សាកល្បងយល់ដឹង.....
«អដ្ឋរស្ស»(ប្រាំបីជ្រុង), «អដ្ឋារស» (១៨)....
មានការយល់ច្រឡំចំពោះអត្ថន័យរបស់វិហារមួយ (វិហារអដ្ឋរស្ស)ដែលស្ថិតនៅលើកំពូលភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ)ទាំងការសសេរទៀតផង។
អដ្ឋរស្ស (...រ៉ស់) មានន័យថាប្រាំបីជ្រុង គឺគេអាចមើលឃើញព្រះវិហារនេះ ពីគ្រប់ទិស
ទាំងប្រាំបី (ជាការឲ្យន័យនៃការចាប់ផ្ដើមកសាង)។
ទាំងប្រាំបី (ជាការឲ្យន័យនៃការចាប់ផ្ដើមកសាង)។
ប៉ុន្តែ ក៏មានអ្នកសសេរជា អដ្ឋារស គឺ ១៨ (គ្មានពាក្យថាជាជ្រុង ឫសម្គាល់លើអ្វីឡើយ) និងបញ្ជាក់ហេតុផលថាព្រះពុទ្ធរូបធំ ដែលគេបានកសាងតម្កល់នៅក្នុងព្រះវិហារនោះ
មានកំពស់ ១៨ ហត្ថ (ពាក្យសសេរនេះ គឺមានក្នុងរឿងព្រេងនិទានរបស់ខ្មែរ)។
មានកំពស់ ១៨ ហត្ថ (ពាក្យសសេរនេះ គឺមានក្នុងរឿងព្រេងនិទានរបស់ខ្មែរ)។
បើទោះយ៉ាងបែបនេះក្ដី ក៏មិនអាចមានន័យគ្រប់គ្រាន់ដូចអដ្ឋរស្ស (៨ជ្រុង) ដែរ ពីព្រោះ
ថា អដ្ឋរស គឺ ១៨ ទទេតែប៉ុណ្ណោះ។
ថា អដ្ឋរស គឺ ១៨ ទទេតែប៉ុណ្ណោះ។
ម៉្យាងទៀត កុំឆ្ងល់ថាហេតុដូចម្ដេច បានជាភ្នំនេះមានឈ្មោះច្រើនម៉្លេះ?។ «ឧដុង្គ» គឺជាឈ្មោះដើមរបស់ភ្នំ, «ព្រះរាជទ្រព្យ» ជាការហៅខាងក្រោយបន្ទាប់ពីការសាងចេតិយ
ព្រះរាជទ្រព្យរបស់ព្រះចៅក្រុងកម្ពុជា, ឯ «អដ្ឋរស្ស» គឺជាឈ្មោះព្រះវិហារដែលនៅលើកំពូលភ្នំនោះឯង។
ព្រះរាជទ្រព្យរបស់ព្រះចៅក្រុងកម្ពុជា, ឯ «អដ្ឋរស្ស» គឺជាឈ្មោះព្រះវិហារដែលនៅលើកំពូលភ្នំនោះឯង។
រ័ត្នន៍ សេនា