ្នកចែកឋាន ​​    ពីកុសលផ្សេងៗ    ដែលពាក់ព័ន្ធដល់ពិធីកាន់​
បិណ្ឌ -ភ្ជុំបិណ្ឌ ។
          ៥ - ព្រះសង្ឃ  (ប្រធានសង្ឃ)  ប្រទានឱវាទខ្លះៗ សំរាប់កម្មវិធីបុណ្យ
នាវេលាទៀបភ្លឺ ។   ថ្ងៃស្អែក ពេលជិតភ្លឺវេលាប្រហែលម៉ោង៤ព្រះសង្ឃទូង
ស្គរជាសញ្ញាដាស់ឱ្យភ្ញាក់ពីដំណេក ដើម្បីដំណើរការពិធីបន្តដូចតទៅ ៖
          - ព្រះសង្ឃចូលក្នុងព្រះវិហារសូត្រធម៌ថ្វាយបង្គំព្រះ។ រីឯពុទ្ធបរិស័ទ
និងអ្នកកាន់វេនបិណ្ឌ  នាំគ្នាចូលទៅសាលាឆាន់ អុជទៀន ធូប រៀបចំបាយ
បិណ្ឌ និងថ្វាយបង្គំព្រះ ។
          - ព្រះសង្ឃ  និមន្តពីព្រះវិហារចូលមកកាន់សាលាឆាន់    ដើម្បីសូត្រ
បរា​ភវសូត្រ ដែលគេនិយមហៅកាត់ថា «សូត្របរា»។ បរាភវសូត្រនេះ គឺជា​
ធម៌ដែលចែងពីរឿងវិនាស ១២ ប្រការ  មានអំពើផិតក្បត់   ការលេងល្បែង
៣ប្រការ ស្រី ស្រា ល្បែង ការមិនត្រេកអរក្នុងធម៌ អ្នកមានទ្រព្យសម្បត្តិមិន
ចិញ្ចឹមមាតាបិតា ការសេពគប់បុគ្គលពាល ៘
          - សូត្របរាចប់  ព្រះសង្ឃបង្សុកូល  និងឧទ្ទិសបាយបិណ្ឌដល់ ប្រេត
នរក ។   ក្រោយពេលព្រះ   សង្ឃសូត្រចប់អាចារ្យវាយគងហើយភ្លេងពិណ
ពាទ្យចាប់កំដរពិធី។
          - ភ្លេងប្រគុំកំដរជាហូរហែ    ព្រមគ្នាជាមួយព្រះសង្ឃសូត្រធម៌ឧទ្ធិស
ជាបន្តបន្ទាប់នោះ  ពួកពុទ្ធបរិស័ទទាំងអស់កាន់ចានបាយបិណ្ឌរៀងៗ  ខ្លួន
ដើរដំរង់ទៅព្រះវិហារ   ដើម្បីប្រទក្សិណ  ៣ជុំ ព្រះវិហារ   ដែលគេហៅថា
«បោះបាយបិណ្ឌ»។ពេលដើរជុំវិញព្រះវិហារនោះ គេត្រូវដុតធូបប្រាំសរសៃ
នៅលើចានបាយបិណ្ឌ ។ ឱកាសដើរព័ទ្ធបានមួយជុំ អាចារ្យប្រកាសថា អនុ
មោទនា  លោកអើយ ! ទាំងអស់គ្នាស្រែកទទួលថា  សាធុ ! រួចគេចាប់យក
បាយមួយដុំដាក់ទៅលើដី   ឬបោះគ្រវែងទៅកាន់ទីឆ្ងាយ   ហើយដោតធូប
មួយសរសៃ ដោតផ្កាឈូក ឬផ្កាផ្សេងៗ មួយទងនៅលើដីដែរ ។   គេធ្វើបែប
នេះគំរប់ ៣ដង ។  រីឯបាយបិណ្ឌ  និងធូបនៅសល់ គេនាំយកតាម អាចារ្យ
ដែលអញ្ជើញចេញទៅក្រៅវត្ត ទៅកាន់ទីដែលនៅជិតខ្ទមអ្នកតា  ឬក្រោម 
ដើមឈើ ធំៗ   ហើយអុជធូប    និងចាក់បាយបិណ្ឌទាំងអស់នោះទៅលើដី
ដើម្បីឱ្យខ្មោចដែលគ្មានបងប្អូនធ្វើបុណ្យបញ្ជូនឱ្យ ។  អាចារ្យបានហាមមិន
ឱ្យលាងចាន   និងលាងដៃនៅទីនោះឡើយ   ព្រោះហាក់ដូចជាអសីលធម៌
ដល់ខ្មោចដែលកំពុងទទួល។ បន្ទាប់ពីចាក់បាយបិណ្ឌទៅលើដីអស់គ្រប់គ្នា
ហើយអាចារ្យធ្វើពិធីបង្សុកូល  ច្រូចទឹកលើនំចំណី  និងបាយបិណ្ឌឱ្យប្រេត
ទាំងនោះ ដែលមកចាំទទួលដែរតែគ្មានញាតិសន្តានឧទ្ទិសឱ្យ។
          - បន្ទាប់ពីចប់កិច្ចក្រៅវត្ត   ពុទ្ធបរិស័ទទាំងអស់បានចូលមកកាន់សា
លាឆាន់វិញ ដើម្បីរៀបចំប្រគេនព្រះសង្ឃឆាន់ពេលព្រឹក។
          - ព្រះសង្ឃបានរៀបចំពិធីបង្សុកូលដើម្បីឱ្យពុទ្ធបរិស័ទរាប់បាត្រ។
          - ចាប់ពីម៉ោង ៨ព្រឹកទៅគេសង្កេតឃើញថា  មានអ្នកស្រុក អ្នកភូមិ
បានយកបាយ ម្ហូប នំចំណី ផ្លែឈើ  គ្រប់មុខជាបន្តបន្ទាប់ដើម្បីប្រគេនព្រះ
សង្ឃឆាន់ត្រង់ និងរាប់បាត្រជាបណ្តើរៗ រហូតដល់ម៉ោង១១។
          - ម៉ោង១១អាចារ្យទូងស្គរម្តងទៀតដើម្បីប្រជុំព្រះសង្ឃឆាន់ថ្ងៃត្រង់។
          - ពុទ្ធបរិស័ទប្រជុំគ្នាថ្វាយបង្គំព្រះ   និងសមាទានសីលចប់ព្រះសង្ឃ
ធ្វើពិធីដារឆ្លង ដើម្បីជាកិច្ចបញ្ចប់បុណ្យនៃវេននីមួយៗ។
          កម្មវិធីដែលដំណើរការបានកន្លងមកហើយនោះ  បានអនុវត្តជាបន្ត
បន្ទាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ គឺវេនទី១ ឬបិណ្ឌ១ រហូតដល់វេនទី១៤ឬបិណ្ឌ
១៤។ ចំណែកថ្ងៃទី ១៥រោច ខែភទ្របទ ជាថ្ងៃបង្ហើយគេហៅថា  «ភ្ជុំ​បិណ្ឌ»
ព្រោះគឺជាការប្រជុំអ្នកកាន់វេនព្រមទាំងពុទ្ធបរិស័ទដើម្បីឆ្លងបញ្ចប់បុណ្យ។
ឯកិច្ចឆ្លងកុសលនេះ   គេរៀបចំដូចវេននីមួយៗដែរ   គ្រាន់តែថ្ងៃទី ១៥ អ្នក
កាន់វេនមកចូលរួមគ្រប់គ្នា  ចំណែកពុទ្ធបរិស័ទ  ក៏បានមកចូលរួមច្រើនកុះ
ករលើសថ្ងៃមុនៗ ។
          ចំណែកតាមគេហដ្ឋាន   នៅពេលក្របីចូលក្រោល   ប្រជារាស្ត្រខ្មែរ
បានរៀបចំសែនដូនតា ដោយមានរៀបកំរាលសពីលើខ្នើយប្រវែងប្រហែល
ពីរម៉ែត្រ   ដាក់សំលៀកបំពាក់ឆ្វេងស្តាំ ។   រណ្តាប់ហូបចុកមាន   ម្លូស្លាបារី
បង្អែម  ចំអាប  ផ្លែឈើ  ភេសជ្ជៈ  និងទឹកមួយផ្តិលបង់ផ្កាម្លិះផង ។  នៅលើ
ចាន ម្ហូបអាហារ  ផ្លែឈើសុទ្ធតែបានអុជធូបមួយសរសៃ ដើម្បីឱ្យបានជ្រាប
ហើយ អុជទៀនបំភ្លឺព្រោងព្រាតផង។ នៅពេលល្ងាចនោះដែរ  គេបានយក
ស្រទបចេក    ឬដើមចេកមករចនាធ្វើជាទូក   ឬសំពៅទុកសំរាប់ព្រឹកស្អែក
ពេលព្រះអាទិត្យជិតរះច្បាស់   ដើម្បីជូនដូនតាជិះត្រឡប់វិលទៅទីស្នាក់អា
ស្រ័យវិញ ។  នៅលើទូក ឬសំពៅនោះដែរ  គេដាក់ថង់តូចៗដែលមានដាក់
ស្រូវ  អង្ករ  អំបិល  ពោត  សណ្តែក  ល្ងឆៅ… សំរាប់ទុកជូនដូនតាហូបចុក
បន្តទៀត ។

(ដកស្រង់ពីពិធីទ្វារទសមាស)

រាជធានីភ្នំពេញ





          ភ្នំដែលសន្មត់ជានាមទីក្រុងរបស់ខ្មែរ គឺទី​ក្រុង​ ភ្នំពេញ សព្វថ្ងៃ កើតមានតាំង
ពីមុនពេលស្ថាបនាព្រះរាជវាំង ដោយមានរឿងដំណាលថា ៖
     
          ក្នុងកាលកន្លងទៅហើយ គ.ស ១៣៧២  មានយាយចាស់ម្នាក់ឈ្មោះ ពេញ
ជាអ្នកមានភោគសម្បត្តិបរិបូណ៍   មានទីលំនៅនៅក្បែរមាត់ច្រាំងទន្លេបួនមុខ ។  ផ្ទះ
គាត់សង់នៅលើទីទួលមួយ ខាងកើតភ្នំតូចមួយ ។ ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំង
ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែ ឃើញដើមគគីរ
មួយធំអណ្តែតមកច្រាំងហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះ
តែអណ្តែតវិលវល់  នៅក្បែរមាត់ច្រាំងនោះ ។ ដូនពេញឃើញដូច្នោះគាត់ប្រញាប់រត់
ទៅ អំពាវនាវហៅអ្ឋក្នជិតខាងឱ្យមកជួយទាញយកដើមគគីរនោះ។
          អ្នកជិតខាងក៏នាំគ្នាយកពួរទៅចងហើយអូសរំកិលបន្តិចម្តងទាល់តែមកដល់
លើមាត់ច្រាំង ។   ពេលដែលដូនពេញយកកំណាត់ឈើ   ទៅកោសកៀរសំអាតភក់
ចេញ  គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូបបួន អង្គតូចៗធ្វើអំពី
សម្រិត   និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម  ទេវរូបនោះទ្រង់ឈរព្រះហស្តម្ខាងទ្រង់ដំ
បង ព្រះហស្តម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។

          ដូនពេញនិងអ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ដោយរើស
បានរបស់ជាទីគោរព  ក៏នាំគ្នាដង្ហែរព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញ   ដូន
ពេញចាត់ការសង់ខ្ទមតូចមួយតំកល់ជាបណ្តោះអាសន្ន ។ ថ្ងៃក្រោយមក ដូនពេញអំ
ពាវនាវឱ្យអ្នកជិតខាង  ជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះ  ឱ្យទៅជាភ្នំ
មែនទែន។  បន្ទាប់ពីនោះគាត់ឱ្យគេអារឈើគគីរនោះ  ធ្វើជាសសរវិហារ  ដែលគាត់
បំរុងនិងសង់លើភ្នំនោះ ។  ក្នុងគ.ស ១៣៧២ ដូនពេញនិងអ្នកស្រុកច្រើននាក់ ស្រុះ
ស្រួលបបួលគ្នាសង់វិហារមួយខ្នង    ប្រក់ស្បូវភ្លាំងនៅលើកំពូលភ្នំនោះ   ហើយគាត់
ដង្ហែរព្រះពុទ្ធរូបសំរិទ្ធទាំងបួនអង្គទៅដំកល់ទុកក្នុងវិហារនោះ។ ចំណែកទេវរូបថ្មមួយ
អង្គ  គាត់ដង្ហែទៅដំកល់ទុកលើអសនៈមួយនៅជើងភ្នំខាងកើត   ហើយគាត់យល់ថា
ទេវរូបនោះអណ្តែតទឹករសាត់មកពីស្រុកលាវ   និងមានមាឌបែបភាពដូចលាវគាត់ក៏
សន្មត់ថា «​អ្នកតាព្រះចៅ»។ នាមនោះ ជាប់មកដល់សព្វថ្ងៃនេះ។

          កាលសាងវិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់លើជើងភ្នំនោះក្នុងទិស​​ ខាងលិចទើបកើតមានឈ្មោះថា វត្តភ្នំដូនពេញ ដែលសព្វថ្ងៃហៅកាត់ខ្លីថា វត្តភ្នំ តាំង
ពីពេលនោះរហូតមកដល់សព្វថ្ងៃ ។  ឯព្រះពុទ្ធរូបទាំងបួន ព្រះអង្គនិងអ្នកតាព្រះចៅ 
នោះ   បានបញ្ចោញឥទ្ធិឫទ្ធិឱ្យឃើញពូកែសក្តិសិទ្ធណាស់   អ្នកណាបន់ស្រន់ក៏បាន
សំរេចបំណងពិត (នេះជាជំនឿរបស់អ្នកស្រុក) ។

          នេះហើយ ជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង ៦០ឆ្នាំ បាន
កើតជាទីក្រុងរបស់ស្តេចខ្មែរយ៉ាងស្តុកស្តម្ភ។

​​​          ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី១
          ព្រះរាជពង្សាវតារបស់ប្រទេសកម្ពុជាចែងថា  ព្រះបាទសម្តេច  
ព្រះបរមរាជា 
(ពញាយ៉ាត)  ទ្រង់គ្រប់គ្រងព្រះរាជសម្បត្តិគង់នៅក្នុងព្រះរាជវាំងមហានគរ (នគរធំ) 
បាន ១៥ ឆ្នាំ លុះមកដល់គំរប់ ១៦ ឆ្នាំ   នៃរជ្ជកាលរបស់ព្រះអង្គ  ទើបទ្រង់មានព្រះ 
យោបល់ថា នឹងទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបាន  ក៏មានព្រះបញ្ជាឱ្យសាង ព្រះរាជវាំងថ្មីនៅទួលបាសាណ  ក្នុងខេត្តស្រីសឈរ  ដែលសព្វថ្ងៃហៅថា  ស្រុកស្រី 
សន្ធរ ខេត្តកំពង់ចាម ។  នៅថ្ងៃ១៣រោច  ខែមិគសិរ  ឆ្នាំជូតចត្វាស័ក ព.ស ១៩៧៦ 
ច.ស ៧៩៤ គ.ស ១៤៣២។ ព្រះបាទសម្តេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់ស្តេច យាងចេញចាកមហានគរមួយអន្លើរ  ដោយរាជាសេវកាមាត្រ  នាម៉ឺនសព្វមុខមន្ត្រីជា 
ដើម  ដោយព្រះទីនាំងតាមជលមាគ៌ាមក លុះដល់ថ្ងៃ ១៥កើត ខែបុស្ស ឆ្នាំជូត ចត្វា 
ស័ក លុះស្តេចយាងដល់ទួលបាសាណ  ស្តេចគង់នៅជាសុខ  សំរាន្តក្នុងព្រះរាជវាំង
 បាសាណនោះ បានត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ ដោយទឹកទន្លេចេះតែឡើងលិចទីនោះ
 រាល់ឆ្នាំ  ទើបព្រះអង្គមានព្រះរាជបញ្ជាឱ្យសម្តេច  ពញាកែ  និង ឧកញ៉ាហោរ៉ាធិបតី  
ខៀវ ព្រមដោយមន្ត្រីឯទៀតខ្លះផងដែលស្គាល់ទីដី មានជយភូមិ  ឱ្យទៅពិនិត្យមើល 
ទីដីនៅជិតភ្នំដូនពេញ ឃើញថាទីដីនៅទិសអាគ្នេយ៍ភ្នំដូនពេញជយភូមិល្អ ព្រះអង្គក៏ មានព្រះរាជបញ្ជាឱ្យកសាងព្រះរាជវាំងថ្មីនៅទីត្រង់នោះ។ នៅថ្ងៃទី៩កើត ខែពិសាខ 
ឆ្នាំខាល ឆស័ក ព.ស ១៩៧៨ ច.ស ៧៩៦ គ.ស ១៤៣៤ ព្រះបាទសម្តេចព្រះបរម 
រាជា (ពញាយ៉ាត)  ស្តេចយាងចាកចេញពីរាជវាំងបាសាណ  ថ្ងៃ ១៥កើត ខែពិសាខ ចូលគង់រាជវាំងថ្មីនាទិសអាគ្នេយ៍ ភ្នំដូនពេញ ។ នៅថ្ងៃ១១រោច ខែពិសាខ ឆ្នាំម្សាញ់ 
ន.ពស័ក ព.ស១៩៨១ ច.ស៩៧៩ គ.ស១៤៣៧  ព្រះអង្គប្រទាន  នាមក្រុងថ្មីនោះ 
ថា  ក្រុងចតុមុខមង្គល   ឯទន្លេបួនមុខដែលគេធ្លាប់ហៅថា  ទន្លេច្រាបឈាមមកយូរ 
ហើយនោះ  ទ្រង់ប្រទានឈ្មោះថា ទន្លេចតុមុខបូព៌ាវិញ ៘ និង ៘  ព្រះអង្គ ព្រះរាជបញ្ជាឱ្យឧកញ៉ាតេជោ ស្រី ចៅហ្វាយស្រុកសំរោងជាអ្នកកាន់ការលើកដីចាក់ 
លុបបំពេញទីក្រុងថ្មី ឱ្យយកដីចាក់បំពេញ ភ្នំដូនពេញឱ្យរីកធំខ្ពស់ឡើងទៀតផង។ ទី ក្រហូងជ្រៅដែលកើតពីការជីកយកដីនោះ ជាប់មានឈ្មោះថាបឹងតេជោ រៀងមកគឺទី ដីត្រង់ផ្សារថ្មីសព្វថ្ងៃនេះ៘ ទ្រង់មានព្រះរាជបញ្ជាឱ្យឧកញ៉ា ផ្លុង ចៅហ្វាយស្រុក 
បាទី   កាន់ការជីព្រែកមួយនៅខាងត្បូងភ្នំដូនពេញដែលជាប់មានឈ្មោះថា  ព្រែកឱ្យ  
កញ៉ាផ្លុង ហៅចំណេរកាលតមកហៅថា ព្រែកពាមផ្លុង គឺត្រង់កន្លែងសួនវែងសន្លឹម នៅខាងកើតព្រះសក្យមុនីចេតិយ្យសព្វថ្ងៃនេះ ៘ ​  ព្រះបាទសម្តេចព្រះបរមរាជា 
(ពញាយ៉ាត)   ទ្រង់មានព្រះរាជបញ្ជាឱ្យកសាងវិហារលើទឹកដីខ្ពស់  ដែលចាក់ថែមថ្មី ត្រង់កន្លែងវិហារចាស់របស់ដូនពេញ     ឱ្យកសាងព្រះចេតិយ្យធំៗ២ខាងក្រោយព្រះ 
វិហារ ៘ ទ្រង់បញ្ញតិឱ្យហៅ វត្តភ្នំដូនពេញ វត្តព្រះចេតិយ្យបពិត្រ ដូច្នេះវិញ (លុះ 
ចំណេរកាលតមក  មហាជនបែរជាហៅវត្តនេះថា  វត្តភ្នំដូនពេញ, អ្នកខ្លះហៅថា វត្ត 
ភ្នំពេញ, ឬថា វត្តភ្នំ ជាប់រៀងមក)។ ទ្រង់មានព្រះរាជបញ្ជាឱ្យកសាងវត្ត៦ផ្សេងទៀត 
គឺៈ ១-វត្តកោះ នៅត្រង់ទិសខាងកើត  ឆៀងអាគ្នេយ៍ ភ្នំដូនពេញ។  ២-វត្តលង្ការ នៅ ទិសខាងកើតឈាងឥសានភ្នំពេញ ៣-វត្តព្រះពុទ្ធឃោសាចារ្យ នៅត្រង់ទិសខាងត្បូង
​ព្រែកចិនដំដែក នាទិសខាងជើងភ្នំដូនពេញ (បានជាព្រះរាជទាននាមវត្តទាំងបីដូច្នេះ​​ ដើម្បីឱ្យសមនឹងដំណើររឿងដែលថា     ព្រះពុទ្ធឃោសាចារ្យ   ទៅចំលងគម្ពីរពីកោះ 
លង្ការ)។  ៤- វត្តពាមផ្លុង  នៅត្រង់ទិសអាគ្នេយ៍ភ្នំដូនពេញ  ជិតជាប់និងមាត់  ព្រែក 
ឧកញ៉ាផ្លុង  ឆ្ងាយបន្តិចពីវត្តកោះ ។  ព្រះពុទ្ធរូបអង្គធំដែលដំកល់ទុកក្នុងព្រះវិហារវត្ត ពាមផ្លុងនោះមានព្រះនាមថាព្រះស្រការលេញព្រោះគេបិទមាសរំលេចមានសណ្ឋាន 
ស្រដៀង និងស្រការត្រីលេញ ។ ៥-វត្តឧណ្ញាលោម ដែលមាននាមនេះស្រេចស្រាប់ 
ពីយូរណាស់មកហើយ ជានាមនៃព្រះចេតិយ្យដែលបញ្ចុះព្រះឧណ្ណាលោម (រោមប្រជុំ 
ចិញ្ចើម)  នៃព្រះអស្សជិតត្ថេរ  នៅចំកណ្តាលព្រះចេតិយ្យទាំង ៥   ខាងលិចវិហារវត្ត ឧណ្ណាលោមសព្វថ្ងៃនេះ ។ ៦-វត្តខ្ពបតាយ៉ង ដោយនាមតាម្នាក់ឈ្មោះ យ៉ង ដែលជា 
អ្នកជីកខ្ពប លុះចំណេរកាលមក  វត្តខ្ពបតាយ៉ង គឺ វត្តបុទុមវត្តី សព្វថ្ងៃនេះ ។
  
          បន្ទាប់ពីនោះព្រះបរមរាជា(ពញាយ៉ាត)ព្រះអង្គមានព្រះរាជបញ្ជាឱ្យជីកព្រែក 
មួយទៀត   នៅទិសខាងត្បូងព្រះបរមរាជវាំង  ហើយឱ្យលើកកំពែងព័ទ្ធជុំវិញក្រុង ។ ព្រែកនៅខាងត្បូងឱ្យឈ្មោះថា  ព្រែកតាកែវនៅខាងលិចព្រែកនោះមាន អូរមួយហៅ 
ថាអូរគ ។  មានព្រែកមួយនៅខាងជើងភ្នំហៅថាព្រែកពុំពាយ   ប៉ុន្តែដោយហេតុត្រង់ នោះមានរោងចិនដំដែក  ទើបព្រែកពុំពាយនោះ   ក្លាយឈ្មោះទៅជាព្រែកចិនដំដែក 
វិញ ។  នៅតាមមាត់ទន្លេបួនមុខព្រះរាជាទ្រង់មានព្រះរាជ  បញ្ជាឱ្យលើកដីជាកំពែង ដើម្បីការពារទឹកទន្លេកុំឱ្យឡើងលិចទីក្រុង ។ ខាងក្នុងកំពែងទីក្រុងថ្មីនេះ ពួកអ្នករាជ 
ការ និងអ្នកស្រុកសង់ផ្ទះសំបែងបានតាមចិត្ត។ ឯភូមិខាងលិចទីក្រុង សុទ្ធតែជាវាល 
ស្រែ។  បួនឆ្នាំក្រោយមកព្រះនរាយរាជា  ជាព្រះរាជបុត្រច្បងនៃព្រះបរមរាជា (ពញា 
យ៉ាត)  ត្រូវបានតាំងជាព្រះឧបរាជ   ហើយទ្រង់ទៅកសាងប្រាសាទគង់  នៅឯជាយ 
រលួស ។   ក្នុងពេលជាមួយគ្នានោះ  ព្រះស្រីរាជា  ជារាជបុត្របន្ទាប់នៃព្រះបរមរាជា 
(ពញាយ៉ាត)  ទ្រង់គង់នៅទីខាងលិចអូរគ  លើទួលមួយដែលជាប់នាមហៅថា  ទួល 
ព្រះស្រី នៅខាងជើងវត្តព្រះពុទ្ធមានបុណ្យ។

        ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី២

          នៅថ្ងៃព្រហស្បតិ៍ ៤ កើត  ខែបុស្ស  ឆ្នាំឆ្លូវ  សប្តស័ក  ព.ស ២៤០៩  ម.ស.
១៧៨៧  ច.ស. ១២២៧  គ.ស. ១៨៦៥  ម៉ោង ៩ ព្រឹក ព្រះបាទនរោត្តម បរមរាម
ទេវតា (ព្រះសុវណ្ណកោដ្ឋ) ស្តេចយាងចាកចេញព្រះបរមរាជវាំង ស្រះសរពើយុត្តក្រុង ឧត្តុង្គមានជ័យមកគង់ក្រុងភ្នំពេញ ចតុមុខនគរ ការកសាងទីក្រុងភ្នំពេញក្នុរជ្ជកាល
ព្រះករុណា នរោត្តមនេះជាការសាងលើក ទី២ តពីទី១ ​ ក្នុងរជ្ជកាលព្រះបរមរាជា (ព
ញាយ៉ាត) បានប្រកបដោយជោគជ័យសិរី មង្គលរុងរឿង ចំរើនស្ថិតស្ថេររហូតមកដល់
សម័យបច្ចុប្បន្ន ។

ដក​ស្រង់​ពីសៀវភៅ​ប្រជុំំ​រឿង​ព្រេង​ខ្មែរ