ដើមកំណើតបុណ្យនេះ មិនមានឯកសារណាមួយបានបរិយាយថា
ចាប់ធ្វើពីសម័យណាទេ។ ប៉ុន្តែក្នុងគម្ពីរ តិរោកុឌ្ឌសូត្រ បានបរិយាយថាព្រះ
បាទពិម្ពិសារ មានពួកញាតិមួយក្រុម បានបំពេញទានមិនបរិសុទ្ធ គឺស៊ី
បាយមុនលោក លុះចាកលោកទៅកាន់លោកខាងមុខ ក៏កើតទៅជាប្រេត។
លុះដល់ព្រះសម្ពុទ្ធព្រះនាម កុក្កសន្ធោ បានត្រាស់ដឹងឡើងក្នុងលោក ពួក
ប្រេតទាំងនោះទៅសួរព្រះអង្គថា ៖ ចុះយើងខ្ញុំកាលណា បានអាហារបរិ
ភោគ? ព្រះពុទ្ធត្រាស់ថា៖ ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថា
គតអ្នកទាំងឡាយ មិនត្រូវបានអាហារបរិភោគទេ។
លុះដល់ព្រះពុទ្ធព្រះនាម នាគមនោ បានត្រាស់ដឹង ពួកប្រេតទាំង
នោះ នាំគ្នាទៅសួរទៀត។ ព្រះពុទ្ធព្រះនាម នាគមនោក៏ត្រាស់ប្រាប់ដូចព្រះ
ពុទ្ធមុនទៀត ។ ពេលព្រះពុទ្ធព្រះនាម កស្សបោ បានត្រាស់ដឹងក៏មានហេតុ
ដូចគ្នា។ ទើបមកដល់ព្រះសម្ពុទ្ធព្រះនាម
សមណគោត្តមយើងនេះព្រះអង្គ
ទ្រង់ត្រាស់ថា «
ចាំមើលព្រះបាទពិម្ពិសារជាញាតិ
របស់អ្នកទាំងឡាយទ្រង់
ឱ្យទានដល់តថាគត
នោះនឹងញាំងអាហារឱ្យសំរេចដល់អ្នកទាំងឡាយ»។
លុះព្រះបាទពិម្ពិសារបានថ្វាយទានជាដំបូង
ហើយមិនផ្សាយទៅឱ្យ
ពួកញាតិ ក៏ស្រាប់តែពួកប្រេតជាញាតិទាំងឡាយនោះយំស្រែកទ្រហឹងក្នុង
ពេលរាត្រីនោះ។ ព្រះបាទពិម្ពិសារស្តេចយាងទៅកាន់វត្តវេឡុវ័នហើយទូល
សួរព្រះពុទ្ធ ព្រះអង្គត្រាស់ថា «ពួកប្រេតជាញាតិ
របស់ព្រះអង្គនាំគ្នាយំទារ
អាហារ ព្រោះពួកប្រេតទាំងនោះ ត្រូវបានអាហារបរិភោគក្នុងសាសនាតថា
គត»។ ប៉ុន្តែព្រះអង្គបានធ្វើបុណ្យហើយមិនបានផ្សាយផលទៅឱ្យ
។ ពេល
ព្រះអង្គបានជ្រាបហើយ ក៏ចាត់ចែងធ្វើបុណ្យបញ្ជូនទៅឱ្យ ។
ពួកប្រេតទាំង
នោះក៏បានទទួលផលក្នុងពេលនោះហើយ ។
ពិធីបុណ្យ
ពេលរសៀលថ្ងៃ
១៥ កើត ខែភទ្របទ ពុទ្ធបរិស័ទបានមកជួបជុំគ្នា
នៅសាលាឆាន់។ អ្នកដែលទទួលបន្ទុកចំណាយប្រាក់កាសក្នុងការទិញម្ហូប
អាហារ ភេសជ្ជៈ ឬរណ្តាប់រៀបចំពិធីសំរាប់ថ្ងៃទី១ គឺថ្ងៃ១ រោច ខែភទ្របទ
ដែលគេនិយមហៅថាកាន់បិណ្ឌ គឺបិណ្ឌ ១ ត្រូវមកកាន់ទីវត្តដើម្បីដំណើរ
ការពិធីដូចគេទៅ ៖
១ - អ្នកកាន់វេន
និងពុទ្ធបរិស័ទទាំងអស់ នាំគ្នារៀបចំបាយបិណ្ឌ ។
បាយបិណ្ឌ គឺជាបាយដែលគេដាំពីអង្ករ
ដំណើបហើយពួតលាយជាមួយ
គ្នានេះដែរ គេត្រូវរៀបចំពានបិណ្ឌ ឬហៅជើងបិណ្ឌនោះជាពីរចំណែកទុក
ប្រគេនព្រះសង្ឃមួយចំណែក សំរាប់ឧទ្ធិសដល់អ្នកដែលចែកឋានទៅ និង
ជូនអាចារ្យមួយចំណែក
នៅថ្ងៃកាន់បិណ្ឌរបស់គេ ដើម្បីជាការដឹងគុណ
ដែលលោកហត់នឿយជួយចាត់ចែងពិធី ។ ការរៀបជើងបិណ្ឌ
មានដាក់ផ្លែ
ឈើគ្រប់មុខ នំ អង្ករ ប្រាក់កាសខ្លះតាមសទ្ធា
និងចំណូលចិត្តរបស់អ្នកកាន់
បិណ្ឌ ឬអ្នកដទៃផ្សេងទៀត ដែលគេបានយកមកដាក់ចូលរួមជាមួយដែរ
។
គេពួតបាយធ្វើជាផ្កាបិណ្ឌទៀត កំណត់រាប់តាមចំនួនវេនបិណ្ឌ ។ ឧបមា
ថ្ងៃបិណ្ឌ ៥ គេធ្វើ ៥ ថ្ងៃបិណ្ឌ ១០ គេធ្វើ១០ដែរ ។
ផ្កាបិណ្ឌនេះគេធ្វើដោយ
សន្លឹកចេកកេវជាកន្ទោង រួចកាត់ចេកទុំមួយចំណិត ញាត់ត្រង់កំពូលស្រួច
ហើយញាត់បាយដំណើប
រហូតដល់ពេញ រួចបានផ្កាប់បញ្ឈរចេញជារាង
សាជី គេដោតទង់តូចៗ
និងផ្កាចម្រុះគ្រប់ពណ៌ពីលើជាលំអ សំរាប់ឧទ្ធិស
ថ្វាយដល់ព្រះចូឡាមណីចេតិយ ។
២ - នៅពេលព្រលប់
លោកអាចារ្យអ្នកកាន់វេន និងពុទ្ធបរិស័ទទាំង
អស់ប្រារឰធ្វើពិធីថ្វាយបង្គំព្រះ និងឧទ្ទិសហៅដួងព្រលឹង អ្នកដែលចែក
ឋានទៅអញ្ជើញមកទទួលកុសល និងសូត្រប្រតិស្ថានបាយបិណ្ឌ ។
៣ - ព្រះសង្ឃនិមន្តចូលក្នុងសាលាឆាន់
ដើម្បីសូត្រធម៌ចំរើនព្រះ
បរិត្ត និងឧទ្ទិសកុសលបាច ទឹកមន្ត
គឺពិធីក្រុងពាលីបាយបិណ្ឌ ។
៤ - ព្រះសង្ឃទេសនាច្រើនទេសន៍ ពីអានិសង្សនៃកុសលដែលបាន ឧទ្ទិសដល់អ្នកចែកឋាន ឬពីកុសលផ្សេងៗ ដែលពាក់ព័ន្ធដល់ពិធីកាន់
បិណ្ឌ -ភ្ជុំបិណ្ឌ ។
៥ - ព្រះសង្ឃ (ប្រធានសង្ឃ)
ប្រទានឱវាទខ្លះៗ សំរាប់កម្មវិធីបុណ្យ
នាវេលាទៀបភ្លឺ ។ ថ្ងៃស្អែក
ពេលជិតភ្លឺវេលាប្រហែលម៉ោង៤ព្រះសង្ឃទូង
ស្គរជាសញ្ញាដាស់ឱ្យភ្ញាក់ពីដំណេក ដើម្បីដំណើរការពិធីបន្តដូចតទៅ
៖
- ព្រះសង្ឃចូលក្នុងព្រះវិហារសូត្រធម៌ថ្វាយបង្គំព្រះ។
រីឯពុទ្ធបរិស័ទ
និងអ្នកកាន់វេនបិណ្ឌ នាំគ្នាចូលទៅសាលាឆាន់ អុជទៀន ធូប រៀបចំបាយ
បិណ្ឌ និងថ្វាយបង្គំព្រះ ។
- ព្រះសង្ឃ និមន្តពីព្រះវិហារចូលមកកាន់សាលាឆាន់ ដើម្បីសូត្រ
បរាភវសូត្រ ដែលគេនិយមហៅកាត់ថា «សូត្របរា»។ បរាភវសូត្រនេះ គឺជា
ធម៌ដែលចែងពីរឿងវិនាស ១២ ប្រការ មានអំពើផិតក្បត់ ការលេងល្បែង
៣ប្រការ ស្រី ស្រា ល្បែង ការមិនត្រេកអរក្នុងធម៌
អ្នកមានទ្រព្យសម្បត្តិមិន
ចិញ្ចឹមមាតាបិតា ការសេពគប់បុគ្គលពាល ៘
- សូត្របរាចប់
ព្រះសង្ឃបង្សុកូល និងឧទ្ទិសបាយបិណ្ឌដល់ ប្រេត
នរក ។ ក្រោយពេលព្រះ
សង្ឃសូត្រចប់អាចារ្យវាយគងហើយភ្លេងពិណ
ពាទ្យចាប់កំដរពិធី។
- ភ្លេងប្រគុំកំដរជាហូរហែ ព្រមគ្នាជាមួយព្រះសង្ឃសូត្រធម៌ឧទ្ធិស
ជាបន្តបន្ទាប់នោះ ពួកពុទ្ធបរិស័ទទាំងអស់កាន់ចានបាយបិណ្ឌរៀងៗ ខ្លួន
ដើរដំរង់ទៅព្រះវិហារ ដើម្បីប្រទក្សិណ ៣ជុំ ព្រះវិហារ ដែលគេហៅថា
«បោះបាយបិណ្ឌ»។ពេលដើរជុំវិញព្រះវិហារនោះ គេត្រូវដុតធូបប្រាំសរសៃ
នៅលើចានបាយបិណ្ឌ ។ ឱកាសដើរព័ទ្ធបានមួយជុំ អាចារ្យប្រកាសថា
អនុ
មោទនា លោកអើយ
! ទាំងអស់គ្នាស្រែកទទួលថា សាធុ !
រួចគេចាប់យក
បាយមួយដុំដាក់ទៅលើដី ឬបោះគ្រវែងទៅកាន់ទីឆ្ងាយ ហើយដោតធូប
មួយសរសៃ ដោតផ្កាឈូក ឬផ្កាផ្សេងៗ មួយទងនៅលើដីដែរ ។ គេធ្វើបែប
នេះគំរប់ ៣ដង ។ រីឯបាយបិណ្ឌ និងធូបនៅសល់ គេនាំយកតាម អាចារ្យ
ដែលអញ្ជើញចេញទៅក្រៅវត្ត ទៅកាន់ទីដែលនៅជិតខ្ទមអ្នកតា ឬក្រោម
ដើមឈើ ធំៗ ហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះទៅលើដី
ដើម្បីឱ្យខ្មោចដែលគ្មានបងប្អូនធ្វើបុណ្យបញ្ជូនឱ្យ ។ អាចារ្យបានហាមមិន
ឱ្យលាងចាន និងលាងដៃនៅទីនោះឡើយ ព្រោះហាក់ដូចជាអសីលធម៌
ដល់ខ្មោចដែលកំពុងទទួល។
បន្ទាប់ពីចាក់បាយបិណ្ឌទៅលើដីអស់គ្រប់គ្នា
ហើយអាចារ្យធ្វើពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឱ្យប្រេត
ទាំងនោះ ដែលមកចាំទទួលដែរតែគ្មានញាតិសន្តានឧទ្ទិសឱ្យ។
- បន្ទាប់ពីចប់កិច្ចក្រៅវត្ត
ពុទ្ធបរិស័ទទាំងអស់បានចូលមកកាន់សា
លាឆាន់វិញ ដើម្បីរៀបចំប្រគេនព្រះសង្ឃឆាន់ពេលព្រឹក។
- ព្រះសង្ឃបានរៀបចំពិធីបង្សុកូលដើម្បីឱ្យពុទ្ធបរិស័ទរាប់បាត្រ។
- ចាប់ពីម៉ោង
៨ព្រឹកទៅគេសង្កេតឃើញថា មានអ្នកស្រុក
អ្នកភូមិ
បានយកបាយ ម្ហូប នំចំណី ផ្លែឈើ គ្រប់មុខជាបន្តបន្ទាប់ដើម្បីប្រគេនព្រះ
សង្ឃឆាន់ត្រង់ និងរាប់បាត្រជាបណ្តើរៗ រហូតដល់ម៉ោង១១។
- ម៉ោង១១អាចារ្យទូងស្គរម្តងទៀតដើម្បីប្រជុំព្រះសង្ឃឆាន់ថ្ងៃត្រង់។
- ពុទ្ធបរិស័ទប្រជុំគ្នាថ្វាយបង្គំព្រះ
និងសមាទានសីលចប់ព្រះសង្ឃ
ធ្វើពិធីដារឆ្លង
ដើម្បីជាកិច្ចបញ្ចប់បុណ្យនៃវេននីមួយៗ។
កម្មវិធីដែលដំណើរការបានកន្លងមកហើយនោះ
បានអនុវត្តជាបន្ត
បន្ទាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ គឺវេនទី១ ឬបិណ្ឌ១
រហូតដល់វេនទី១៤ឬបិណ្ឌ
១៤។ ចំណែកថ្ងៃទី ១៥រោច ខែភទ្របទ ជាថ្ងៃបង្ហើយគេហៅថា «ភ្ជុំបិណ្ឌ»
ព្រោះគឺជាការប្រជុំអ្នកកាន់វេនព្រមទាំងពុទ្ធបរិស័ទដើម្បីឆ្លងបញ្ចប់បុណ្យ។
ឯកិច្ចឆ្លងកុសលនេះ
គេរៀបចំដូចវេននីមួយៗដែរ គ្រាន់តែថ្ងៃទី
១៥ អ្នក
កាន់វេនមកចូលរួមគ្រប់គ្នា ចំណែកពុទ្ធបរិស័ទ ក៏បានមកចូលរួមច្រើនកុះ
ករលើសថ្ងៃមុនៗ ។
ចំណែកតាមគេហដ្ឋាន
នៅពេលក្របីចូលក្រោល ប្រជារាស្ត្រខ្មែរ
បានរៀបចំសែនដូនតា
ដោយមានរៀបកំរាលសពីលើខ្នើយប្រវែងប្រហែល
ពីរម៉ែត្រ ដាក់សំលៀកបំពាក់ឆ្វេងស្តាំ
។ រណ្តាប់ហូបចុកមាន ម្លូស្លាបារី
បង្អែម ចំអាប
ផ្លែឈើ ភេសជ្ជៈ និងទឹកមួយផ្តិលបង់ផ្កាម្លិះផង ។ នៅលើ
ចាន ម្ហូបអាហារ ផ្លែឈើសុទ្ធតែបានអុជធូបមួយសរសៃ
ដើម្បីឱ្យបានជ្រាប
ហើយ អុជទៀនបំភ្លឺព្រោងព្រាតផង។ នៅពេលល្ងាចនោះដែរ គេបានយក
ស្រទបចេក ឬដើមចេកមករចនាធ្វើជាទូក
ឬសំពៅទុកសំរាប់ព្រឹកស្អែក
ពេលព្រះអាទិត្យជិតរះច្បាស់ ដើម្បីជូនដូនតាជិះត្រឡប់វិលទៅទីស្នាក់អា
ស្រ័យវិញ ។ នៅលើទូក
ឬសំពៅនោះដែរ គេដាក់ថង់តូចៗដែលមានដាក់
ស្រូវ អង្ករ អំបិល ពោត សណ្តែក
ល្ងឆៅ… សំរាប់ទុកជូនដូនតាហូបចុក
បន្តទៀត ។
(ដកស្រង់ពីពិធីទ្វារទសមាស)