តើមានដឹងថា
ពាក្យ ៣ ឃ្លាខាងលើនេះ មានដើមកំណើតមកពី
ណា ? ។ វាមានការទាក់ទងទៅនឹង ទីអាស្រមបទមួយកន្លែងឈ្មោះ
យោគេន្ទ្រាល័យ (តាមព្រេងនិទាន) ដែល នៅលើកំពូលភ្នំជីសូរ
នាខេត្តតាកែវ ។ អំពីប្រវត្តិនៃប្រាសាទភ្នំជីសូរ
មានអំណះអំណាង
ពីរ មួយតាមសិលាចារិក និងមួយទៀតតាមរឿងព្រេងនិទាន ។
ពាក្យសុភាសិតបីឃ្លាខាងលើ គឺមាននៅក្នុងព្រេងនិទាននេះឯង មាន
ដំណាលមកថា ៖ កាលនោះ មានក្សត្រមួយព្រះអង្គ ព្រះនាមសុរិយា-
ទេវេស
បានកសាងព្រះរាជនិវេសន៍នៅក្បែរជើងភ្នំមួយ (ភ្នំជីសូរសព្វ
ថ្ងៃ), មានបឹងធំមួយហៅថា "ទន្លេឱម" នៅជាប់ពីខាងកើត ។ រាជ
និវេសន៍នេះ
ស្ថិតនៅកណ្ដាលព្រៃមួយ ហៅថា ព្រៃសែនភូវាំង ក្រោយ
ពែលសាងរួចហើយ
ព្រះរាជាទ្រង់ប្រារព្ធធ្វើពិធីចម្រើនព្រះកេសព្រះ
រាជឱរស
(បុត្របង្កើត) របស់ព្រះអង្គ ។ មានពពួកព្រាហ្មណ៍ព្រឹទ្ធា
ចារ្យ
ចូលថ្វាយសព្ទសាធុការពរ ចំពោះព្រះរាជឱរស បន្តបន្ទាប់គ្នា ។
ពេលនោះ
មានព្រាហ្មណ៍ម្នាក់ ជាអធិបតីក្នុងពិធីនេះ បានចូលទៅ
ថ្វាយព្រះពរក្រោយគេ
មានសេចក្ដី ៣ ប្រការថា ៖ -
សូមឲ្យមាន
កម្លាំងដូចស្រមោច
- សូមឲ្យមានឫទ្ធិដូចខ្មោច
- សូមឲ្យមានចិត្តមុត
ដូចមនុស្សស្រី
ទ្រង់ព្រះសណ្ដាប់ឃ្លានេះចប់ ព្រះរាជាទ្រង់ក្រោធនឹងព្រាហ្មណ៍មួយ
រំពេច, ប៉ុន្តែ
ព្រាហ្មណ៍ សុំព្រះរាជានុញ្ញាត ធ្វើជាពិសោធន៍យកជា
បន្ទាល់
ថ្វាយព្រះអង្គទ្រង់យល់សិន ។ ព្រះមហាក្សត្រទ្រង់ប្រោស
ប្រទានតាមសេចក្ដីសុំ ។
ដំបូង ត្រង់ពរថា « ឲ្យមានកម្លាំងដូចស្រមោច » ព្រាហ្មណ៍បង្គាប់ឲ្យ
ធ្វើរូបដែកមួយ
ប៉ុនខ្លួនមនុស្សម្នាក់ ហើយហៅមនុស្សម្នាក់ ឲ្យមក
លើករូបដែកនេះល្បងមើល
តែលើកមិនរួចសោះ ។ រួចព្រាហ្មណ៍
ឲ្យយកម្ជុលមួយប៉ុនខ្លួនស្រមោច
មកកាត់យកប្រវែងប៉ុនស្រមោច,
ប្រឡាក់ទឹកឃ្មុំ
ហើយយកទៅដាក់ឲ្យស្រមោចរោម, ពេលនោះ
ស្រមោចមួយក៏ពាំកំណាត់ម្ជុលនោះបាត់ទៅ
។ ព្រាហ្មណ៍ ក្រាប
បង្គំទូលព្រះមហាក្សត្រថា
« ក្រាបទូល នេះហើយ ដែលថា កម្លាំង
ដូចស្រមោច» ។
ពរ ទី ២ ដែលថា « មានឫទ្ធិដូចខ្មោច » ព្រាហ្មណ៍ ឲ្យគេយកខ្មោច
ស្លាប់តៃហោង ៧ យ៉ាង គឺ
ស្លាប់ដោយសម្រាលកូន ១,
ដោយពស់
ចឹក ១, ដោយក្របីវ័ធ ១,
ដោយរន្ទះបាញ់ ១, ដោយគេលបកាប់ ១,
ដោយលង់ទឹក ១, ដោយចងក ១,
ហើយឲ្យយកខ្មោចទាំង ៧ នេះ ទៅ
កប់នៅឆ្ងាយពីភូមិស្រុក
រួចហើយឲ្យយកផ្តិលប្រាក់ល្អៗ ទៅកប់នៅ
ចំចន្លោះក្បាលខ្មោចនេះ
។ មិនតែប៉ុណ្ណោះឲ្យយកពែរួត, ពែហ៊ុម, ពែ
ជើងត្រុំ, ពែច្រមុះជ្រូក
ជាដើម ទៅតម្រៀបនៅលើកំណប់ក្បាល
ខ្មោចទាំងនោះ
ដោយមានដាក់បាយស បាយក្រហម ក្បាលជ្រូក
មាន់ឆ្កាងនៅត្រង់នោះផង, លុះដល់ពេលយប់ស្ងាត់
ព្រាហ្មណ៍ក៏
ប្រើពួកអមាត្យណាម្នាក់ដែលចង់បានផ្តិលប្រាក់
ដែលកប់នោះ ឲ្យ
ទៅជីកយកចុះ ។ ពេលនោះ
គ្មាននរណាម្នាក់ ហ៊ានទៅយកផ្តិល
ប្រាក់នោះសោះ (ខ្លាចខ្មោច)
។ ត្រង់នេះ ព្រាហ្មណ៍ ក្រាបទូលព្រះ
រាជាថា « នេះហើយ
ដែលហៅថា ៖ មានឫទ្ធិដូចខ្មោច » ។
ចំណែកពរទី ៣ ដែលថា « មានចិត្តមុតដូចមនុស្សស្រី » នោះ,
ព្រាហ្មណ៍បានធ្វើការពិសោធន៍
ដូចតទៅនេះ ។ ដំបូងហៅបុរស
កម្សត់ម្នាក់ មកនិយាយថា
៖ មើល៍ ! សព្វថ្ងៃនេះ អ្នកឯងកម្សត់
តោកយ៉ាក, បើខ្ញុំបង្គាប់ឲ្យអ្នកសម្លាប់ប្រពន្ធអ្នកឯងចោល,
ក្នុង
រយៈបីថ្ងៃទៀត
ខ្ញុំនឹងតាំងឲ្យអ្នកធ្វើជាមន្ត្រីធំ តើសុខចិត្តឬទេ ? ។
បុរសសញ្ជឹងគិតមួយសន្ទុះ
ក៏ងើបឡើងឆ្លើយថា "ខ្ញុំមិនអាចធ្វើបាន
ទេលោក ! ព្រោះភរិយាខ្ញុំនេះ
បានរួមសុខ-ទុក្ខ កម្សត់កម្រនឹងគ្នា
យូរមកហើយ ខ្ញុំមិនងាយបំភ្លេចសេចក្ដីកម្សត់នេះបានទេ
ហើយ
មួយទៀត
ភរិយាខ្ញុំជាមនុស្សស្រី គ្នាតែងទន់ភ្លន់ជានិច្ច ដូច្នេះហើយ
បានជាខ្ញុំរកដាច់ចិត្តសម្លាប់មិនកើត"
។ ឮសូរឆ្លើយដូច្នេះ ព្រាហ្មណ៍
ក៏ប្រើឲ្យបុរសនេះត្រឡប់ទៅផ្ទះវិញ
។ ថ្ងៃបន្ទាប់មក ព្រាហ្មណ៍ ឲ្យ
អាមាត្យទៅលបហៅនាងជាភរិយាមកសួរម្ដង
។ នាងនោះ មកដល់
ភ្លាម, ព្រាហ្មណ៍
ក៏ចាប់សួរថា ៖ "នែនាង" ប្ដីនាងជាមនុស្សក្រណាស់
អនាគតនាងក៏ពុំមានសង្ឃឹមអ្វីដែរ, ដូច្នេះ
ខ្ញុំស្នើស្ងាត់ៗ ជាមួយនាង
ថា
បើនាងហ៊ានសម្លាប់ប្ដីនាង ក្នុងរយៈពេលបីថ្ងៃទៀត ខ្ញុំនឹងលើក
នាងជាប្រពន្ធពេញយស
ហើយខ្ញុំប្រគល់ដាក់ដៃនាង នូវទ្រព្យសម្បត្តិ
មានតម្លៃទាំងអស់ ។
នាងស្រីនោះ នៅស្ងៀមមួយសន្ទុះ ពុំចេញស្ដី
សោះ, ព្រាហ្មណ៍ព្រឹទ្ធាចារ្យ
ក៏អនុញ្ញាតឲ្យនាងយកទៅរេគិតមួយ
ថ្ងៃសិនចុះ
ចាំដល់ថ្ងៃស្អែក សឹមមកប្រាប់វិញ ។ នាងស្រីក៏លាចេញ
ទៅ, លុះដល់ថ្ងៃស្អែក
ត្រឡប់នាំចម្លើយមកវិញ ។ នាងឆ្លើយជម្រាប
ព្រាហ្មណ៍
នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រថា "ខ្ញុំព្រមធ្វើតាម
លោកហើយ
ព្រោះខ្ញុំគ្មានសង្ឃឹមលើប្ដីខ្ញុំទេ បើរកស៊ីនេសាទត្រី
យ៉ាងនេះ" ។
គ្រាន់តែនាងនេះឆ្លើយចប់ភ្លាម, ព្រាហ្មណ៍ព្រឹទ្ធាចារ្យ
ក៏ងាកបែរ
យ៉ាងប្រញាប់
ទៅក្រាបទូលព្រះរាជាមួយរំពេចថា « ក្រាបទូល នេះ
ហើយជាបន្ទាល់
ដែលទូលព្រះបង្គំក្រាបទូលថា មានចិត្តមុតដូចស្រី» ។
ព្រះមហាក្សត្រ កាលបើព្រះអង្គបានយល់សព្វគ្រប់បន្ទាល់ តាម
ពាក្យព្រាហ្មណ៍ព្រឹទ្ធាចារ្យរួចហើយ
ព្រះអង្គក៏តម្កល់ព្រាហ្មណ៍
នេះជាអ្នកប្រាជ្ញធំ
ហើយប្រទានពរតាមសេចក្ដីប្រាថ្នា ។ ពេលនោះ
ព្រាហ្មណ៍ក៏សុំព្រះអង្គអនុញ្ញាតសាងអាស្រមបទ
សម្រាប់ពួកព្រា
ហ្មណ៍
ឲ្យបានស្ដុកស្ដម្ភនៅលើកំពូលភ្នំ ដែលជាប់នឹងព្រះរាជនិ
វេសនដ្ឋាននេះ ។
ដោយចង់តបស្នង សងគុណព្រាហ្មណ៍នេះផង, ព្រះ
អង្គ
ក៏ទ្រង់ប្រោសព្រះរាជានុញ្ញាត តាមបំណងព្រាហ្មណ៍ ហើយក៏
តាំងជាព្រះគ្រូនៃព្រះរាជបុត្រាតរៀងទៅ
។
ខាងលើនេះ ជាការនិទានមកតៗគ្នា
ហើយត្រូវបានចងក្រងបោះពុម្ព
នៅក្នុងសៀវប្រជុំរឿងព្រេងខ្មែរ
ភាគទី៦ ។ ចំណែកឯ សិលាចារឹក
របស់បណ្ឌិតសិវាចារ្យ
សរសេរអំពីការកសាងអាស្រមបទ (ប្រាសាទ
នៅលើភ្នំជីសូរសព្វថ្ងៃ)
ថា កាលនោះ ៩៣៩ ស័ក (គ. ស. ១០១៧)
ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី
១, លោកបណ្ឌិតសិវាចារ្យ បានចូល
បព្វជ្ជាក្នុងសាសនាព្រាហ្មណ៍
ស្ថិតក្នុងទីអាស្រមបទមួយកន្លែងឈ្មោះ
យោគេន្ទ្រាល័យ ដែលពពួកអ្នកមានសទ្ធាជំនាន់នោះ
បានរួបរួមគ្នា
កសាងឡើង
នៅលើកំពូលភ្នំ (គឺជីសូរនេះឯង) ។ បន្ទាប់មក មានមន្ត្រី
ជាន់ខ្ពស់ម្នាក់នាម
គម្ដែងអញ ស្រីវិរិន្ទ្រ ដែលជាអ្នកឧបត្ថម្ភអាស្រម
បទ
« យោគេន្ទ្រាល័យ» និងជាឧបដ្ឋាករបស់បណ្ឌិតសិវាចារ្យផង
លោកបានផ្ដើមគំនិត
រើតាក់តែងទីអាស្រមនេះ ឲ្យបានធំថ្កុំថ្កើងរុង
រឿងទៀត
(....) ។
(....)
ដោយមានដំណើរដូច្នេះ ទើបសិលាចារឹកទាំងឡាយនៅលើ
ភ្នំជីសូរ
មានចែងអំពីព្រះនាមព្រះរាជាទាំង ៣ អង្គនេះ ។ កាលបើ
បានជាបូជនីយដ្ឋានស្ដុកស្ដម្ភហើយ
ពពួកព្រាហ្មណ៍ ដែលទទួល
ភារៈក្នុងកិច្ចការស្ថាបនានេះ
បន្តមកពី គម្ដែងអញស្រីវរិន្ទ្រ នោះ
មក
ក៏កសាងជាបដិមាករសំខាន់ៗ តម្កល់នៅក្នុងទីនេះ ធ្វើជាទី
សក្ការបូជា
សម្រាប់អ្នកផងទូទៅ ។ បដិមាករសំខាន់ជាងគេ ថ្វាយ
នាមថា
"វ្ឫសធ្វជ" ដែលជាតំណាងព្រះឥសូរ ហើយមានព្រះនាម
មួយទៀត
ដែលនិយាយក្នុងសិលាចារឹកជាញឹកញាប់ ហៅថា
«
គម្ដែង ជគត ស្រី សុរ្យវរ្ម័ន ទេវៈ » ។
រ័ត្នន៍ សេនា រៀបរៀង