មានភិក្ខុមួយអង្គគង់នៅវត្ត
មានកូនសិស្សតែម្នាក់ឈ្មោះអាផ្លូញ ។ អាផ្លូញខិលណាស់ គ្រូល្ងង់ណាស់
ឆោតច្រើន គ្មានឧបាសកណារាប់អានយកចង្ហាន់ស្លាបារី ទៅប្រគេនឬនិមន្ដឆាន់ផ្ទះដល់ម្ដងឡើយ លោក
នោះក្រលំបាកពន់ពេកតែលោកមានដំរីមួយ ។

ថ្ងៃមួយលោកនោះពិចារណាថា «សព្វថ្ងៃនេះគ្មានឧបាសក
ឧបាសិកាគេប្រគេនវត្ថុអ្វីឆាន់សោះ ហើយ
ដូច្នេះគួរអញទិញវត្ថុផ្សេងៗយកមកទុកឆាន់កុំឲ្យលំបាក» ។ គិតដូច្នោះហើយក៏ប្រាប់កូនសិស្សថា «អាផ្លូញ
ឯងចាប់ដំរីមក ហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងៗយកមកទុកឆាន់»។ កូនសិស្សទៅចាប់ដំរីបានមក
គ្រូនិងសិស្សក៏ឡើងជិះដំរីទៅផ្សារ។លុះទៅដល់គ្រូប្រាប់សិស្សថា «ឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូច»។
អាផ្លូញជាសិស្សក៏ទិញអំបិលមួយច្រកការុងស្រេច ។ គ្រូឃើញសួរថា «ហេតុដូចម្ដេចក៏ឯងទិញតែអំបិស មិន
ទិញត្រីឆ្អើរ ត្រីងៀតផង ?»។ កូនសិស្សទូថា «អមបិលទុកបានយូរ មិនចេះខូច បានជាខ្ញុំព្រះករុណាទិញ»។
គ្រូឆោតល្ងង់ណាស់ក៏ស្ងៀម ។

គ្រូឡើងបរដំរីមកវិញ សិស្សរែកអំបិលដើរពីក្រោយ
ដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្ស ឮសូរដងរែក
ដូចជាស្រួលក៏សួរថា «អាផ្លូញ ! អញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណា ?»។ សិស្សទូលថា «
ព្រះករុណា ! ស្រួលណាស់ហើយស្រាសផង» ។ លោកគ្រូប្រាប់សិស្សថា "ឯងជិះដំរីវិញអញរែកអំបិលដើរ
ក្រោយ» ។ លោកគ្រូថាហើយ ចុះពីលើដំរីមក សិស្សក៏ឡើងជិះដំរីទៅ ។ លោកគ្រូប្រាប់ថា "ឯងបរដំរីទៅចាំ
អញម្លប់ឈើមុខ" ។ សិស្សបរដំរីទៅដល់ម្លប់ឈើក៏មិនឈប់ចាំគ្រូ បររហូតដល់វត្ត ។

លោកគ្រូរែកអំបិលដើរតាមក្រោយ ដោយអំបិលនោះធ្ងន់ណាស់
លោកគ្រូរែកឈប់ៗ បែរមើលទៅសិស្ស
មិនឃើញក៏គិតថា «ចាំក្រោយសឹមនាំសឹមនាំសិស្សមកយក» ហើយយកអំបិលទៅលាក់ក្នុងព្រៃ មុននឹងលាក់
លោកគិតថា «ទីនេះបើសិនជាមានគេមករកជម្រកឃើញ គេនឹងយកអំបិលនេះអស់មិនខាន គួរតែរកទីណា
ដែលកំបាំងភ្នែកអ្នកទាំងពួង គឺមានតែក្នុងទឹកទើបគេមើលមិនឃើញ» ហើយក៏យកអំបិលទាំងពីរការុងទៅ
លាក់ទុកក្នុងទឹកហើយដើរទៅ ។ លុះដល់សួរសិស្សថា «ហេតុដូចម្ដេចក៏ឯងមិនចាំអញ ?» ។ សិស្សទូលថា
«ខ្ញុំព្រះករុណាបរដំរីមកប្រុងចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះ អង្វរដូចម្ដេចក៏វាមិនព្រម វាប្រឹងដើរដល់វត្ត
ទើបឈប់» ។ សិស្សសួរគ្រូថា «លោកគ្រូទុកអំបិលឯណា ?» ។ គ្រូប្រាប់ថា « អញលាក់ទុកនៅទីឯណោះ
អញកាច់ដើមឈូកដោតជាសម្គាល់»។

ព្រឹកឡើងនាំកូនសិស្សទៅយកអំបិលវិញ លុះដល់ប្រាប់សិស្សថា«អញលាក់ទុកក្នុងត្រពាំងនេះ»។
សិស្ស
លាន់មាត់ថា «ម៉ែអើយ ! វារលាយអស់ហើយ!»។ អាផ្លូញក៏ចុះទៅ យកអំបិលលើកការុងទាំងពីរឡើងរលាយ
អស់គ្មានសល់ ចំណងដែលចងមាត់ការុងដាច់អស់ ឃើញត្រីកញ្ចុះមួយនៅក្នុងការុងនោះ។ សិស្សទូលលោក
គ្រូថា «មានត្រីកញ្ចុះមួយនៅក្នុងការុង វាស៊ីអំបិលអស់ទៅហើយ»។ យកត្រីនិងការុងប្រគេនគ្រូមើល។ លោក
គ្រូឃើញត្រីខឹងណាស់ក៏ទះកំផ្លៀងមុតដៃនឹងធ្មង់ត្រីជាប់ ។ ពិសត្រីចាប់ពើតឈឺខ្លាំងពេក លោកគ្រូថា «ឯង
ចាប់ត្រីដកធ្មង់វាឆាប់ត្បិតអញឈឺណាស់» ។ សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួច ។ លុះដករួចឈាមហូរជា
ខ្លាំង ពិសត្រីរឹតតែឈឺខ្លាំងឡើង លោកគញរូនាំកូនសិស្សទៅវត្តវិញយកទាំងការុង និងត្រីកញ្ចុះទៅផង ដល់
ទៅវត្តប្រាប់សិស្សថា «អាផ្លូញ ឯងដាំបាយមួយឆ្នាំង អាំងត្រីកញ្ចុះនោះឲ្យឆ្អិនជាឆាប់អញនឹងឆាន់» ។ លុះ
ពិសអន់ចាប់ពើតលោកគ្រូក៏សម្ងំសឹងលក់ទៅ ។

ឯអាផ្លូញ ក៏ដាំបាយអាំងត្រីឆ្អិន ហើយបរិភោគអស់ទុកតែបាយមួយពំនូត
និងឆ្អឹងត្រីក្នុងចានគ្រប តែវា
គ្របមិនឲ្យជិត ។ លោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថា «ឯងយកបាយនិងត្រីមកឆាន់» អាផ្លូញក៏ធ្វើជាកិរិយាដូច
ជាទៅយកបាយប្រគេនលោកគ្រូរួចមកវិញទូលថា «បាយនិងត្រីរុយស៊ីអស់ហើយ នៅសល់តែមួយពំនូត និង
ឆ្អឹងត្រី» លោកគ្រូជឿឥតសង្ស័យដោយឆោតល្ងង់ក៏ឲ្យរំពាត់ផ្ដៅមួយមកសិស្សថា «ឯងយករំពាត់វាយរុយកុំឲ្យ
វានៅលើកុដិ» អាផ្លូញជាសិស្សក៏វាយរុយមិនឈប់ ។ គ្រានោះមានរុយទុំច្រមុះគ្រូ វាយទៅៗមិនត្រូវរុយ ត្រូវ
ច្រមុះគ្រូបែកឈាមហូរខ្ចាយ ។ សិស្សភ័យណាស់រត់ទៅដល់ផ្ទះ និយាយប្រាប់ឳពុកម្ដាយតាមរឿង ។ ឳពុក
ម្ដាយប្រាប់កូនឲ្យមកវត្តវិញ កូនប្រកែកមិនព្រមមក ។ លោកគ្រូទៅតាមក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយ ។

ថ្ងៃមួយ លោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទន់ចិត្តសិស្សឲ្យមក
។ អាផ្លូញជាសិស្សបានដឹងថាគ្រូ
តាំងពិធីសូត្រមន្តដូច្នោះ ក៏មកវត្តវិញ ដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែ ។ លុះដល់វត្តវិញដើរលបៗចូលទៅឃើញ
គ្រូកំពុងតែអង្គុយសូត្រមន្ត ក៏សួរលោគ្រូថា «លោកគ្រូធ្វើអ្វី ?»។ គ្រូកុហកថា «អញសូត្រមន្តអាគមបំបាំងខ្លួន
ព្រោះអញទើបរៀនពីគេ»។ ហើយលោកគ្រូគិតថា «ស្នេហ៍អញពូកែមែនបានជាសិស្សអញវាមក» ។ លុះព្រឹក
ឡើងសិស្សដាំបាយធ្វើម្ហូបស្រេចទូលថា «ចង្ហាន់ឆ្អិនហើយ» ។ លោកគ្រូថា «បើដូច្នេះឯងលើកយកឲ្យអញ
ឆាន់» ។ អាផ្លូញក៏លើកមកប្រគេន ធ្វើជាមើលមិនឃើញ ដាក់ថាសទៅលើក្បាលលោកគ្រូៗស្រែកថា «អាផ្លូ
ញ ! ហេតុម្ដេចក៏យកថាសមកដាក់លើក្បាលអញ ?» ។ សិស្សទូថា «ខ្ញុំព្រះករុណាមើលមិនឃើញ»។ លោក
គ្រូងាកចេញ អាផ្លូញក៏ដាក់លើក្បាលគ្រូទៀត ។ លោកគ្រូថា «អាឯងដាក់ថាសលើក្បាលអញទៀតហើយ»
។ សិស្សថា «ខ្ញុំព្រះករុណាសូមទោសព្រោះមើលមិនឃើញ» ។ លោកគ្រូជឿថាខ្លួនរៀនស្នេហ៍ៗពូកែប្រាកដ
ឥឡូវកុហកវាថា តាំងពិធីមន្តអាគមបំបាំងខ្លួនវិញ ក៏ទៅជាពូកែគេមើលមិនឃើញប្រាកដមែន គួរទន្ទេញឲ្យចាំ
កុំឲ្យភ្លេច ។

អាផ្លូញលុះប្រគេនចង្ហាន់គ្រូៗ ឆាន់រួចហើយ
វាលើកមកបរិភោគខ្លួនវា ។ ថ្ងៃក្រោយមានឧបាសកគេនិមន្ត
លោកគ្រូទៅឆាន់ឯផ្ទះ ។ អាផ្លូញទូលថា «បើលោកគ្រូនិមន្តទៅឆាន់ផ្ទះគេ កុំស្លៀកស្បង់ឲ្យចាស់ខូចឥតអំពើ
ឃ្លុំតែចីពរបានហើយ គេមើលមិនឃើញទេ ត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាស់ អ្នកណានឹង
មើលឃើញ» គ្រូក៏ជឿតាមពាក្យសិស្ស ។

លុះព្រឹកឡើង លោកគ្រូប្រាប់សិស្សថា«ឯងតាមអញទៅឆាន់ឯផ្ទះឧបាសក»រួចលោកឃ្លុំតែចីពរមិនស្លៀក
ស្បង់ដោយគិតថា «ឃ្លុំតែចីពរបានហើយ ព្រោះមន្តអាគមអញពូកែណាស់ នរណានឹងមើលកេរ្តិ៍ខ្មាស់ឃើញ»
រួចនាំកូនសិស្សទៅ ។

លុះទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយ គេលើកចង្ហាន់មក
ដើម្បីប្រគេនលោកឆាន់ ដោយលោក
មិនបានស្លៀកស្បង់ អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំក៏លេចកេរ្តិ៍កណ្ដាលវាល ។ ឧបាសកឃើញដូច្នោះគេ
ក៏នាំគ្នាសើចហ៊ោលាន់ ។ លោកគ្រូពុំទាន់ឆាន់ចង្ហាន់មានចិត្តខ្មាស់គេណាស់ ក៏ចុះពីលើផ្ទះត្រឡប់ទៅវត្តវិញ
ជេរបន្ទោសសិស្សថា «អាឯងមិនឲ្យអញស្លៀកស្បង់ ឥឡូវខ្មាស់គេណាស់» អាផ្លូញទូលថា «លោកគ្រូកុំខ្ញាល់
និងខ្ញុំព្រះករុណា រឿងនេះប្រហែលជាខុសត្រណមទេឬ ?» ។ លោកគ្រូសួរថា "ឯងឃើញអញខុសត្រណម
ដូចម្ដេច ?» ។ អាផ្លូញសួរថា «លោកគ្រូនិមន្តទៅឆាន់ទៅតាមផ្លូវណា ?»។ លោកគ្រូប្រាប់ថា «អញកាលទៅ
ចេញផ្លូវកើត» ។ សិស្សថា «ឪ ! ច្បាស់ជាលោកគ្រូខុសត្រណមហើយ» ។ ថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណា
ថា «បើរៀនមន្តអាគមទាំងពួងត្រូវឲ្យតមស៊ីផ្លែស្ពឺ សូម្បីតែមុជក្រោមដើមស្ពឺក៏មិនបាន វាសាបមន្តអាគម ឥឡូវ
លោកគ្រូមុជក្រោមដើមស្ពឺបានជាខុសត្រណម សាបអាគមអស់ ហេតុនេះបានជាគេឃើញកេរ្តិ៍ខ្មាស់លោកគ្រូ»
។ លោកគ្រូបានស្ដាប់ដូច្នោះហើយ ក៏ថា «ឪ ! អាផ្លូញអញភ្លេចតមបានជាយ៉ាងហ្នឹង ឯងថានោះពិតប្រាកដ
ហើយ» ។ លោកគ្រូនោះដោយឆោតល្ងង់ក៏ជឿជាក់ឥតសង្ស័យ ។ តាំងពីនោះមកអាផ្លូញជាសិស្សនៅបម្រើ
គ្រូដោយសុខសប្បាយ ។

ស្លូតស្លាប់ វៀចវេមានភ័ព្វ អាយុយឺនយូរ
(សម្រង់ចេញពី សៀវភៅប្រជុំរឿងព្រេងខ្មែរ)
No comments:
Post a Comment