«កុំទុកចិត្តបរទេស »
ជនបរទេសគេមានជាតិ,របៀប,បែបបទ,ប្រពណី, ទំនៀមទន្លាប់ផ្សេងគ្នា។ មិនមែនមិនឲ្យសេពគប់រាប់ជាមិត្តនោះទេ តែកុំឲ្យអស់ពីក្នុងចិត្តពេក (កុំស្លាប់គំនិតពេកនឹងវាពេក)។
«កុំទុកចិត្តអភិនេស្រ្កម៍ (អៈភិនេស)»អភិនេស្រ្កម៍គឺអ្នកបួស។ អ្នកបួសមិនមែនសុទ្ធតែបរិសុទ្ធទាំងអស់នោះទេ។ មានទិនានមួយថា៖ មានតាបស (ព្រាហ្ម) មួយអង្គប្រព្រឹត្តត្រឹមត្រូវល្អណាស់ ធ្វើឲ្យមហាសេដ្ឋីម្នាក់ពេញចិត្តយ៉ាងខ្លាំង គាត់តែងនិមន្ដតាបសមកឆាន់ជារឿយៗ។ វេលាមួយ គាត់និមន្ដតាបសនោះមកឆាន់នៅក្នុងរោងប្រក់ស្បូវមួយ នៃគេហដ្ឋានគាត់។ ពេលចប់កិច្ច តាបសក៏ចេញទៅ មួយស្របក់ក៏ត្រឡប់មកវិញ ធ្វើឲ្យសេដ្ឋីងឿងឆ្ងល់សួរតាបសៗ តបថា៖ ភ្នួងសក់អាត្មាវាទើសទាក់ដាច់ជាប់ទងស្បូវដំបូលមួយកំណាត់តូចនេះ មិនគួរគប្បីសោះ ពេលនេះអាត្មាសុំយកមកសងឧបាសកវិញ។ សេដ្ឋីគិតថា « យីអើ ! រួចចុះលោកនេះក៏មានចិត្តត្រង់អីយ៉ាងនេះ សូម្បីតែចុងស្បូវដ៏តូចមួយ ក៏យកមកសងវិញដែរ »។ លុះខាងក្រោយមក មានចោរកម្មកើតឡើងក្នុងស្រុក សេដ្ឋីនិងប្រពន្ធក៏មាសប្រាក់បន្តិចម្ដងៗទៅផ្ញើរនឹងតាបស។ ឯតាបសពេលដែលប្រមូលបានមាសប្រាក់ច្រើនហើយ ក៏វេចបង្វិចយកទៅអស់គ្មានសល់។
«កុំទុកចិត្តអភិប្រាយ»អភិប្រាយ មានន័យស្រដៀងនឹងអធិប្បាយដែរប្រែថា ប្រាថ្នា,បំណង, រាយរាប់សេចក្ដីដោយពិស្ដារ ដោយសព្វគ្រប់។ គឺថាបើសិនជាមានអ្នក ប្រាជ្ញ ចេះដឹងណាមួយគេមករៀបរាប់បរិយាយល្ហល្ហាចនោះ កុំចេះតែជឿពេក កុំគិតថាត្រឹមត្រូវទាំងអស់ឱ្យសោះ។
«ប្រើទំរែងខ្ពស់ រំពឹងឲ្យឆ្ងាយ»ប្រើទំលែងខ្ពស់ ជាពាក្យប្រៀបធៀបដូចជាសត្វទំ លើទ្រនំ។ ទំ ទុកដូចជាការអង្គុយ ជាបង្គុយរបស់យើង មានន័យថា ពេលមានពិធីឯណានីមួយ ឬក្នុងពិធីបុណ្យការ..មានក្រាលកម្រាល កន្ទេលឬកៅអី មិនមែនភ្លែតឡើង អង្គុយភ្លាមធ្វើហីដោយមិនបានគិតអ្វីមុខក្រោយនោះទេ យើងតោងអង្គុយនៅទីដែលទាប។ បើយើងទៅអង្គុយទីកន្លែងខ្ពស់ភ្លាម (កន្លែងកិត្តិយស) ពេលដែលមានអ្នកមុខអ្នកការគេមកដល់ គេនឹងដេញយើងឱ្យចេញពីកន្លែងនោះវិញមិនខាន ដោយទុកទីនោះឱ្យអ្នកមានមុខមាត់ ពេលនោះយើងនឹងខ្មាស់គេមិនខាន។ បើយើងដាក់ខ្លួនអង្គុយ នៅទីធម្មតាទុកឱ្យគេមកអញ្ជើញទៅកាន់កន្លែងខ្ពង់ខ្ពស់វិញ នោះទើបវាថ្លៃថ្នូរជាង។
«ស្ដាប់ពាក្យបរិយាយបណ្ដាំមេជី»មេជី គឺមេបា មាតា បិតា ចាស់ព្រឹទ្ធាចារ្យ គ្រូបារអាចារ្យដែលយើងត្រូវស្ដាប់ពាក្យឱវាទប្រៀនប្រដៅរបស់លោក គេហៅមេជីនេះឯង។ មនុស្សចាស់ អ្នកបួស អ្នកកាន់សីល គេហៅថាជី ឯអ្នកគ្រប់គ្រងលើជីនេះគេហៅថា មេជី។
រ័ត្នន៍ សេនា
ជនបរទេសគេមានជាតិ,របៀប,បែបបទ,ប្រពណី, ទំនៀមទន្លាប់ផ្សេងគ្នា។ មិនមែនមិនឲ្យសេពគប់រាប់ជាមិត្តនោះទេ តែកុំឲ្យអស់ពីក្នុងចិត្តពេក (កុំស្លាប់គំនិតពេកនឹងវាពេក)។
«កុំទុកចិត្តអភិនេស្រ្កម៍ (អៈភិនេស)»អភិនេស្រ្កម៍គឺអ្នកបួស។ អ្នកបួសមិនមែនសុទ្ធតែបរិសុទ្ធទាំងអស់នោះទេ
«កុំទុកចិត្តអភិប្រាយ»អភិប្រាយ មានន័យស្រដៀងនឹងអធិប្បាយដែរប្រែថា ប្រាថ្នា,បំណង, រាយរាប់សេចក្ដីដោយពិស្ដារ ដោយសព្វគ្រប់។ គឺថាបើសិនជាមានអ្នក ប្រាជ្ញ ចេះដឹងណាមួយគេមករៀបរាប់បរិយាយល្ហល្ហាចនោះ កុំចេះតែជឿពេក កុំគិតថាត្រឹមត្រូវទាំងអស់ឱ្យសោះ។
«ប្រើទំរែងខ្ពស់ រំពឹងឲ្យឆ្ងាយ»ប្រើទំលែងខ្ពស់ ជាពាក្យប្រៀបធៀបដូចជាសត្វទំ លើទ្រនំ។ ទំ ទុកដូចជាការអង្គុយ ជាបង្គុយរបស់យើង មានន័យថា ពេលមានពិធីឯណានីមួយ ឬក្នុងពិធីបុណ្យការ..មានក្រាលកម្រាល កន្ទេលឬកៅអី មិនមែនភ្លែតឡើង អង្គុយភ្លាមធ្វើហីដោយមិនបានគិតអ្វីមុខក្រោយនោះទេ យើងតោងអង្គុយនៅទីដែលទាប។ បើយើងទៅអង្គុយទីកន្លែងខ្ពស់ភ្លាម (កន្លែងកិត្តិយស) ពេលដែលមានអ្នកមុខអ្នកការគេមកដល់ គេនឹងដេញយើងឱ្យចេញពីកន្លែងនោះវិញមិនខាន ដោយទុកទីនោះឱ្យអ្នកមានមុខមាត់ ពេលនោះយើងនឹងខ្មាស់គេមិនខាន។ បើយើងដាក់ខ្លួនអង្គុយ នៅទីធម្មតាទុកឱ្យគេមកអញ្ជើញទៅកាន់កន្លែងខ្
«ស្ដាប់ពាក្យបរិយាយបណ្ដាំមេជី»មេជី គឺមេបា មាតា បិតា ចាស់ព្រឹទ្ធាចារ្យ គ្រូបារអាចារ្យដែលយើងត្រូវស្ដាប់ពាក្យឱវាទ
រ័ត្នន៍ សេនា